អាហារពណ៌ក្រហមជាអាហារល្អសម្រាប់សុខភាពបេះដូងដែលអ្នកគួរញ៉ាំថ្ងៃជាប្រចាំ។ ព្រោះអាហារប្រភេទនេះជួយអ្នកឱ្យរស់នៅគ្មានជំងឺកាចសាហាវជាជំងឺមហារីក និងរោគបេះដូង។ ព្រោះវាមានសារធាតុប្រឆាំងអុកស៊ីតកម្ម និងជួយកាត់បន្ថយកូឡេស្តេរ៉ុលអាក្រក់ក្នុងសរសៃឈាម និងពង្រឹងសុខភាពបេះដូងបានល្អបំផុត។
១. សណ្តែកក្រហម៖ ការញ៉ាំសណ្តែកក្រហមជាអាហារផ្តល់នូវជាតិប្រូតេអ៊ីនរុក្ខជាតិ មានជាតិសរសៃ មានជាតិវីតាមីន និងសារធាតុរ៉ែជាច្រើនប៉ូវសុខភាពមនុស្សយើង។ ហើយវាសមត្ថភាពអស្ចារ្យកាត់បន្ថយកម្រិតកូឡេស្តេរ៉ុល និងថែបេះដូងឱ្យមានសុខភាពល្អ។ បើអ្នកហូបអាហារជុំគ្រួសារ អ្នកគួរបន្ថែមសណ្តែកក្រហមទៅចូលក្នុងស៊ុប ជាមួយសាឡាត់ និងអាហារផ្សេងទៀតដើម្បីបង្កើនរសជាតិក្នុងអាហារជុំគ្រួសារឱ្យឆ្ងាញ់។
២. ផ្លែឆឺរី៖ វាមានសារធាតុចិញ្ចឹមជាច្រើនប៉ូវសុខភាពបេះដូងហើយមានរសជាតិឆ្ងាញ់។ នៅក្នុងផ្លែឆឺរីក៏មានសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា anthocyanins និង quercetin ដើម្បីកាត់បន្ថយការរលាក កាត់សម្ពាធឈាម និងនាំឱ្យមុខងារបេះដូងប្រសើរឡើង។ ជាពិសេសអ្នកហូបផ្លែឆឺរីមានអារម្មណ៍រីករាយឱ្យអ្នកស្រកគីឡូទៀត។
៣. ផ្លែប៉ោមក្រហម៖ បើអ្នករក្សារទម្លាប់ញ៉ាំផ្លែប៉ោមក្រហម ១ថ្ងៃ១ផ្លែជួយពង្រឹងសុខភាពសរសៃឈាមបេះដូងនិងស្រកគីឡូ។ ព្រោះផ្លែប៉ោមក្រហមសម្បូរទៅដោយជាតិសរសៃ ជាតិវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា quercetin ដើម្បីកាត់បន្ថយការរលាក ដុតបំផ្លាញ់ជាតិខ្លាញ់អាក្រក់ហើយប៉ូវបេះដូងបានរឹងមាំ។
៤. ផ្លែទទឹម៖ វាមានផ្ទុកសារធាតុ polyphenols ជួយសម្រួលដល់លំហូរឈាមសរសៃឈាមបេះដូង និងខួរក្បាល។ ហើយសារធាតុ Polyphenols មានអត្ថប្រយោជន៍ដល់ប្រព័ន្ធសរសៃឈាម ការពារសម្ពាធឈាម បង្កើនសមត្ថភាពប្រឆាំងអុកស៊ីតកម្ម និងកាត់បន្ថយការប្រតិកម្មក្នុងរលាក។ ការរលាករ៉ាំរ៉ៃនេះជាមេរោគឆ្លងទៅជំងឺបេះដូង មហារីក ជំងឺទឹកនោមផ្អែម និងបញ្ហាសន្លាក់ជាដើម។ ដូចនេះ សារធាតុ polyphenols នៅក្នុងផ្លែទទឹមមានសារៈសំខាន់ក្នុងការជួយកាត់បន្ថយកម្រិតការរលាកហើយជួយប្រឆាំងនឹងជំងឺនៃប្រព័ន្ធសរសៃប្រសាទដូចជាជំងឺភ្លេចភ្លាំងបានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព