សម្រស់
កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី

អ្នកគ្មានមានបញ្ហាស្បែក សម្រស់ធ្លាក់កូដ និងស្បែកស្រអប់នោះ ព្រោះតែមានអ្នកមានទម្លាប់មិនល្អមួយចំនួនដូចជាផឹកទឹកមិនគ្រប់គ្រាន់ គេងមិនគ្រប់ ស្រ្តេសច្រើន និងអាហារគ្មានគុណភាពជាដើម។ បើអ្នកចង់កែលម្អស្បែកសុខភាពល្អ និងសម្រស់ស្អាតក្មេងជាងវ័យ អ្នកគួរមានទម្លាប់ ៥នេះ។

១. ថែរក្សាស្បែកជាប្រចាំ៖ ស្បែកស្រអាប់អាចបណ្តាលមកពីការប្រមូលផ្តុំកោសិកាងាប់ៗ កើនឡើង។ ហើយអ្នកគួរខាត់ស្បែកមួយសប្តាហ៍ម្តងដើម្បីស្បែកថ្លា។ ការលាបក្រែមការពារកម្តៅថ្ងៃ និងក្រែមផ្តល់សំណើមពីរដងក្នុងមួយថ្ងៃជួយធ្វើឱ្យស្បែករបស់អ្នកមានតុល្យភាពមានសំណើមតាមធម្មជាតិ ជៀសវាងភាពស្ងួត ឬខ្លាញ់ច្រើន ហើយការពារភាពចាស់មុនអាយុរបស់អ្នកផងដែរ។

២. លំហាត់ប្រាណ៖ អ្នកធ្វើលំហាត់ប្រាណកម្រចាស់ណាស់។ ព្រោះស្បែកគេមានសំណើម មានសុខភាពល្អ មកពីលំហាត់ប្រាណបញ្ចេញជាតិពុលនេះឯង។ ហើយលំហាត់ប្រាណមួយថ្ងៃ ២០ទៅ៣០នាទីជួយឈាមអ្នកមានសុខភាពល្អ និងផ្តល់សារធាតុចិញ្ចឹមដែលសម្បូរអុកស៊ីហ្សែនដល់ស្បែក។

៣. ងូតទឹកត្រជាក់៖ វាជួយរំញោចដល់អារម្មណ៍ ជួយឱ្យមុខរលោង កុំឱ្យមានស្នាមជ្រួញក្នុងរយៈពេលខ្លី បង្រួមរន្ធញើស។ ស្បែកអ្នក​ទំនងជា​មិនសូវ​កកកុញ​ជាតិ​ប្រេង​ច្រើន​ដែល​បណ្តាលឱ្យ​កកស្ទះកើតមុនទេ។

៤.ការគ្រប់គ្រងស្ត្រេស៖ ពេលស្ត្រេសរាងកាយរបស់អ្នកនឹងបញ្ចេញអរម៉ូន cortisol នាំឱ្យស្បែកស្រអាប់ ស្ងួត ហើយវាបញ្ចេញជាតិខ្លាញ់ជាហេតុនាំឱ្យសម្រស់អ្នកកើតមុខ និង​អង្គែ។ បើអ្នកចង់បាត់ស្រ្តេស ចូរធ្វើលំហាត់ប្រាណ សមាធិ គូរគំនូរ ឬនិយាយជាមួយមនុស្សជាទីស្រលាញ់ដើម្បីបន្ធូរភាពតានតឹងចេញ។

៥. គេងឱ្យបានគ្រប់គ្រាន់៖ ពេលអ្នកគេងបានគ្រប់គ្រាន់ជួយកែលម្អែស្បែកបំបាត់ជាតិពុល និងជួសជុលកោសិកាឡើងវិញ។ ពេលអ្នកគេងលក់ស្កប់ស្កល់ ស្បែកកាន់តែស្រស់ថ្លា ក្មេងជាងវ័យ និងភ្លឺថ្លាជាងមុន។យោងតាម ​​National Sleep Foundation ចុះផ្សាយថា មនុស្សពេញវ័យត្រូវការការគេងពី ៧ទៅ៩ម៉ោងរៀងរាល់យប់ដើម្បីសុខភាពផ្លូវចិត្តរឹងមាំនិងស្បែកស្រស់។ បើអ្នកកាត់បន្ថយពេលវេលាគេងរបស់អ្នក ស្បែករបស់អ្នកអាចកើតរង្វង់ខ្មៅក្រោមភ្នែក ស្បែកឡើងស្ងួត ហើយស្បែករបស់អ្នកកាន់ស្នាមជ្រួញខ្លាំងឡើង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2993

អត្ថបទទាក់ទង

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
1.4 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
332 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
329 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
406 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.2 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
636 views
អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.1 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
3.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
2.6 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
2.5 K views

#ជំងឺ

ស្រីៗត្រូវប្រយ័ត្នពេលមករដូវ! កំហុសតូចៗ ៤ នេះអាចនាំមេរោគចូលទ្វារមាស
Pov Saru
December 9 2025
2.4 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia