អ្នកមានជាតិខ្លាញ់លើសក្នុងឈាមអាចធ្វើឱ្យបាត់បង់ជីវិតលឿន។ ព្រោះជាតិខ្លាញ់ច្រើននៅក្នុងសរសៃឈាមនាំឱ្យលំហូរឈាមថយចុះទៅកាន់បេះដូងជាហេតុបង្ករហានិភ័យការគាំងបេះដូង។ មិនត្រឹមតែប៉ុណ្ណោះទេ! ការថយចុះលំហូរឈាមនេះប៉ះពាល់ដល់ការចញ្ចឹមកោសិកាខួរក្បាលជាហេតុនាំឱ្យដាច់សរសៃឈាមខួរក្បាល (Stroke)យ៉ាងងាយផងដែរ។ អ្នកគួរញ៉ាំមើមដំឡូង ១នេះការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល។
យោងតាមគេហទំព័រ Vnexpress បានចុះផ្សាយថា អ្នកមានបញ្ហាលើសជាតិខ្លាញ់ក្នុងសរសៃឈាម គួរញ៉ាំដំឡូងជ្វា ព្រោះវាសម្បូរទៅដោយជាតិសរសៃរលាយ និងម្សៅធន់ដើម្បីបំបែកជាតិខ្លាញ់ចេញពីរាងកាយ។ នៅអ្នកពេលញ៉ាំមើមដំឡូងជ្វានេះ ជួយឱ្យជាតិស្ករក្នុងឈាមកើនឡើងយឺតៗ រាងកាយបញ្ចេញអាំងស៊ុយលីនតិច និងកាត់បន្ថយបញ្ហាក្នុងថ្លើមជាការសំយោគទ្រីគ្លីសេរីតលើសខ្លាញ់ជាការរួមចំណែកបង្កើតខ្លាញ់ក្នុងឈាម”។
ព្រោះនៅក្នុងដំឡូងជ្វាពណ៌ស្វាយមានផ្ទុកសារធាតុ Anthocyanins ជាសារធាតុប្រឆាំងអុកស៊ីតកម្ម និងបំបែកខ្លាញ់អាក្រក់។ ទោះជាយ៉ាងណាក៏ដោយ អ្នកគួរហូបមើមដំឡូងជ្វាជាមួយបាយក៏បានដែរ។ ហើយអ្នកគួរកាត់បន្ថយអាហារសម្បូរជាតិខ្លាញ់ ជាតិផ្អែមចេញ ហើយខ្លាញ់នៅក្នុងរាងកាយអ្នកក៏ស្រកតាមហ្នឹងដែរ។
អ្នកមានជាតិខ្លាញ់លើសក្នុងឈាមគួរទទួលទានដំឡូងជ្វាអតិបរមា ១៥០ក្រាម (វាស្មើនឹងអង្ករកន្លះចាន)។ ហើយផ្សំជាមួយអង្ករសំរូបកន្លះចានក្នុងមួយអាហារក៏បានដែរ។ វាមានសមត្ថភាពស្រូបជាតិសរសៃពីដំឡូងជ្វា រក្សាវីតាមីនB និងធានាបាននូវកម្រិតកាបូអ៊ីដ្រាតសមស្របដើម្បីគ្រប់គ្រងគីឡូ និងខ្លាញ់ក្នុងសរសៃឈាម។
អ្នកគួរទម្លាប់ធ្វើលំហាត់ប្រាណយ៉ាងហោច ៣០នាទីក្នុងមួយថ្ងៃ រយៈពេល ៥ថ្ងៃក្នុងមួយសប្តាហ៍។ អ្នកអាចដើរ រត់ ហាត់យូហ្គា វាយសី និងរត់តិច... ដើម្បីជម្រុះជាតិខ្លាញ់អាក្រក់ចេញក្នុងឈាម។ ហើយអ្នកត្រូវតែបញ្ឈប់ការឈប់ជក់បារី និងកម្រិតជាតិស្រវឹងដើម្បីកាត់បន្ថយការខូចខាតសរសៃឈាម។ មានរឿងមួយទៀតអ្នកមិនគួរចោលនោះ ចូរអ្នកចំណាយពេលនិងលុយខ្លះពិនិត្យសុខភាព ១ដងឬ២ដងក្នុងមួយឆ្នាំដើម្បីការពារជំងឺលើសឈាម ការពារជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាលផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព