អាហារ
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក
Tror Sopheap
April 13 2025
1.6 K views

សម័យសព្វថ្ងៃនេះ មនុស្សជាច្រើនចូលចិត្តមើលទូរស័ព្ទ និងប្រើកុំព្យូទ័រធ្វើការក្នុងមួយថ្ងៃៗ អស់ជាច្រើនម៉ោងបណ្តាលឱ្យមានបញ្ហាភ្នែកឡើងព្រិល ចេះក្រហាយភ្នែក និងឡើងម្ញូបភ្នែកម្តបន្តិចៗ រហូបមានជំងឺភ្នែកធ្ងន់ព្រោះពន្លឺពណ៌ខៀវពីទូរស័ព្ទដៃនេះឯង។ ដើម្បីការពារកែវភ្នែករបស់អ្នកបញ្ហាទាំងអស់នេះ អ្នកគួរញ៉ាំអាហារខាងក្រោមនេះ។

ចូរអ្នកហូបអាហារដែលសម្បូរទៅដោយជាតិវីតាមីន A និងបេតាការ៉ូទីន ដែលមាននៅក្នុងផ្លែការ៉ុត និងផ្លែល្ពៅដើម្បីបង្កើតឡើងវិញនូវកោសិកាពណ៌ភ្នែកធ្វើឱ្យប្រសើរឡើងនូវកែវភ្នែក។ ការហូប​ការ៉ុតជាប្រចាំថ្ងៃ វាពិតជាជួយកាត់​បន្ថយ​ការ​ឈឺ​ភ្នែក និង​ជួយ​ការពារ​ភ្នែកឡើង​ស្ងួតយ៉ាងមានប្រសិទ្ធភាព។

ការហូបសាច់ត្រីសម្បូរអូមេហ្គា៣ គឺមានអូមេហ្គា៣ ជាអាស៊ីតខ្លាញ់ដែលសំខាន់ដើម្បីរក្សាតុល្យភាពសំណើមនៅក្នុងភ្នែក។ ត្រីដែលសម្បូរទៅដោយអូមេហ្គា៣ ដូចជាត្រីសាម៉ុង និងត្រីធូណា មិនត្រឹមតែកាត់បន្ថយភ្នែកស្ងួតប៉ុណ្ណោះទេ ថែមទាំងការពារម្ញូបភ្នែកផងដែរ។

សម្រាប់បន្លែមានដូចជាស្ពៃខ្មៅ និងផ្កាខាត់ណា វាជាបន្លែបៃតងទាំងពីរប្រភេទនេះមានផ្ទុកសារធាតុ lutein និង zeaxanthin ដើម្បីជួយការពារពីផលប៉ះពាល់នៃពន្លឺពណ៌ខៀវបញ្ចេញពីកុំព្យូទ័រនិងទូរស័ព្ទដៃ។ ហើយអ្នកគួរផឹកទឹកឱ្យបានគ្រប់គ្រាន់ ជាទូទៅការផឹកទឹកចាប់ពី ៣ទៅ៤លីត្រជាប្រចាំថ្ងៃនោះ ជួយសុខភាពរាងកាយ ជួយសម្រួលដល់ការបន្ទោរបង់ និងភ្នែកដែរ។ អ្នកអាចបន្ថែមតែបៃតង និងតែ chamomile មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម EGCG និង flavonoids ជួយការពារកោសិកាកែវភ្នែកពីការខូចខាតអុកស៊ីតកម្មយ៉ាងល្អ។

ពេលអ្នកកំពុងធ្វើការ អ្នកគួរតែធ្វើចលនាម៉ាស្សាភ្នែក តាមរយៈការបង្វិលភ្នែក បើកនិងបិទភ្នែក ឬរកមើលចុះឡើង ក្រឡេកឆ្វេងនិងស្តាំ ដើម្បីជួយឱ្យភ្នែករបស់អ្នកបានសម្រាក និងចរាចរឈាមរត់។ សូម្បីតែការប្រើប្រាស់វ៉ែនតាការពារពន្លឺទូរស័ព្ទដៃ ក៏អាចជួយឱ្យភ្នែករបស់អ្នកមានសុខភាពល្អបន្ថែមទៀត៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia