អាការៈឈឺពោះវៀនធំអាចធ្វើឱ្យអ្នកមានអារម្មណ៍ឈឺពោះជាញឹកញយ។ ហើយវាអាចនាំឱ្យអ្នកកើតជំងឺមហារីក និងរលាកពោះវៀន។ ពោះវៀនធំជាសរីរាង្គដ៏សំខាន់ជួយឱ្យរាងកាយស្រូបយកសារធាតុចិញ្ចឹមដើម្បីកម្ចាត់កាកសំណល់ និងការពារជំងឺរ៉ាំរ៉ៃជាច្រើន។ តាមលោកវេជ្ជបណ្ឌិត ឌុយ ទុង ជាអ្នកជំនាញអាហារូបត្ថម្ភបាននិយាយថា Microflora នៅក្នុងពោះវៀនធំមានតួនាទីក្នុងការទ្រទ្រង់ប្រព័ន្ធភាពស៊ាំ សំយោគវីតាមីន ហើយការពារសុខភាពផ្លូវចិត្ត។ របបអាហារត្រឹមត្រូវជាអាវុធការពារសត្រូវសុខភាពពោះវៀនធំបានយ៉ាងល្អបំផុត។
១. ទឹកដោះគោជូរ គីមឈី និងស្ពៃក្តោប មានផ្ទុកនូវប្រូបាយអូទិកជាច្រើនបំបាត់មេរោគក្រពះឱ្យពោះរៀនធំមានដំណើរបានល្អ។ ពួកអាហារបែបនេះជួយដល់ការរំលាយអាហារ កាត់បន្ថយការរលាក ពង្រឹងរបាំងការពារជំងឺមហារីកពោះវៀនធំ និងការពារបាក់តេរីដែលបង្កគ្រោះថ្នាក់ក្នុងពោះវៀន។ ការផឹកទឹកដោះគោជូរប្រចាំថ្ងៃជួយកាត់បន្ថយរោគសញ្ញាដូចជាហើមពោះ ការរំលាយអាហារឱ្យពោះវៀនធំមានសុខភាពល្អ។
២. បន្លែបៃតមានបន្លែដូចជាផ្កាខាត់ណា ស្ពៃ និងសាឡាត់ សម្បូរទៅដោយសារធាតុ folate វីតាមីន C, K និងជាតិសរសៃជួយដល់ការទល់លាមកក្នុងពោះវៀន។ បន្លែទាំងនេះក៏មានសារធាតុប្រឆាំងអុកស៊ីតកម្ម sulforaphane អាចការពារកោសិកាពោះវៀនពីការខូចខាតដែលបណ្តាលមកពីរ៉ាឌីកាល់សេរីផងដែរ។
៣. ផ្លែប៊ឺរី និងស្ត្របឺរី សម្បូរទៅដោយសារធាតុ anthocyanins មានលក្ខណៈសម្បត្តិប្រឆាំងនឹងការរលាក និងប្រឆាំងអុកស៊ីតកម្មខ្លាំង ដោយហេតុនេះវាកាត់បន្ថយការរលាកក្នុងពោះវៀនធំ និងការពារហានិភ័យនៃជំងឺមហារីកក្នុងពោះវៀនធំ។ ការញ៉ាំផ្លែប៊ឺរីក្នុងអាហារពេលព្រឹក និងអាហារសម្រន់វិធីកែលម្អសុខភាពពោះវៀន។
៤. ខ្ទឹមស និងខ្ទឹមបារាំង វាមានសមាសធាតុស្ពាន់ធ័រដូចជា allicin នៅក្នុងខ្ទឹមស និងខ្ទឹមបារាំងដើម្បីបង្កើតក្លិនប្រឆាំងនឹងបាក់តេរី និងប្រឆាំងមេរោគក្នុងពោះវៀនធំ។ ព្រោះខ្ទឹមសជួយជម្រុញបំបាត់មេរោគបាក់តេរីនៅក្នុងប្រព័ន្ធក្នុងការរំលាយអាហារ។
តាមលោកវេជ្ជបណ្ឌិត ឌុយ ទុង បានបញ្ជាក់ថា ការហូបអាហារល្អៗ ខាងលើជួយឱ្យពោះវៀនធំមានតុល្យភាព សម្បូរសារធាតុចិញ្ចឹម និងសុខភាពពោះវៀនធំល្អ។ ការផឹកទឹកឱ្យបានគ្រប់គ្រាន់ក៏ជួយឱ្យលាមកទន់និងពង្រឺងប្រព័ន្ធរំលាយអាហារ និងកាត់បន្ថយហានិភ័យនៃការទល់លាមកក្នុងពោះវៀនធំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព