តាមលោកវេជ្ជបណ្ឌិត Raymond Francis បញ្ជាក់ថា ជាតិស្ករកែច្នៃដែលយើងហូបរាល់ថ្ងៃនេះ ស៊ីកោសិកាយើងឱ្យចុះខ្សោយ ឆាប់ឈឺ កើតជំងឺភ្លេចភ្លាំង និងងាយកើតជំងឺមហារីកផងដែរ។ គ្រាន់តែជាតិស្ករមួយស្លាបព្រាបាយបានវាយប្រហាររាងកាយធ្លាក់ខ្សោយប្រហែល ៥០%ទៅហើយ (សម្រាប់ភេជ្ជៈមួយកំប៉ុង មានជាតិស្ករអន់ក៏ ៣ស្លាបព្រាឡើងដែរ)។ ជាតិស្ករកែច្នែនេះ មានជាតិគីមីងាយបង្កកើតជំងឺមហារីកលឿនណាស់។ បើអ្នកពិសារផ្លែឈើ១ និងភេសជ្ជៈ១នេះជួយការពារអ្នកពីជំងឺមហារីកហើយអ្នកគួរមានទម្លាប់បន្ថែមដូចជាហាត់ប្រាណ និងគេងឱ្យបានគ្រប់គ្រាន់៖
តាមលោកស្រី Rujuta Diwekar ជាឯកទេសអាហារូបត្ថម្ភដ៏ល្បីល្បាញឈ្មោះក៏បញ្ជាក់បន្ថែមអំពីទឹកអំពៅ អត្ថប្រយោជន៍សុខភាពជាច្រើនដូចជាការពារជំងឺមហារីក ជំងឺថ្លើម និងតម្រងនោម។ ព្រោះទឹកអំពៅមានជាតិអាល់កាឡាំងនៅក្នុងធម្មជាតិដោយសារតែកំហាប់កាល់ស្យូម ម៉ាញ៉េស្យូម ប៉ូតាស្យូម ជាតិដែក និងម៉ង់ហ្គាណែសខ្ពស់ជួយការពារជំងឺដូចជាមហារីក។ គួរបញ្ជាក់ថា ទឹកអំពៅជួយប្រឆាំងជំងឺមហារីកជាច្រើនប្រភេទដូចជា មហារីកក្រពេញប្រូស្ដាត និង មហារីកសុដន់។ ហើយជាតិស្ករក្នុងទឹកអំពៅ ជួយផ្ដល់ថាមពលភ្លាមដល់រាង្គកាយ យើងទាំងមូល ហើយមិនបណ្ដាលអោយយើងធាត់នោះទេ។ ហើយទឹកអំពៅសារធាតុ flavonoids ប្រឆាំងនឹងជំងឺមហារីកពូកែណាស់។
បើយោងតាមប្រភព WebMD បញ្ជាក់ឱ្យដឹងថា ផ្លែប័រអាចជួយការពារជំងឺមហារីក នេះក៏ដោយសារតែសារធាតុ folate ដែលអ្នកទទួលបានពីផ្លែប័រ អាចកាត់បន្ថយហានិភ័យនៃជំងឺមហារីកមួយចំនួន ដូចជាមហារីកក្រពេញប្រូស្តាត និងមហារីកពោះវៀនធំ។ មួយវិញទៀត ផ្លែប័រក៏ជួយសម្រួលដល់ជំងឺរលាកសន្លាក់ និងជំងឺពុកឆ្អឹងផងដែរ។ ចំពោះផ្លែប័រនេះក៏អាចរួមចំណែកតូចមួយក្នុងការព្យាបាលជំងឺមហារីកគ្រាប់ឈាមដែលវិវត្តនៅក្នុងខួរឆ្អឹងព្រោះតែការកើនឡើងចំនួនកោសិកាឈាមស។ តាមការវិភាគដែលចេញផ្សាយពី Journal of the Academy of Nutrition and Dietetics បញ្ជាក់ដែរថា ផ្លែប័រពិតជាអស្ចារ្យណាស់ វាមានផ្ទុកសារធាតុ beta-sitosterol ខ្ពស់បំផុតបើប្រៀបធៀបទៅនឹងផ្លែឈើពេញនិយមផ្សេងទៀតព្រោះផ្លែប័រនេះសារធាតុ beta-sitosterol មានសមត្ថភាពអាចជួយរារាំង និងសម្លាប់កោសិកាមហារីកក្រពេញប្រូស្តាតបានយ៉ាងល្អដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព