ជំងឺ
៣ទម្លាប់ថែថ្លើមឱ្យជាសះស្បើយបណ្តាលមកពីផឹកស្រា
Tror Sopheap
April 7 2025
3.1 K views

អ្នកត្រូវដឹងថា ថ្លើម​មានមុខងារ​សំខាន់មួយនាំ​យក​ជាតិពុល​ចេញ​ពី​ឈាមបើច្រើនលើសចំណុះនោះថ្លើមរបស់អ្នកនឹងខូចជាមិនខាន។ ពេលផឹកស្រាថ្លើមរបស់អ្នកក៏ស្រូបជាតិពុលឬជាតិអាល់កុលក្នុងបរិមាណច្រើនធ្វើឱ្យរាងកាយឆាប់ចុះខ្សោយឬបន្ទុកជាតិពុលរបស់ស្រាកាន់តែច្រើនហើយវា​បំផ្លាញ​កោសិកា​ថ្លើមឱ្យបានយ៉ាងងាយគឺខូចខាតថ្លើមនាំឱ្យមានស្លាកស្នាមថ្លើម (ក្រិនថ្លើម)និងនាំឱ្យកើតជំងឺមហារីកថែមទៀត។ ទម្លាប់ ៣នេះលាងជាតិពុលចេញពីថ្លើម៖

សម្រាប់ទម្លាប់ទីមួយ អ្នកគួរឈប់សេពគ្រឿងស្រវឹងដើម្បីកាត់បន្ថយជាតិពុលក្នុងថ្លើម ព្រោះថា តាមធម្មជាតិថ្លើមរបស់អ្នកមានសមត្ថភាពអាចព្យាបាលឱ្យជាសះស្បើយដោយខ្លួនឯង។ ថ្លើមក៏ត្រូវការពេលវេលាដើម្បីជួសជុលកោសិការខូចម្តងបន្តិចៗ ដែរ។ ពេលអ្នកឈប់ផឹកស្រាត្រឹមតែ ២ទៅ៣ សប្តាហ៍ថ្លើមរបស់អ្នកនឹងស្រស់ជាងមុន។ តាមគេហទំព័ Vnexpress បានចុះផ្សាយថា បើអ្នកមានការរលាកថ្លើម ឬប៉ះពាល់ថ្លើមកម្រិតស្រាល គ្រាន់តែអ្នកឈប់ផឹកស្រារយៈពេល ៧ថ្ងៃ ឬអ្នកឈប់ផឹកស្រា២ទៅ៣ខែលទ្ធភាពជាសះស្បើយកាន់តែលឿន។ ឈប់ផឹកស្រា ឈប់ខូចថ្លើម។

ទម្លាប់មួយទៀតគឺការធ្វើលំហាត់ប្រាណជួយលាងជាតិពុលចេញពីថ្លើមរបស់អ្នកឱ្យមានសុខភាពល្អ។ ព្រោះថា ការធ្វើលំហាត់ប្រាណការពារសាច់ដុំ និងពង្រឹងមុខងារប្រព័ន្ធថ្លើមឱ្យមាំប្រយុទ្ធប្រឆាំងជាមួយមេរោគ កុំឱ្យកើតជំងឺក្រិនថ្លើម។ តាមសមាគមន៍ជំងឺបេះដូងអាមេរិកបានបញ្ជាក់ថា អ្នកធ្វើលំហាត់ប្រាណ ១៥០នាទីក្នុងមួយសប្តាហ៍ដូចជាការដើរ យូហ្គា ការជិះកង់ និងទៅGym លើកទម្ងន់ដើម្បីកាត់បន្ថយជាតិពុលចេញថ្លើមបានល្អបំផុត ឱ្យថ្លើមញញឹមមានសុខភាពល្អ។

មានអាហារមួយចំនួនដើម្បីជួយទ្រទ្រង់មុខងារថ្លើមកាត់បន្ថយជាតិពុល ប៉ុន្តែអ្នកជៀសវាងអាហារមានជាតិប្រៃ ស្ករ ឬខ្លាញ់ខ្ពស់ វាបង្កហានិភ័យដល់ថ្លើម។ អ្នកពិសារទឹកឱ្យច្រើន មានតែ​បៃតង ខ្ទឹមស ក្រូចថ្លុង ផ្លែទំពាំងបាយជូរ ពពួក​បឺរី ត្រី​មាន​ខ្លាញ់​ល្អ និងខ្ញី...នេះជាប្រភេទអាហារមានសមត្ថភាពលាងថ្លើមចេញពីជាតិពុលពីការផឹកស្រាបានល្អបំផុត។ យោងតាមសមាគមអាមេរិចបានបញ្ជាក់ថា សារមាសធាតុវីតាមីន សារធាតុរ៉ែ មានសារធាតុស័ង្កសី សេលេញ៉ូម វីតាមីន B1 B9 D និង E ជាអាហារសម្បូរសារធាតុចិញ្ចឹមថ្លើម។ ជាពិសេសមានទម្លាប់ទៀតអ្នកគួរគេងឱ្យបានគ្រប់គ្រាន់ក្នុងមួយយប់យ៉ាងតិចជាង៧ម៉ោងដែរដើម្បីឱ្យថ្លើមរបស់អ្នកមានសុខភាពល្អ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3151

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី២០នេះ
Tror Sopheap
March 20 2026
15.1 K views

#ព័ត៌មាន

ដំណឹងថ្មី! ក្រសួងពាណិជ្ជកម្មប្រកាសពីតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី១៧នេះ ជូនដំណឹងបន្ទាប់
Tror Sopheap
March 16 2026
13.6 K views

#ព័ត៌មាន

ដំណឹងបន្ទាន់! ក្រសួងពាណិជ្ជកម្មបញ្ជាក់ពីតម្លៃប្រេងសាំងលក់តាមស្ថានីយចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃទី១៦ ខែមីនា
Tror Sopheap
March 13 2026
12.1 K views

#អាហារ

ឈប់ទៅ! អាហារ ៣នេះ បំផ្លាញតម្រងនោមលាងឈាមទាំងវ័យក្មេង
Tror Sopheap
March 2 2026
8.2 K views

#ព័ត៌មាន

តិចដាច់ភ្លើងអត់ដឹងខ្លួន! EDCបញ្ជាក់ថា ខណ្ឌទាំងនេះនៅភ្នំពេញ អាចដាច់ភ្លើងតាមពេលវេលាបានកំណត់
Tror Sopheap
March 11 2026
7.4 K views

#ព័ត៌មាន

ដំណឹងល្អ! ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ទទួលអត្ថប្រយោជន៍ ៣នេះ
Tror Sopheap
March 5 2026
7.3 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រMarch 24 2026
ពេលអ្នករស់នៅដោយគិតបែបនេះ ផ្លូវចិត្តអ្នកកាន់តែមានក្តីសុខ កាន់តែរឹងមាំ
#ព័ត៌មានMarch 24 2026
មន្ទីរពេទ្យខ្មែរ ១នេះ ព្យាបាលជំងឺត្របកភ្នែក ជំងឺប្រព័ន្ធទឹកភ្នែក និងបញ្ហាឆ្អឹងប្រឡង់ភ្នែក
#កីឡាMarch 23 2026
អ្នកគ្រូ ណាណា បញ្ជាក់ថា វីធី ២នេះ មិនស្រកគីឡូ ហើយហានិភ័យដល់សុខភាព
#ព័ត៌មានMarch 23 2026
មន្ទីរពេទ្យ ១នេះ វះកាត់ជំងឺត្រចៀក បំពងក និងច្រមុះដោយឥតគិតថ្លៃទេ
#ព័ត៌មានMarch 22 2026
រាជរដ្ឋាភិបាលកម្ពុជា​បានដាក់ចេញនូវវិធានការ​ ៤នេះ សម្រួលលើប្រេងសាំង និងប្រេងម៉ាសូត
#សម្រស់March 22 2026
អ្នកគ្រូសូលីដា ប្រាប់ថា ទម្លាប់ ១នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia