ជំងឺ
វេជ្ជ. កូយ រតនៈ បញ្ជាក់ថា ការធ្វើលំហាត់ប្រាណជួយសម្រួលសន្លាក់ឱ្យល្អប្រសើរ
Tror Sopheap
April 20 2025
113 views

ការឈឺសន្លាក់ ជាបញ្ហាមួយដែលកើតឡើងលើមនុស្សភាគច្រើនមានវ័យចំណាស់ អ្នកធាត់ និង​ជំងឺទឹកនោមផ្អែម។ ​បញ្ហាសន្លាក់ជាអ្វី? ជំងឺរលាកសន្លាក់កើតឡើងនៅពេលឆ្អឹងខ្ចីកាន់តែបំផ្លាញនាំឱ្យឈឺចាប់ និងការស្អិតជាប់នៃសន្លាក់ ពិបាកធ្វើចលនា ភាគច្រើនវាកើតឡើងត្រង់ជង្គង់ ត្រគាក កជើង ឬកដៃ។ តាមលោកវេជ្ជបណ្ឌិត កូយ រតនៈ ជាអ្នកវេជ្ជសាស្រ្តផ្នែកជំងឺសន្លាក់នៃមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត និងជាអ្នកស្ថាបនិកនៃព្យាបាលសន្លាក់មួយកន្លែងមានប្រសាសន៍ថា “បញ្ហាសន្លាក់នេះបែងចែកជាពីរក្រុម គឺទីមួយ បញ្ហាសន្លាក់ដោយការព្យាបាលដោយការវះកាត់។ ចំណែកក្រុមទីពីរ ជាការព្យាបាលដោយវេជ្ជសាស្រ្តគឺមិនធ្វើការវះកាត់។

ចំពោះជំងឺរលាកសន្លាក់ដោយសារអាយុច្រើន និងជំងឺសន្លាក់ទូទៅ។ លោកវេជ្ជបណ្ឌិត រតនៈ បានប្រាប់ថា បញ្ហាសន្លាក់គឺសំដៅទៅលើជំងឺទាំងឡាយណាដែលបង្កឱ្យកើតជំងឺរលាក ខូតខាត រិចរឹល និងឡើងជាតិអាស៊ីតក្នុងឆ្អឹង...។

បញ្ហាសន្លាក់នេះ ភាគច្រើនកើតលើវ័យមនុស្សចាស់ និងវ័យក្មេងតិចតួច មូលហេតុអាចបណ្តាលឱ្យកើតជំងឺនេះ តាមលោកវេជ្ជបណ្ឌិត កូយ រតនៈ មានប្រសាសន៍ថា ជំងឺសន្លាក់នេះ​បង្កឱ្យកើតមានដូចជា ចំណីអាហារមិនល្អ ញ៉ាំជាតិសាច់ច្រើន ពិសារស្រាច្រើនធ្វើឱ្យឡើងជាតិអាស៊ីត ហើយជំងឺនេះក៏មានកត្តាផ្សេងៗ មានដូចជា ការធ្វើសកម្មភាពខ្លាំងពេក ជាលេងកីឡាបាល់ទះពេក និងកីឡារត់ខ្លាំងពេក វាក៏ធ្វើសន្លាក់ជង្គង់មានបញ្ហា...។

ធ្វើលំហាត់ប្រាណ និងលេងកីឡាបែបណាត្រឹមត្រូវចំពោះសន្លាក់? តាមលោកវេជ្ជបណ្ឌិត កូយ រតនៈ បានណែនាំឱ្យធ្វើលំហាត់ប្រាណ និងលេងកីឡាឱ្យសមចំពោះរាងកាយ(កុំដាក់សម្ពាធលើសន្លាក់ខ្លាំង)មានដូចជា ការរត់លឿន និងលោតលេងបាល់ទះ(ចាយពេលច្រើន) និងការលើកទម្ងន់លើសកម្លាំង វាបង្កជាបញ្ហា​ដល់រាងកាយនាំប៉ះដល់ឆ្អឹងសន្លាក់ខ្លាំងពេក។ លោកវេជ្ជបណ្ឌិតបានបន្តថា ការហាត់ប្រាណជួយដល់សន្លាក់ អ្នកត្រូវពត់់ដៃ ពត់ជើង ហាត់យូរហ្គា ជិះកង់ និងការហែងទឹក... លំហាត់ប្រាណបែបនេះ វាមិនដាក់សម្ពាធលើសន្លាក់ខ្លាំងពេកទេ។” យើងបានឃើញអ្នកដែលលេងកីឡាពីវ័យក្មេងជាការលេងបាល់ទះខ្លាំងៗ ពេលដល់វ័យចំណាស់បន្តិច មានបញ្ហាឈឺសន្លាក់ដោយងាយ មកពីកីឡាបែបនេះដាក់សម្ពាធលើសន្លាក់ខ្លាំង។

តាមលោកវេជ្ជបណ្ឌិត Wendy Holden ជាអ្នកជំនាញឆ្អឹងសន្លាក់បានប្រាប់ BBC ថាមានមនុស្សភាគច្រើនគិតខុសថា ការហាត់ប្រាណធ្វើឱ្យរឹតតែមានការឈឺចាប់ដល់សន្លាក់ វាមិនអ្វីគិតនោះទេ បើអ្នកហាត់ប្រាណឱ្យត្រូវរាងកាយ និងអាយុរៀងៗ ខ្លួន។ បើអ្នកនៅវ័យក្មេងការលើកទម្ងន់សមនឹងកម្លាំងខ្លួន នាំឱ្យសុខភាពសន្លាក់ល្អ។ សម្រាប់មនុស្សចាស់ ការដើរតិចៗ និងហាត់យូហ្គាជួយសម្រួលសរសៃបានស្រួលហើយវាជាវិធីសាស្ដ្រសកម្មភាពរាងកាយព្យាបាលជំងឺឈឺចុករួយសន្លក់និងជួយផ្លាស់ប្ដូរទម្លាប់រស់នៅប្រចាំថ្ងៃឱ្យអាយុវែងផងដែរ៕អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2503

អត្ថបទថ្មីៗ
#ចិត្តសាស្ត្រApril 21 2025
៦ទម្លាប់ធ្វើឱ្យជប៉ុនមានអាយុវែងជាងគេ គ្មានជំងឺកាច មានចិត្តចេះតស៊ូ
#ចិត្តសាស្ត្រApril 21 2025
បុគ្គលអស្ចារ្យៗ ធ្វើរឿង ១នេះ ដឹកនាំជីវិតពួកគេឆ្លងផុតគ្រាលំបាកឱ្យមានអនាគតភ្លឺស្វាង
#ចិត្តសាស្ត្រApril 20 2025
ទម្លាប់អស្ចារ្យបែបនេះ ធ្វើឱ្យមនុស្សចាស់រស់នៅមានអាយុលើស ១០០ឆ្នាំ
#ជំងឺApril 20 2025
វេជ្ជ. កូយ រតនៈ បញ្ជាក់ថា ការធ្វើលំហាត់ប្រាណជួយសម្រួលសន្លាក់ឱ្យល្អប្រសើរ
#ព័ត៌មានApril 18 2025
ខេត្ត ១នេះ បានលេខ២ មានអ្នកចូលរួមសង្ក្រាន្តរយៈពេល ៣ថ្ងៃគឺ ២លាននាក់ជាង
#ព័ត៌មានApril 18 2025
អបអរសាទរ! រាជធានីជើងខ្លាំង ១នេះមានអ្នកចូលរួមលេងសង្ក្រាន្តឆ្នាំ២០២៥ ច្រើនជាងគេ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia