ព័ត៌មាន
ដំណឹងល្អ! លោក អ៊ុក វិជ្ជា បញ្ជាក់ថា ការប្រើថ្នាំព្រឹបចាក់បង្ការនេះ មុនពេលឆ្លងមេរោគអេដស៍នៅខែក្រោយនេះ
Tror Sopheap
April 22 2025
235 views

យោងតាមរយៈអង្គការសុខភាពពិភពលោក​WHOក៏បានបញ្ជាក់ឱ្យដឹងផងដែរថា​មនុស្សគ្រប់គ្នា​គឺអាចនឹងប្រឈមកើតជំងឺអេដស៍ ដូច្នេះ ការធ្វើត្តេស រកមេរោគជំងឺអេដស៍ទុកមុនគឺល្អបំផុតសម្រាប់សុខភាពខ្លួនឯង WHOក៏បានបន្ថែមគោលការថ្មីផងដែរថា នឹងគ្រោង កាត់បន្ថយការឆ្លងមេរោគអេដស៍ពី ១.៥ លាននាក់ក្នុងឆ្នាំ ២០២០ មក ៣៣៥០០០ នៅឆ្នាំ ២០៣០ និងការស្លាប់ពី ៦៨០០០០ នៅឆ្នាំ ២០២០ មកនៅក្រោម ២៤០០០០ ក្នុងឆ្នាំ ២០៣០ខាងមុននេះ ។

យោងតាមលោក​វេជ្ជបណ្ឌិតជំនួយ​ អ៊ុក វិជ្ជា ជាប្រធាន​មជ្ឈមណ្ឌល​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺ​អេដស៍នៃ​ក្រសួងសុខាភិបាលបានបញ្ជាក់ថា ការថ្នាំ​ចាក់​បង្ការ​មេរោគ​អេដស៍​គ្រោង​នឹង​ដាក់​ឱ្យប្រើ​ប្រហែលជា​នៅ​ខែ​ខែ​ឧសភាខាងមុខនេះឯង។ ព្រោះថ្នាំនេះមានសមត្ថភាពដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រាលដាល​ជំងឺ​អេដស៍​នៅ​ប្រទេស​កម្ពុជា។ នៅកម្ពុជាមានការ​ឆ្លង​ថ្មីនៃ​មេរោគ​អេដស៍​ហាក់​មាន​ការ​កើន​ឡើង​គួរ​ឱ្យ​ព្រួយ​បារម្ភផងដែរ។

លោក​វេជ្ជបណ្ឌិតបានបន្ថែមថា សម្រាប់ការថ្នាំ​ចាក់​នេះ​អាច​ការពារ​មេរោគ​អេដស៍​បាន​រយៈពេល ២ខែ។ នៅក្នុងពេល​បច្ចុប្បន្ននេះ ប្រទេសកម្ពុជាយើងកំពុងតែប្រើ​ថ្នាំ​ប្រឹព​សម្រាប់​លេប​មុន​ពេល​រួមភេទ និង​ថ្នាំប្រឹពនេះ​សម្រាប់​លេប​ក្រោយ​រួម​ភេទ ៧២ម៉ោង។ ពេល​រួមភេទ​ដោយ​មិន​មាន​សុវត្ថិភាព​ដូចជា ស្រោមអនាម័យ​ដាច់​រហែក និង​ភ្លេច​ពាក់​ស្រោមអនាម័យ​ជាដើមដើម្បីការពារមេរោគអេដស៍នេះឯង។

គូសបញ្ជាក់ឱ្យដឹងផងដែថា ការពិនិត្យរកមើលមេរោគអេដស៍ គឺសំខាន់ខ្លាំងណាស់ ប្រសិនណាវិជ្ជមានគ្រូពេទ្យនឹងអាចព្យាបាលទាន់ពេលវេលា ជាពិសេសអ្នកដែលដឹងខ្លួនបានប្រព្រឹត្តិដែលនាំឱ្យខ្លួនប្រឈមកើតជំងឺអេដស៍។ លោកវេជ្ជបណ្ឌិត ប្រាក់ ណារុំ ក៏បានបញ្ជាក់ថា ទោះបីអ្នកកើតជំងឺអេដស៍ក៏ដោយ តែប្រសិនណាអ្នកទទួលបានការព្យាបាលទាន់ពេលវេលា ព្យាបាលបានត្រឹមត្រូវ លេបថ្នាំទៀតទាត់អ្នកអាចរស់នៅ ធ្វើការ មានសុខភាពល្អ គ្មានប្រឈមជំងឺឱកាសនិយម ដូចអ្នកធម្មតាអ៊ីចឹង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
192 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
77 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia