អាហារ
លោកគ្រូ លីម បញ្ជាក់ថា៖ អ្នកមានទម្លាប់បែបនេះ ជួយកាត់ជាតិខ្លាញ់ចេញពីក្បាលពោះ
Tror Sopheap
April 23 2025
570 views

មនុស្សភាគច្រើនបានមើលរំលងទម្លាប់មួយចំនួន នាំឱ្យមានការប្រែប្រួលរាងកាយក្លាយជាមនុស្សធាត់ មានបញ្ហាលើសឈាម ជំងឺទឹកនោមផ្អែម និងគ្មានជំនឿចិត្តលើខ្លួនឯង។ ការរស់នៅមានទម្លាប់ល្អជាផ្នែកមួយនៃជីវិតរបស់មនុស្ស តាមលោកគ្រូ សែត លីម ជាគ្រូបង្វឹក និងជាម្ចាស់ក្លឹបហាត់ប្រាណបាននិយាយថា“ការធ្វើលំហាត់ប្រាណជាផ្នែកមួយនៃសកម្មភាពរបស់មនុស្សមិនអាចខ្វះបានឡើយ។ វាជួយឱ្យចង្វាក់បេះដូងមានដំណើរការបានល្អដើម្បីផលិតឈាម កម្ចាត់ជាតិពុងក្នុងឈាម។ ពេលអ្នកហាត់ប្រាណគួរសម្រួលការដង្ហើមមួយៗ​ ផងដែរ(កុំឱ្យវិលមុខ)។ ហើយការហាត់ប្រាណនេះជាពិសេសជួយកម្ចាត់ខ្លាញ់ក្បាលពោះបានល្អ”។

លោកគ្រូចង់បញ្ជាក់ថា រាងកាយរបស់មនុស្ស បើអសកម្មច្រើននាំឱ្យកើតជំងឺធាត់មានក្បាលពោះធំនិងអាចមានសតិអារម្មណ៍ផងដែរ។ យើងបានដឹងថា ប្រជាជនជប៉ុនគ្មានក្បាលពោះ ព្រោះតែពួកគេមានទម្លាប់ហាត់ប្រាណមានដើរ រត់ និងហាត់យូរហ្គា ជាហេតុនាំឱ្យប្រជាជនជប៉ុនសម្បូរមនុស្សមានអាយុវែងច្រើនជាងគេ។ លោកគ្រូ លីម ប្រាប់ថា ការធ្វើលំហាត់ប្រាណ ១៥០ទៅ២០០នាទីក្នុងមួយសប្តាហ៍ រួមផ្សំជាមួយរបបអាហារមានសុខភាពល្អមានបន្លែ និងត្រី ជាវិធីកម្ចាត់ជាតិខ្លាញ់ក្បាលពោះបានល្អ។

ការលំហាត់ប្រាណ និងរបបអាហារដើរទទឹមនឹងគ្នា ដើម្បីពង្រឹងរាងកាយ សម្រកខ្លាញ់ក្បាលពោះ។ តាមលោកគ្រូ សែត លីម បានបញ្ជាក់ពីរបបអាហារសម្រាប់សុខភាពឱ្យសម្រកខ្លាញ់ក្បាលពោះជាប្រភេទអាហារគ្មានជាតិខ្លាញ់ គួរបរិភោគប្រភេទបន្លែ និងផ្លែឈើឱ្យច្រើន មកពីវាសម្បូរជាតិប្រតេអ៊ីន មានជាតិវីតាមីនសម្រាប់រាងកាយ។ ពេលអ្នកហូបរបៀបនេះ មួយសប្តាហ៍ជួយឱ្យអ្នកស្រកកន្លះគីឡូក្រាមយ៉ាងតិច(ខ្លាញ់ក្បាលពោះ)។ ក្នុងមួយថ្ងៃ អ្នកគួរហូទឹកឱ្យច្រើន(៣លីត្រ ទៅ៥ លីត្រ) ជួយរក្សាលំនឹងរាងកាយ ឱ្យប្រព័ន្ធឈាមរត់ស្រួល។

ដូចនេះ បើអ្នកចង់សម្រកគីឡូ របបអាហារប្រភេទបន្លែ និងផ្លែឈើ ហើយត្រី ពីព្រោះវាជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារ។ ហើយជៀសវាងអាហារខ្លាញ់ ស្ករ និងអាកុល វាជាអ្នកកបំផ្លាញសុខភាព។ ហើយអ្នកធ្វើលំហាត់ប្រាណដូចខាងលើ និងគេងឱ្យបានគ្រប់គ្រាន់ សុខភាពអ្នករឹងមាំបំផុត៕

លោកគ្រូ សែត លីម​ ជាម្ចាស់ក្លឹបហាត់ប្រាណTel៖ ០៩២ ៧៥ ៦៦​ ៧៤ និង០៩៧ ៤៨៨ ៤៤ ៨៦

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM
#អត្ថបទ PRAugust 5 2026
មន្ទីរពេទ្យ អ៊ីនធ័រឃែរ ដាក់ឱ្យដំណើរការ កម្មវិធីសមាជិកភាព ថែទាំសុខភាពដំបូងបង្អស់របស់ខ្លួន «Intercare ONE CARD Membership»
#អត្ថបទ PRJuly 31 2026
បំពេញជាតិទឹកក្នុងរាងកាយដោយសុវត្ថិភាព ក្រុមហ៊ុន ហ្វ៊ូ លូ ស្យូ អេហ្វ & ប៊ី ឯ.ក (FULUSHOU F&B Co., Ltd.) ទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូល និងចែកចាយភេសជ្ជៈ ប៉ូការី ស្វេត (POCARI SWEAT) នៅកម្ពុជា
#អត្ថបទ PRJuly 29 2026
កាត់បន្ថយហានិភ័យនៃជម្ងឺបេះដូង ជាមួយអត្ថបទណែនាំ "សម្រាប់បេះដូងមានសុខភាពល្អ"
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia