ជំងឺ
បញ្ចុះខ្លាញ់! ញ៉ាំអាហារ ៤ប្រភេទនេះ កាត់បន្ថយជាតិពុល និងខ្លាញ់ក្នុងថ្លើម
Tror Sopheap
April 9 2025
2.7 K views

ពេលអ្នកមានខ្លាញ់រុំថ្លើមអាចបណ្តាលឱ្យរលាកថ្លើមដំណើរការខុសប្រក្រតី និងក្រិនថ្លើម។ ហើយគួរឱ្យប្រុងប្រយ័ត្នមួយទៀតគឺថា ខ្លាញ់ក្នុងថ្លើមអាចបង្កើនហានិភ័យគ្រួសក្នុងថង់ទឹកប្រមាត់។ ហើយវាមានសញ្ញាខ្លាញ់ក្នុងថ្លើមមានដូចជាស្រ្តី​ក្នុង​វ័យ​អស់​រដូវ សម្ពាធ​ឈាម​ខ្ពស់ ជំងឺ​ទឹក​នោម​ផ្អែម និងបញ្ហា​គេង​បាត់​ដង្ហើម។ ដើម្បីបំបាត់ឬកាត់បន្ថយខ្លាញ់ក្នុងថ្លើម អ្នកគួរហូបអាហារទាំង ៤ប្រភេទនេះ៖

១. សណ្តែកសម្បូរជាតិប្រូតេអ៊ីន និងជាតិសរសៃរុក្ខជាតិខ្ពស់។ ព្រោះសារធាតុទាំងពីរនេះជួយគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាម និងកាត់បន្ថយការប្រមូលផ្តុំខ្លាញ់ក្នុងថ្លើម។ លើសជាតិស្ករក្នុងឈាមបានកាត់បន្ថយដែរ។

២. ក្រូចឆ្មា សម្បូរទៅដោយវីតាមីន C និងអាស៊ីតក្នុងក្រូចឆ្មាជាសារធាតុជួយកម្ចាត់ជាតិពុលចេញពីថ្លើម។ ការ​ផឹក​ទឹក​ក្រូចឆ្មា​ក្តៅ​ឧណ្ហៗ​ពេល​ព្រឹក​ជួយជម្រុញ​បន្សាប​ជាតិពុល និង​ធ្វើឱ្យប្រព័ន្ធរំលាយ​អាហារ​ប្រសើរឡើង។

៣. ម្នាស់មានផ្ទុកសារធាតុ Bromelain ជាអង់ស៊ីមដែលមានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក បន្សាបជាតិពុល និងកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម។ ព្រោះផ្លែឈើនេះដើរតួក្នុងការបំបែកប្រូតេអ៊ីន និងកាត់បន្ថយការរលាកថ្លើមធ្វើឱ្យវាក្លាយជាជម្រើសដែលមានសុខភាពល្អសម្រាប់អ្នកដែលមានថ្លើមខ្លាញ់។

៤. ប្រេងដូងសម្បូរទៅដោយជាតិអាស៊ីតខ្លាញ់ល្អដើម្បីបំបែកខ្លាញ់អាក្រក់ ត្រូវបានគេស្គាល់ថា triglycerides  ជាខ្លាញ់ជួយដល់មុខងារថ្លើម និងដំណើរការដុតបំផ្លាញជាតិខ្លាញ់ ដើម្បីកាត់បន្ថយជាតិខ្លាញ់ក្នុងថ្លើម។ ការប្រើប្រេងដូងសម្រាប់ចម្អិនអាហារ ឬបន្ថែមទឹកដោះគោដូងទៅក្នុងចានដើម្បីទាញយកអត្ថប្រយោជន៍របស់វាថែថ្លើមឱ្យមានសុខភាពល្អឡើងវិញ។  

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia