អាហារ
អាហារទាំង ៤មុខនេះ សម្បូរវីតាមីន D ជួយប៉ូវឆ្អឹងរឹងមាំដល់ចាស់
Tror Sopheap
April 17 2025
989 views

អ្នកផឹកស្រាច្រើន ហូបអាហារប្រៃផ្អែមលើសកម្រិតនាំឆ្អឹងមិនសូវរឹងមាំប៉ុន្មានទេនៅពេលមានវ័យចាស់។ បើអ្នកមានបញ្ហាឆ្អឹងហើយ អ្នកនឹងមានអារម្មណ៍ឈឺខ្លួនពេញរាងកាយតែម្តង។ បើអ្នកប៉ះទង្គិចនឹងបញ្ហាអ្វីមួយធ្វើឱ្យឆ្អឹងរបស់អ្នកងាយបាក់ថែមទៀត។ អ្នកគួរហូបអាហារសម្បូរជាតិវីតាមីន D ដើម្បីពង្រឹងឆ្អឹងឱ្យរឹងមាំ៖

១. ឆ្អឹងរបស់អ្នកមិនខ្វះជាតិវីតាមីន D បានទេ ដើម្បីប៉ូវឆ្អឹងឱ្យតាន់។ អ្នកអាចហូបត្រីមានជាតិខ្លាញ់ មាន​ដូច​ជា​ត្រី​សាលម៉ុន ត្រី​ម៉ា​កែ​រ៉េ​ល និង​ត្រី​សា​ឌី​ន ព្រោះវាសម្បូរទៅដោយជាតិ​វីតាមីន D និង​អូ​មេ​ហ្គា​៣ ដើម្បីលើកកម្ពស់ដង់ស៊ីតេឆ្អឹងហើយកាត់បន្ថយការរលាក និងបង្កើនប្រព័ន្ធភាពស៊ាំរបស់ឆ្អឹងមាំពេលចាស់ថែមទៀត។

២. អ្នកគួរហូបស៊ុតលឿងសម្បូរទៅដោយវីតាមីនD។ អ្នកអាចបន្ថែមស៊ុតហូបអាហារជាមួយប្រចាំថ្ងៃរបស់អ្នកកាន់តែល្អដល់សុខភាពឆ្អឹងឱ្យរឹងមាំ វាថែមទាំងជួយគាំទ្រដល់មុខងារសាច់ដុំ និងជួយបង្កើនភាពស៊ាំរបស់ឆ្អឹងមួយកម្រិតទៀត។ យោងតាមប្រភព Healthline បានឱ្យដឹងថា ស៊ុតជាប្រភពនៃសារធាតុ Choline ដែលមានសារសំខាន់សម្រាប់សុខភាពខួរក្បាល ប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធឆ្អឹងផងដែរ។ វាចាំបាច់សម្រាប់ ដំណើរការររវាងប្រព័ន្ធសរសៃប្រសាទនិងសាច់ដុំយ៉ាងល្អបំផុត។

៣. ទឹកដោះគោ Almond milk វាមានប្រយោជន៍ច្រើនខ្លាំងសម្រាប់សុខភាពរបស់អ្នកផឹកទឹកដោះគោ ដូចជា ផ្ដល់ជីវជាតិល្អដល់ឆ្អឹង ហើយមិនធ្វើឱ្យឡើងគីឡូព្រោះគ្មានជាតិស្ករ ការពារជំងឺទឹកនោមផ្អែម ពង្រឹងឆ្អឹងឱ្យរឹងមាំ អាចកាត់បន្ថយហានិភ័យជំងឺបេះដូង ព្រោះវាសម្បូរវីតាមីនឌីជួយឱ្យឆ្អឹងរបស់អ្នករឹងមាំពីក្មេងដល់ចាស់។

៤. ភាពចាស់ជរាធ្វើឱ្យឆ្អឹងរបស់អ្នកចុះខ្សោយ និងឆាប់ពុកលឿន។ បើចង់ឱ្យឆ្អឹងរឹងមាំដល់ចាស់នោះ អ្នកគួរហូបគ្រាប់ធញ្ញជាតិដើម្បីឆ្អឹងរបស់អ្នករឹងមាំ។ ដូចជាសណ្ដែកដីសម្បូរទៅដោយសារធាតុម៉ង់ហ្គាណែស ផូស្វ័រ សារធាតុចិញ្ចឹម និងវីតាមីនដទៃទៀតដែលជួយពង្រឹងដល់ឆ្អឹងរបស់អ្នកពីការចុះខ្សោយនិងពុកនៅពេលចំណាស់៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia