សព្វថ្ងៃនេះ មនុស្សជាច្រើនបរិភោគអាហារឆៅដោយមិនដឹងពីប្រភពនាំមានបញ្ហាសុខភាពធ្ងន់ធ្ងរ។ ព្រោះសារធាតុសាច់នៅឆៅវាមានមេរោគស្រស់ៗ ងាយបង្កគ្រោះថ្នាក់ដល់អាយុជីវិតបើសាច់សត្វនោះឆ្លងរោគ។ យោងតាមនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC បានចុះផ្សាយថា នៅពេលថ្មីៗ នេះនៅខេត្តមុកដាហាន ប្រទេសថៃ បានរកឃើញវិជ្ជមានជំងឺអង់ត្រាក់ (ពិសធ្យូង) ពីរករណីលើមនុស្សក្នុងនោះមួយករណីបានស្លាប់អាយុ៥៣ឆ្នាំភេទប្រុស និងម្នាក់ទៀតកំពុងព្យាបាលនៅមន្ទីរពេទ្យ។ មូលហេតុដែលឆ្លងជំងឺនេះដោយសារពួកគាត់បរិភោគសាច់គោឆៅដែលមានឆ្លងមេរោគបាក់តេរី អង់ត្រាក់។ ជំងឺនេះមានឱសថព្យាបាលជាបានក្រោយធ្វើវិនិច្ឆ័យជំងឺច្បាស់លាស់។
ជំងឺAnthrax(ពិសធ្យូង) គឺជាជំងឺឆ្លងដែលបណ្តាលមកពីបាក់តេរី Bacillus anthracis ។ ការឆ្លងបណ្តាលមកពីបរិភោគសាច់ឆៅ ឬប៉ះពាល់នឺងប្រភេទសត្វស៊ីស្មៅ ដូចជាគោ ក្របី ជាដើម។ ជំងឺបង្កឡើងដោយមេរោគបាក់តឹរីនេះមានបីទម្រង់ជំងឺអង់ត្រាក់លើមនុស្ស៖ ស្បែក (ស្បែក) ដង្ហើមចូល (សួត) និងក្រពះពោះវៀន។ ការព្យាបាលភ្លាមៗជាមួយនឹងថ្នាំអង់ទីប៊ីយោទិចគឺមានសារៈសំខាន់ណាស់សម្រាប់ការរស់រានមានជីវិត។
ដូចនេះហើយ! ជាមួយគ្នានេះផងដែរ ក្រុមគ្រូពេទ្យបានចែករំលែកថាដើម្បីការពារជំងឺខាងលើនេះ គួរតែរស់នៅនិងបរិភោគអាហារឱ្យមានអនាម័យ ចៀសវាងការញ៉ាំពពួកសាច់ឆៅ មានឈាមៗ ដែលមិនបានចម្អិនបានល្អ។ ជាមួយគ្នានេះ មុននឹងចាប់កាន់អាហារគួរតែលាងសម្អាតដៃឱ្យបានស្អាតជាមុនផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព