សម្រស់
សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
462 views

ខ្ញុំជឿថានរណាៗក៏ចង់ឱ្យខ្លួនឯងស្រស់ស្អាតដែរ តែមិនប្រាកដថាគ្រប់គ្នាសុទ្ធតែដឹងពីវិធីធ្វើឱ្យខ្លួនឯងស្អាតនោះទេ។ ការពិតភាពស្រស់ស្អាតមិនជាអ្វីដែលពិបាក ទោះបីជាមានអាយុច្រើនក៏ដោយឱ្យតែដឹងពីវិធីថែទាំអ្នកនឹងស្រស់ស្អាត ហើយអាចនឹងក្មេងជាងវ័យថែមទៀតផង។ មានវិធីសាមញ្ញចំនួន ៥ ដែលអ្នកទាំងអស់គ្នាអាចអនុវត្តបានជាប្រចាំថ្ងៃ ឱ្យតែអនុវត្តជាប់អ្នកនឹងឃើញប្រសិទ្ធភាព ធ្វើឱ្យអ្នកមើលទៅក្មេងជាងវ័យ ១០ ឆ្នាំ។

១. គេងឱ្យបានគ្រប់គ្រាន់៖ ពេលដែលអ្នកគេងជាពេលដែលរាងកាយជួសជុលខ្លួនឯង និងកែតម្រូវខ្លួនឯងឡើងវិញបន្ទាប់ពីធ្វើការហត់នឿយពេញមួយថ្ងៃ ហើយធ្វើឱ្យស្បែកឆាប់ចាស់។ ជាធម្មតានៅចន្លោះពេលពីម៉ោង ១០ ដល់ម៉ោង ២ ស្បែកអ្នកកំពុងដែលបញ្ចេញសម្រាមចេញមកក្រៅទាំងអស់ ដូចនេះ បើអ្នកមិនទាន់ចូលគេង នោះរន្ធរោមអ្នកនឹងបើកធំ ហើយវានឹងស្រូបយកសារធាតុកង្វក់ទាំងឡាយ ចូលទៅក្នុងស្បែក ជាហេតុធ្វើឱ្យឆាប់ចាស់។ ការសិក្សាជាច្រើនក៏បង្ហាញដែរថា ការគេងឱ្យបានល្អអាចបង្កើនភាពស៊ាំសម្រាប់រាងកាយ កាត់បន្ថយការរលាក ធ្វើឱ្យស្បែកស្រស់ថ្លា ប្រឆាំងភាពចាស់យ៉ាងមានប្រសិទ្ធភាព។ បើអ្នកអាចកំណត់់ម៉ោងចូលគេងមួយឱ្យបានជាក់លាក់ អ្នកនឹងឃើញថាស្បែករបស់អ្នកកាន់តែរឹងមាំ និងភ្លឺថ្លាពីខាងក្នុង ស្រស់ស្អាតបែបធម្មជាតិ។ 

២. ញ៉ាំអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ការទទួលទានអាហារដែលសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា ផ្លែប៊្លូបឺរី ផ្លែក្រូច ប្រូខូលី ស្ពៃក្តោប អាចជួយបន្សាបរ៉ាឌីកាល់សេរីក្នុងរាងកាយ កាត់បន្ថយការបំផ្លាញកោសិកាដែលបណ្តាលមកពីរ៉ាឌីកាល់សេរី និងកាត់បន្ថយដំណើរការនៃភាពចាស់។ ឧទាហរណ៍ នៅក្នុងអាហារប្រចាំថ្ងៃរបស់អ្នកត្រូវមានបន្លែហោចណាស់ ០.៥គីឡូក្រាម ដើម្បីជំរុញការកម្ចាត់កាកសំណល់ចេញពីរាងកាយ។ 

៣. ធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ 3 ដងក្នុងមួយសប្តាហ៍៖ ហាត់ប្រាណឱ្យបានទៀងទាត់ពិតជាសំខាន់ណាស់សម្រាប់សុខភាពរាងកាយ ជួយលើកកម្ពស់ចរាចរឈាម ពង្រឹងមុខងារបេះដូង និងសួត ធ្វើឱ្យប្រព័ន្ធរំលាយអាហារកាន់តែប្រសើរ ជួយគ្រប់គ្រងទម្ងន់ និងពន្យឺតនៃភាពចាស់។ ប្រសិនបើអ្នកមានភាគរយខ្លាញ់ក្នុងរាងកាយខ្ពស់ និងលើសទម្ងន់ អ្នកគួរតែបង្កើនលំហាត់ប្រាណបែប aerobic ដូចជារត់ ហែលទឹក និងជិះកង់ ដែលអាចបង្កើនការប្រើប្រាស់កាឡូរី កាត់បន្ថយភាគរយខ្លាញ់ក្នុងរាងកាយ បង្កើនភាពសុំារាងកាយ និងបង្កើនមុខងារនៃប្រព័ន្ធសរសៃឈាមបេះដូង។ លំហាត់ប្រាណទាំងនេះអាចជួយការពារការបាត់បង់សាច់ដុំ រក្សាថាមពល បង្កើនអត្រាមេតាបូលីស ការពារការប្រមូលផ្តុំជាតិខ្លាញ់ និងជួយឱ្យរាងកាយរឹងមាំ និងក្មេងជាងវ័យ។

៤. ការពារស្បែករបស់អ្នកពីពន្លឺព្រះអាទិត្យ៖ ប្រសិនបើអ្នកមិនប្រើឡេការពារកម្តៅថ្ងៃជាប្រចាំទេ ស្បែករបស់អ្នកនឹងចាស់ជាងអ្នកដែលប្រើ។ កាំរស្មី UV នៅក្នុងពន្លឺព្រះអាទិត្យអាចបំផ្លាញសរសៃ collagen និង elastin នៅក្នុងស្បែក បណ្តាលឱ្យមានស្នាមជ្រីវជ្រួញ ឆាប់ចាស់ ហើយស្បែកនិងមានសភាពយារធ្លាក់។ ដើម្បីទប់ស្កាត់ភាពចាស់ អ្នកត្រូវលាបឡេការពារកម្តៅថ្ងៃនៅពេលព្រឹកព្រលឹម ហើយពាក់មួក និងឆ័ត្រពេលចេញទៅក្រៅ។ បើអ្នកបន្តប្រើយូរជាងមួយខែ នោះអ្នកនឹងឃើញស្បែកអ្នកប្រែជាសភ្លឺថ្លាគួរឱ្យកត់សម្គាល់។

៥. ឈប់ជក់បារី និងផឹកស្រា៖ ការផឹកស្រា និងការជក់បារី គឺជាកត្តាហានិភ័យនៃជំងឺផ្សេងៗ ជាពិសេសជំងឺមហារីក។ អ្នកជក់បារីយូរនឹងធ្វើឱ្យធ្មេញខ្មៅ ស្បែកស្រអាប់ មានស្នាមជ្រីវជ្រួញ។ ការផឹកស្រាក៏អាចពន្លឿនដំណើរការនៃភាពចាស់ផងដែរ។ ជាតិអាល់កុលធ្វើឱ្យរាងកាយបាត់បង់វីតាមីន A និង C បណ្តាលឱ្យខ្សោះជាតិទឹក និងធ្វើឱ្យស្បែកស្ងួត។ ដើម្បីពន្យឺតដំណើរការនៃភាពចាស់ អ្នកគួរតែឈប់ជក់បារី និងកំណត់ការប្រើប្រាស់គ្រឿងស្រវឹងឱ្យបានត្រឹមត្រូវ កាត់បន្ថយឬបើអាចបញ្ឃប់នោះកាន់តែល្អ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#សម្រស់

៥កំហុសទាញនារីៗ ឱ្យបាក់សម្រស់ ឆាប់ចាស់ជាងវ័យ ឆាប់ជ្រួញ
Tror Sopheap
January 20 2026
1 K views

#សម្រស់

រូបមន្ត ៥ ជាមួយដុំទឹកកក ជួយឱ្យស្បែកស្អាត ភ្លឺថ្លាបែបធម្មជាតិ និងជួយឱ្យអ្នកក្មេងជាងវ័យ
Pov Saru
December 24 2025
329 views

#សម្រស់

កែទម្លាប់ប្រចាំថ្ងៃ ៥ នេះចេញ បើមិនចង់ឱ្យមុខឡើងជ្រួញ ចាស់មុនអាយុ
Pov Saru
December 22 2025
493 views

#សម្រស់

គ្រាន់តែញ៉ាំអាហារពេលព្រឹក ៤មុខ ដេញជំងឺកាច ថែសម្រស់ឱ្យក្មេងជាងវ័យ
Tror Sopheap
December 10 2025
2.2 K views

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
416 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
388 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia