កុមារ
កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម

បើអ្នកមិនប្រយ័ត្នកូនចំពោះចំណីអាហារទេ កូនរបស់អ្នកនឹងមានបញ្ហាសុខភាពជាមិនខានទេ។ ដូចជាករណីមានក្មេងៗ ចូលចិត្តញ៉ាំអាហារនិងភេសៈផ្អែមៗ នាំឱ្យកើតជំងឺទឹកនោមផ្អែម។ យោងតាមលោកសាស្ត្រាចារ្យ ឃុន លាងឈុន អនុប្រធានមន្ទីរពេទ្យគន្ធបុប្ឆាខេត្តសៀមរាបបានបញ្ជាក់ថា មានកុមារជិត ៧០០នាក់កំពុងមានផ្ទុកជំងឺទឹកនោមផ្អែមប្រភេទ១ ជាចំនួនច្រើនគួរឱ្យព្រួយបារម្ភ”។ កុមារញ៉ាំអាហារសម្បូរជាតិសរសៃជាវិធីជួយការពារកូនរបស់អ្នកចេញពីជំងឺទល់លាមក សដូងបាត និងជំងឺមហារីកពោះវៀនធំ។

បើឪពុកម្តាយចង់ឱ្យកូនមានសុខភាពល្អការពារជំងឺទឹកនោមផ្អែមនិងមហារីក គួរឱ្យពួកគេញ៉ាំអាហារមានជាតិសរសៃដើម្បីកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម។ សរសៃទាំងនេះអាចរារាំងការស្រូបយកជាតិស្ករក្នុងកោសិកាឈាមជាហេតុបណ្តាលឱ្យកម្រិតជាតិស្ករក្នុងឈាមទាបនៅក្នុងខ្លួនកុមារ។ អាហារសម្បូជាតិសរសៃនោះមានដូចជា ផ្លែប៉ោម ផ្លាខាត់ណា គ្រាប់អាល់ម៉ុន ដំឡូង ចេក ផ្លែបឺរ ផ្លែបឺរី និងសណ្តែក ដើម្បីជំនួយដល់ការរំលាយអាហារ និងផ្តល់ថាមពលកាន់តែច្រើនដល់កុមារផងដែរ។

អាហារទាំង ៨នេះសម្បូរទៅដោយជាតិសរសៃល្អបំផុតជួយឱ្យកុមារមានអារម្មណ៍ឆ្អែតបានយូរហើយថែមទាំងផ្តល់ថាមពលដល់ខួរក្បាលកុមាររៀនពេញមួយថ្ងៃទៀត។ ហើយវាជួយរក្សាប្រព័ន្ធរំលាយអាហាររបស់កុមារឱ្យដំណើរការរលូន។ ពេលកូនរបស់អ្នកទទួលបានជាតិសរសៃច្រើនក្នុងរបបអាហារជាប្រចាំថ្ងៃនោះ កូនៗ របស់អ្នកក៏មានការថយចុះហានិភ័យចំពោះជំងឺបេះដូង ជំងឺទឹកនោមផ្អែមប្រភេទទី២ ជំងឺធាត់ និងជំងឺមហារីកផងដែរ៕ អត្តបទដោយ៖ ទ្រ សុភាព 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2659

អត្ថបទថ្មីៗ
#ជំងឺJune 27 2025
ប្រយ័ត្ន! ៥រោគសញ្ញាបញ្ជាក់ថាតម្រងនោមអ្នកខ្សោយ ឬជិតខូច
#អាហារJune 27 2025
លក់ពេញផ្សារ! ផ្លែឈើខ្មែរ ១នេះស្រូបខ្លាញ់ក្នុងសរសៃឈាមកុំឱ្យស្ទុះ ឬដាច់
#អត្ថបទ PRJune 27 2025
អបអរសាទរ! មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ទទួលបានពានរង្វាន់មន្ទីរពេទ្យឆ្នើមប្រចាំឆ្នាំ២០២៥ពីស្ថាប័ន Global Health Asia Pacific Awards
#ចិត្តសាស្ត្រJune 26 2025
អ្នកចិត្តសាស្រ្តរកឃើញថា គំនិតអស្ចារ្យ ១០នេះ ប្តូរការគិតឱ្យអ្នកមានថាមពល កុំឱ្យដាច់ខ្សែផ្លូវចិត្ត
#ជំងឺJune 26 2025
អ្នកចូលចិត្តកាហ្វេ និងភេសជ្ជៈបែបនេះ ត្រៀមខ្លួនខូចតម្រងនោម
#អាហារJune 25 2025
អ្នកពិសាភេសជ្ជៈ ១នេះ លាងជាតិពុល ហើយកុំឱ្យមានគ្រួសក្នុងតម្រងនោម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia