សម្រស់
ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
621 views

មនុស្សស្រីមានវដ្តរដូវខុសៗគ្នា តែមនុស្សស្រីភាគច្រើនមានវដ្តប្រហែល 28 ទៅ 29 ថ្ងៃ។ មានអ្នកខ្លះវដ្តខ្លីត្រឹម 21 ថ្ងៃ និងអ្នកខ្លះទៀតវែងលើស 35 ថ្ងៃ។ ដំណាក់កាលមករដូវអាចមានរយៈពេល 3 ទៅ 5 ថ្ងៃ តែក៏អាចខ្លីត្រឹម 2 ថ្ងៃ ឬវែងរហូតដល់ 7 ថ្ងៃដែរ។ ក្នុងអំឡុងពេលនេះ អ័រម៉ូនរបស់ស្ត្រីនឹងប្រែប្រួលខុសពីធម្មតា ជាហេតុធ្វើឱ្យស្បែកឡើងមុន ស្រអាប់ ស្ងួត ឬមានខ្លាញ់ខ្លាំងសម្រាប់ថ្ងៃខ្លះ។

យោងតាមគ្លីនិកសម្ផស្ស Cutis Laser Clinics នៅសិង្ហបុរី បានបង្ហាញថា ការថែរក្សាស្បែកតាមដំណាក់កាលនៃវដ្តរដូវ អាចជួយកាត់បន្ថយការឡើងមុន ពន្យាភាពចាស់ និងធ្វើឱ្យស្បែកមើលទៅក្មេងមានសំណើម។ ខាងក្រោមនេះគឺជាដំណាក់កាលក្នុងការថែទាំអំឡុងពេលមករដូវ៖

១. ដំណាក់កាលមករដូវ (ថ្ងៃទី 1–6)៖ នេះគឺជាពេលស្បែកងាយស្ងួត នៅដំណាក់កាលដំបូងនៃការមករដូវ អ័រម៉ូន Estrogen និង Progesterone មានកម្រិតទាបខ្លាំង។ ការថយចុះនេះធ្វើឱ្យស្បែកបាត់បង់សំណើម ស្ងួត ងាយក្រហម ងាយខូច និងមើលឃើញមានស្នាមជ្រួញច្បាស់ៗ។  អ្វីដែលត្រូវធ្វើ៖ លាងមុខជាមួយសាប៊ូឬហ្វូមស្រាលៗ បន្ទាប់មកត្រូវលាបម៉ូស្សូរ៉ាយសឺរដែលមានជាតិផ្តល់សំណើមខ្លាំង ដូចជា Hyaluronic Acid វាជួយបន្ថែមសំណើម ធ្វើឱ្យស្បែកទន់ និងបន្ថយការក្រហម។ ក្នុងដំណាក់កាលនេះ មិនគួរប្រើផលិតផលខ្លាំងៗដូចជា Retinol ឬ AHA/BHA ពីព្រោះអាចធ្វើឱ្យស្បែកឆាប់ខូច។ ជាពិសេស មុនពេលចេញពីផ្ទះ កុំភ្លេចឱ្យសោះលាបឡេការពារកម្ដៅ។

២. ដំណាក់កាល Follicular (ថ្ងៃទី 7–11)៖ ជាពេលដែលស្បែកស្រស់ថ្លា និងចាប់ផ្តើមធូរស្បើយ Estrogen ចាប់ផ្តើមកើនឡើងវិញ។ ការកើនឡើងនេះជួយដល់ស្បែកអាចស្ដារខ្លួន បង្កើនការផលិត Collagen និង Elastin ដែលជាគ្រឿងផ្សំធ្វើឱ្យទន់ និងក្មេងជាងវ័យ។  អ្វីដែលត្រូវធ្វើ៖ ក្នុងពេលដែលស្បែកកំពុងស្ដារខ្លួន គឺជាពេលសមរម្យដើម្បីខាត់ស្បែកស្រាលៗ។ ការខាត់ស្បែកជួយជម្រុះកោសិកងាប់ចេញ បើមិនដូច្នេះវានឹងធ្វើឱ្យស្ទះរន្ធញើសបង្កឱ្យកើតមុនបានងាយ។ បន្ទាប់ពីខាត់ស្បែក អ្នកអាចប្រើសេរ៉ូម Vitamin C ព្រោះនៅក្នុងពេលនេះស្បែកមិនងាយរលាកដូចដំណាក់កាលពេលមករដូវ។ Vitamin C ជួយបង្កើនភាពភ្លឺថ្លា កាត់បន្ថយភាពចាស់ និងការខូចខាតពីពន្លឺថ្ងៃ។

៣. ដំណាក់កាលបញ្ចេញពងអូវុល (ថ្ងៃទី 12–16)៖ ជាពេលស្បែកភ្លឺថ្លា នៅពេល Estrogen ឡើងដល់កំពូល ស្បែកភាគច្រើននឹងស្រស់ស្អាតចម្លែក ភ្លឺថ្លា ទន់ និងមើលទៅស្អាតជាងធម្មតា តែក៏មានឡើងខ្លាញ់តិចតួច និងមានកន្ទួលខ្លះៗដោយសារស្បែកមានជាតិប្រេងច្រើនជាងធម្មតា ហើយបើលាងមុខមិនទៀងទាត់ទៀត សារធាតុកខ្វក់ ឬគ្រឿងសម្អាងងាយធ្វើឱ្យស្ទះរន្ធញើស។

ក្នុងដំណាក់កាលនេះ អ្នកគួរជៀសវាង Makeup ក្រាសៗបើចាំបាច់កុំប្រើ BB cream, CC cream ឬម្សៅដែលងាយធ្វើឱ្យស្ទះរន្ធញើស។ ជម្រើសល្អត្រូវសម្អាតមុខឱ្យបានស្អាតនៅពេលព្រឹក ល្ងាច ដើម្បីយកជាតិប្រេងចេញ និងកម្ចាត់ធូលីដីចេញពីស្បែកមុខ។

៤. ដំណាក់កាល Luteal (ថ្ងៃទី 17–28)៖ នៅដំណាក់កាលនេះ កម្រិតអរម៉ូន Progesterone កើនឡើង ដែលជួយរៀបចំស្រទាប់ស្បូនសម្រាប់ការមានផ្ទៃពោះក្នុងករណីអ្នកមានដៃគូ។ ការកើនឡើងនៃ Progesterone អាច បណ្តាលឱ្យក្រពេញសេប៉ូម របស់អ្នកផលិតប្រេងច្រើនជាងធម្មតា ដែលបណ្តាលឱ្យអ្នកនឹងកើតមុន មុនពេលមករដូវម្ដងទៀតនៅខែបន្ទាប់។ ញឹកញាប់គេឃើញមានឡើងកន្ទួលតូចៗ ឬមុនធំៗ ក្រហម ឈឺ ហើយលេចត្រង់តំបន់ចង្កា ថ្ពាល់ ក្បាលចុងច្រមុះ។

ដើម្បីគ្រប់គ្រងស្បែកនៅពេលនេះ អ្នកគួរលាងមុខឱ្យបានស្អាតរាល់ថ្ងៃ ហើយប្រើទឹកសម្អាតដែលមាន Salicylic Acid (BHA) ដែលអាចរំលាយប្រេង និងស្ទះនៅក្នុងរន្ធញើសបានល្អ។ វាជួយបន្ថយមុន កាត់បន្ថយក្រហម និងបញ្ឈប់មុនមិនឱ្យធំ។ ការប្រើ Clay Mask ១ ទៅ ២ ដងក្នុងមួយសប្ដាហ៍ក៏អាចជួយសម្អាតជាតិប្រេង និងធូលីចេញពីស្បែកបានយ៉ាងមានប្រសិទ្ធភាព។ អ្វីដែកចាំបាច់កុំឧស្សាហ៍យកដៃទៅប៉ះ ឬញិចមុន ដើម្បីជៀសវាងស្នាមខ្មៅ និងស្នាមជាំ។

ការប្រែប្រួលអ័រម៉ូនក្នុងវដ្តរដូវអាចប៉ះពាល់ដល់ស្បែកយ៉ាងច្រើន ប៉ុន្តែបើអ្នកយល់ពីដំណាក់កាលនីមួយៗ ឱ្យបានត្រឹមត្រូវ អ្នកអាចថែទាំស្បែកបានត្រឹមត្រូវទាន់ពេលវេលា។ វាមិនត្រឹមតែជួយកាត់បន្ថយមុនដែលឡើងរាល់ខែទេ ប៉ុន្តែក៏ជួយឱ្យស្បែកភ្លឺថ្លា មានសំណើម និងមើលទៅក្មេងជាងវ័យផងដែរ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#សម្រស់

សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
Pov Saru
December 7 2025
13 views

#សម្រស់

ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
Pov Saru
December 5 2025
305 views

#សម្រស់

សាកល្បងធ្វើរឿង ៥ នេះឱ្យជាប់ អាចប្រឆាំងភាពចាស់ ជួយអ្នកឱ្យក្មេងជាងវ័យ ១០ ឆ្នាំ
Pov Saru
December 4 2025
385 views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#សម្រស់

ក្បួនថែស្បែកតាមវដ្តរដូវ ជួយឱ្យស្បែកស្អាត ស្រស់ថ្លា សាច់ចាំមិនងាយឡើងមុន និងក្មេងជាងវ័យ
Pov Saru
December 1 2025
621 views

#សម្រស់

គ្រូពេទ្យជំនាញប្រាប់គន្លឹះ មុនចិត្តចាក់ Botox បណ្ដឹងស្បែកមុខគួរដឹងចំណុចសំខាន់ទាំងនេះ បើមិនចង់ស្ដាយក្រោយ
Pov Saru
November 28 2025
439 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia