ចិត្តសាស្ត្រ
ទម្លាប់ពេលព្រឹកនេះ ជួយឱ្យអ្នកមានអាយុវែង មានក្តីសុខ និងស្រកគីឡូ
Tror Sopheap
April 25 2025
4.8 K views

អ្នកមានទម្លាប់ល្អៗ ដើម្បីរស់នៅឱ្យមានអាយុវែង និងសុខភាពរឹងមាំ។ ទម្លាប់សំខាន់ណាស់ ក្នុងការបង្កើតរបៀបរស់នៅឱ្យអ្នកមានមានសុខភាពរឹងមាំជាងគេ។ យើងមកដឹងពីទម្លាប់ទាំង ៤នេះជួយឱ្យអ្នកអាយុវែង មានក្តីសុខ។
១. ការមានគោលបំណង ដើម្បីក្រោកពីគេង៖ អ្នកមានអាយុវែង និងមានសុខភាពរឹងមាំ ភាគច្រើនពួកគេមានគោលបំណងក្នុងការរស់នៅក្រោកពីពេលព្រឹកដើម្បីធ្វើរឿងមានអត្ថន័យក្នុងជីវិត។ តាមលោក
Hector Garcia និងលោក Francesc Miralles ជាអ្នកស្រាវជ្រាវកោះអូគីណាវ៉ា បានរកឃើញថា “ប្រជាជនប៉ុននៅទីនោះមានអាយុវែង និងក្រោកពីគេងនៅពេលព្រឹកព្រលឹម គឺមកពីពួកគេមានគោលបំណក្នុងការប្រើជីវិតនេះជាប្រយោជន៍រួមនៃសង្គមរបស់ពួកគេ។” ពេលអ្នកមានហេតុផលជាប្រយោជន៍រួមដើម្បីក្រោកពីព្រឹក វានឹងធ្វើឱ្យពួកគេមានថាមពលភ្ញាក់ពីគេងយ៉ាងអស្ចារ្យ។

២.ទម្លាប់ធ្វើចលនារាងកាយពេលព្រឹក៖ ទម្លាប់ហាត់ប្រាណពេកព្រឹកនេះ កើតចេញពីព្រះចៅអធិរាជហ្វីរ៉ូហ៊ីតូ​ “Taisou”​ នៅឆ្នាំ១៩២៨ ដើម្បីឱ្យសុខភាពរបស់ពលទាហាជប៉ុនរឹងមាំ។ រហូតមកដល់ពេលនេះ វាក្លាយជាទម្លាប់ប្រជជាជនជប៉ុនឱ្យហាត់ប្រាណហើយ។ តាមលោក Ken Mogi ជាអ្នកវិទ្យាសាស្រ្ត និងជាអ្នកនិពន្ធសៀវភៅឈ្មោះថា Awakening Your Ikigai បាននិយាយថា ការធ្វើលំហាត់ប្រាណពេលព្រឹកនេះ គឺធ្វើដោយក្តីស្រឡាញ់ ត្រឹមតែ ១០ ទៅ ១៥ នាទីជួយដុតជាតិខ្លាញ់ក្នុងរាងកាយ ឱ្យឈាមមានដំណើរការរត់ស្រួល ហើយជួយចង្វាក់បេះដូងលោតបានល្អក្នុងការផលិតឈាម។ សុខភាពរបស់មនុស្សជាទ្រព្យលេខមួយ។ នេះជាហេតុផលមួយដែលអ្នកគួរធ្វើលំហាត់ប្រាណពេលព្រឹកដើម្បីសម្រកគីឡូ និងអារម្មណ៍រីករាយ។

៣.ទម្លាប់អាហារពេលព្រឹក៖ អាហារពេលព្រឹកមានសារៈសំខាន់បំផុតសម្រាប់មនុស្សយើង។ ដូចជាជនជាតិជប៉ុន មានទម្លាប់ហូបអាហារពេលព្រឹកមានលក្ខណៈសាមញ្ញ ឱ្យស្រកគីឡូ ឱ្យមានអារម្មណ៍ស្រួល។ មានអាហារសាមញ្ញៗ ដូចជាមានអង្ករមួយចាន ត្រីអាំង ស៊ុប មីជប៉ុន ស៊ុត​ តៅហ៊ូ សារ៉ាយសមុទ្រ ដំឡូង និងបន្លែបៃតង ការ៉ុត ត្រសក់ល្វីង Goya និងតែផ្កាម្លិះ ហើយមានផ្លែឈើមួយចំនួននៅពេលព្រឹកដែរ។ អ្នកនឹងឃើញថា អាហារទាំងនេះមានសារធាតុចិញ្ចឹមរាងកាយ និងមានសារធាតុប្រឆាំងអ៊ុកស៊ីតកម្ម ហើយការពារជំងឺបេះដូង កាត់បន្ថយកូឡេស្តេរ៉ូល ជួយដល់អារម្មណ៍រីករាយផងដែរ។ ហើយវាបានផ្តល់ថាមពលឱ្យរាងកាយបានគ្រប់គ្រាន់ក្នុងសកម្មភាពពេញមួយថ្ងៃថែមទៀត។ តាមលោក Ken Mogi បាននិយាយថា បើអ្នកមានសេចក្តីរីករាយក្រោកពេលព្រឹក ដើម្បីទទួលទានអាហារក្នុងឋានៈជាមនុស្សមានគោលបំណង គឺអ្នកត្រូវបង្កើតទម្លាប់បញ្ជូនទៅកាន់ខួរក្បាលជាមុន(ផ្តល់ហេតុផល) ដើម្បីក្រោកពីដំណេកយ៉ាងរីករាយ។” អត្ថបទដោយ៖ ទ្រ ​សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3054

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ពេលព្រឹក! ៣បច្ចេកទេសជាមួយដៃគូ ធានាបានយូរនាទី ដល់ត្រើយ បាត់ស្រ្តេស
Tror Sopheap
January 21 2026
2.5 K views

#ចិត្តសាស្ត្រ

កុំមើលងាយ! ៨ទម្លាប់ប្រចាំថ្ងៃនេះ នាំឱ្យបុរសគ្មានកូនអត់ដឹងខ្លួន
Tror Sopheap
January 21 2026
1.2 K views

#ចិត្តសាស្ត្រ

ចាយលុយតិច! ៧ទម្លាប់ឱ្យអ្នករស់នៅឆ្ងាយពីជំងឺ ហើយស្រកគីឡូ
Tror Sopheap
January 21 2026
212 views

#ចិត្តសាស្ត្រ

សម្រាកខ្លះ! បុរសស្រ្ដី ធ្វើរឿងលើគ្រែលើសចំនួននេះ មានបញ្ហាធំហើយ
Tror Sopheap
January 19 2026
1.9 K views

#ចិត្តសាស្ត្រ

គេងមិនលក់ គិតច្រើន! វេជ្ជ. ប្រាប់ថា ធ្វើរឿង ១នេះ បាត់ស្រ្តេស អារម្មណ៍ស្ងប់ ឆាប់គេង
Tror Sopheap
January 19 2026
636 views

#ចិត្តសាស្ត្រ

ឡូយណាស់! ១០គំនិតមាស នាំឱ្យអ្នករកស៊ី ធ្វើការកើនថាមពលផ្លូវចិត្ត ចំណូលកើន
Tror Sopheap
January 13 2026
188 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹក! ញ៉ាំផ្លែឈើ ១នេះ ស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែម ប្រឆាំងជំងឺមហារីក
Tror Sopheap
January 15 2026
11.3 K views

#ជំងឺ

ប្រយ័ត្ន! ចេះតែងងុយគេងនេះជាសញ្ញាជំងឺធ្ងន់១ នាំឱ្យអ្នកឈានដល់ថ្នាក់ដេកពេទ្យ
Tror Sopheap
January 20 2026
6.8 K views

#កុមារ

ឪពុកម្តាយប្រើភាសា ១នេះ ធ្វើឱ្យកូនកក់ក្តៅ មានក្តីស្រឡាញ់ និងផ្លូវចិត្តរឹងមាំ
Tror Sopheap
January 9 2026
6.5 K views

#អាហារ

ល្ងាចៗ បុរសធ្វើទម្លាប់ ១នេះ ស្វិតអាប្អូនតូច លើគ្រែខ្សោយ
Tror Sopheap
January 19 2026
5.9 K views

#អាហារ

ខ្សោយមែនទេ? ញ៉ាំអាហារ ៣នេះកើនថាមពលឱ្យដៃគូរបស់អ្នកដល់កំពូល មានក្តីសុខ
Tror Sopheap
January 13 2026
5.2 K views

#ជំងឺ

ទម្លាប់គេងបើកភ្លើង អ្នកកំពុងហៅជំងឺធ្ងន់ទាំង ២នេះចូលខ្លួនហើយ
Tror Sopheap
January 20 2026
4.6 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia