បុរសនិងស្រ្តីមានកត្តាជាច្រើនដែលបង្កហានិភ័យគ្មានកូន កត្តអាយុច្រើន ប្រើគ្រឿងញៀន និងសុខភាពចុះខ្សោយជាដើម។ តាមលោកវេជ្ជបណ្ឌិត Nguyen Phuc Hieu ជាអ្នកជំនាញបន្តពូជនៅមន្ទីរពេទ្យ Tam Anh General ទីក្រុងហាណូយ បាននិយាយថា ស្ត្រីឬបុរសចង់មានកូន មិនគួរផឹកស្រាច្រើននោះទេ។ ពេលស្ត្រីផឹកស្រា ៣កែវក្នុងមួយថ្ងៃ ពិបាកមានគភ៌ដោយសារបញ្ហារដូវ ប៉ះពាល់ការបញ្ចេញពងអូវុល គុណភាពស៊ុតខ្សោយ និងបញ្ឈប់ការបញ្ចេញពងអូវុលជាហេតុនាំឱ្យអ្នកគ្មានកូននោះទេ។
ការផឹកស្រាច្រើនពេកធ្វើឱ្យក្រពេញភីតូរីសនិងអូវុលចុះខ្សោយ ការលូតលាស់ស្បូនខុសធម្មតា ការមករដូវប៉ះពាល់ដល់ប្រដាវ់បន្ត មានបង្កើនហានិភ័យកូនកើតមិនគ្រប់ខែ។ តាមវេជ្ជបណ្ឌិត Phuc Hieu បានបញ្ជាក់ថា បុរសផឹកគ្រឿងស្រវឹងច្រើនមួយថ្ងៃលើសបីកំប៉ុង វាជួយកាត់បន្ថយការបញ្ចេញអ័រម៉ូន Testosterone ក៏ដូចជាគុណភាពមេជីវិតឈ្មោលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សុខភាពបន្តពូជ។ ព្រោះសារធាតុពុលនៅក្នុងគ្រឿងស្រវឹងអាចបំផ្លាញមេជីវិតឈ្មោល និងកាត់បន្ថយចំនួនមេជីវិតឈ្មោលដែលមានគុណភាពល្អចេញផងដែរ។
នេះវាមានន័យថាចំនួនមេជីវិតឈ្មោលដែលបញ្ចេញនឹងមានតិចជាងធម្មតា ហើយមួយចំនួនធំមេជីវិតឈ្មោលទាំងនេះ គ្មានសុខភាពល្អគ្រប់គ្រាន់ដើម្បីធ្វើឱ្យការធ្វើដំណើរដ៏វែងឆ្ងាយទៅកាន់ស៊ុតរបស់ស្ត្រីនោះទេ។ នេះជាមូលហេតុមួយក្នុងចំណោមមូលហេតុចម្បងនៃភាពគ្មានកូនរបស់បុរសផងដែរ។
បើយោងតាមគេហទំព័រ Vnexpress បានចុះផ្សាយថា ជាតិអាល់កុលធ្វើឱ្យបណ្តាលឱ្យបុរសមានបញ្ហាងាប់លិង្គ មិនអាចរួមភេទបានពេញលេញ។ ហើយកំហាប់ជាតិអាល់កុលក្នុងឈាមកាន់តែខ្ពស់ កម្រិតតេស្តូស្តេរ៉ូនកាន់តែថយចុះ។ តាមអ្នកជំនាញជាច្រើនបញ្ជាក់ថា មាន ៤៥% នៃបុរសចូលចិត្តផឹកស្រាមានហានិភ័យខ្ពស់ដល់លិង្គ ឬពិបាកក្នុងការរក្សាលិង្គឱ្យរឹងបានយូរក្នុងការរួមភេទ។ បុរសចាប់ពី ៣១%ទៅ៤៥% បាត់បង់ចំណង់ផ្លូវភេទបន្ទាប់ពីប្រើគ្រឿងស្រវឹងរយៈពេលយូរឆ្នាំហើយប៉ះពាល់ដល់ការគ្មានកូនផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព