ព័ត៌មាន
សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

ពេលថ្មីៗ នេះកាលពីថ្ងៃពុធ លោកប្រធានាធិបតី Donald Trump បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិបិទចន្លោះប្រហោងពាណិជ្ជកម្មឱ្យមានប្រសិទ្ធភាពដល់អាមេរិកចាប់ពីថ្ងៃទី២ ខែឧសភា។ ជាការដាក់សម្ពាធពន្ធនាំចូលទំនិញទៅកាន់អាមេរិកហើយនៅក្នុងនោះមានប្រទេសកម្ពុជាយើងដែរបានជាប់ពន្ធរហូត ៤៩%ឯណោះ។

យោងតាមសារព័ត៌មាន CNBC បានចុះផ្សាយថា ចំពោះផលិតផលឱសថ ឬថ្នាំពេទ្យ ស្ថិតក្នុងចំណោមទំនិញដែលមិនជាប់ពន្ធនាំចូលទៅកាន់អាមេរិកនោះទេ។ នេះយោងតាមសេចក្តីប្រកាសរបស់សេតវិមាន។ សម្រាប់ពេលនេះ ផលិតផលថ្នាំពេទ្យមិនត្រូវបានបង់ពន្ធឱ្យគ្នាទៅវិញទៅមកក៏ដោយ ប៉ុន្តែលោក Trump មិនបានច្រានចោលផែនការរបស់គាត់ក្នុងការដាក់ពន្ធចំពោះថ្នាំពេទ្យនៅក្នុងពេលឆាប់ៗ នោះទេ។ ព្រោះថា ថ្នាំពេទ្យសំខាន់សម្រាប់អាយុជីវិតមនុស្សណាស់។ បើតម្លើងពន្ធវាអាចប៉ះពាល់ដល់មនុស្សឬអ្នកជំងឺច្រើន។ ដូច្នេះហើយ! ថ្នាំពេទ្យជាទំនិញគេលើកលែងពន្ធសិន។

លោក ត្រាំ បានដាក់តាមរយៈបទបញ្ជាប្រតិបត្តិ ត្រូវបានគេរំពឹងថានឹងបង្កឱ្យមានរលកនៃការប៉ះទង្គិចសេដ្ឋកិច្ចជុំវិញពិភពលោក។ សេតវិមានបានចេញបញ្ជីប្រទេសប្រហែល ១០០ និងអត្រាពន្ធគយដែលសហរដ្ឋអាមេរិកនឹងដាក់ជាការឆ្លើយតប ក្នុងនោះក៏មានប្រទេសចិនដែលជាមហាអំណាចសេដ្ឋកិច្ចផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
194 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
81 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia