ឪពុកម្តាយបើចង់ឱ្យកូនមានឆ្អិតរឹងមាំនោះ ត្រូវមានរបបអាហារល្អៗ ញ៉ាំពីតូចឱ្យហើយ។ សុខភាពឆ្អឹងពិតជាសំខាន់ណាស់សម្រាប់កុមារដើម្បីថែការពារជំងឺពុកឆ្អឹងពេលមានអាយុច្រើនរហូតវ័យចាស់។ តាមការស្រាវជ្រាវបានបង្ហាញថា អ្នកមានសុខភាពឆ្អឹងខ្សោយ និងផុយស្រួយក្នុងវ័យចំណាស់ព្រោះតែកង្វះវីតាមីននិងកាល់ស្យូមពីវ័យក្មេង។ ការបន្ថែមសារធាតុទាំង ២នេះដើម្បីចិញ្ចឹមឆ្អឹងកូនរបស់អ្នកឱ្យតាន់៖
១. កាល់ស្យូម៖ តាមអ្នកជំនាញផ្នែកចំណីអាហារលោកស្រី Franziska Spritzler បានណែនាំទៅកាន់ម៉ាក់ប៉ា គួរតែរៀបចំរបបអាហារឱ្យកូនញ៉ាំសារធាតុកាល់ស្យូម ព្រោះវាក៏ដើរតួយ៉ាងសំខាន់សម្រាប់ទ្រទ្រង់ប្រព័ន្ធរាងកាយ ដូចជាសុខភាព និងមុខងារនៃសរសៃប្រសាទ ឆ្អឹង និងជាលិកាសាច់ដុំ។ កាល់ស្យូមត្រូវបានរកឃើញនៅក្នុងអាហារជាច្រើនប្រភេទរួមមាន៖ ទឹកដោះគោ ទឹកដោះគោជូរ ត្រីសាឌីន ឬត្រីសាលម៉ុង និងទឹកសណ្តែក។ ប្រសិនបើអ្នកគិតថាកូនរបស់អ្នកប្រហែលជាមិនទទួលបានកាល់ស្យូមគ្រប់គ្រាន់ដែលពួកគេត្រូវការដើម្បីគាំទ្រដល់ការលូតលាស់ឆ្អឹងរបស់ពួកគេនោះ សូមអ្នកឱ្យកូនផឹកទឹកគោដែលមានផ្ទុកជាតិកាល់ស្យូម ឱ្យកូនញ៉ាំសណ្តែក និងញ៉ាំសាច់ត្រីឱ្យបានច្រើន។
២. វីតាមីនA៖ យោងតាមប្រភព Healthline បានចុះផ្សាយថា វីតាមីនA មិនត្រឹមតែល្អសម្រាប់ភ្នែករសប់កុមារនោះទេ វាជួយរក្សាមុខងារសរសៃប្រសាទ និងស្បែកកុមារឱ្យមានសុខភាពល្អផងដែរ។ ហើយវីតាមីន A ជួយបង្កើនកម្លាំងឆ្អឹង និងធ្មេញដល់កុមារឱ្យរឹងមាំណាស់។ ពេលកុមារញ៉ាំដំឡូងជ្វា ថ្លើមសាច់គោ ស្ពៃខ្មៅ ការ៉ុត ស្វាយ និងស៊ុតដើម្បីបង្កើនវីតាមីន A ចូលក្នុងឆ្អឹងឱ្យរឹងមាំដល់ចាស់។ សូម្បីតែវីតាមីនD ក៏ជួយលើកកម្ពស់ឆ្អឹងកុមារឱ្យមានសុខភាពល្អខ្លាំងដែរ។ ដើម្បីបង្កើនការទទួលបានវីតាមីនD កុមារគួរញ៉ាំអាហារដូចជាត្រីខ្លាញ់ (ត្រីសាលម៉ុន ត្រីសាឌីន) អាហារបំប៉ន (ទឹកដោះគោ ធញ្ញជាតិ) និងស៊ុតលឿង៕ អត្ថបទដោយ៖ ទ្រ សុភាព