ចិត្តសាស្ត្រ
៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
Tror Sopheap
April 17 2025
349 views

អ្នករស់នៅលើកោះអូគីណាវ៉ាមានអាយុវែងជាងគេ ពួកគេតែងមានទម្លាប់ក្នុងការស់នៅបានល្អ។ ការរស់នៅរបស់ពួកគេបែបនេះ មានតាំងពីដូតារបស់ពួកគេរាប់រយៈឆ្នាំមកហើយ ពីជំនាន់មួយទៅជំនាន់មួយទៀត។ យើងអាចនិយាយថា ពួកគេជាមនុស្សរស់នៅផ្សារភ្ជាប់ខ្លួនជាមួយធម្មជាតិ ទើបធ្វើឱ្យពួកគេមានអាយុវែង។ នេះជារបៀបការរស់នៅជនជាតិជប៉ុនលើកោះអូគីណាវ៉ាជាហេតុនាំឱ្យពួកគេមានអាយុវែង៖

១. មានការស្រាវជ្រាវបានបង្ហាញថា អ្នកមានអាយុវែងមានកត្តាដំណពូជមួយ ជាការកំណត់ក្នុងការរស់នៅពួកគេ។ វាដូចជាឪពុកម្តាយរបស់អ្នកមានចរិតលក្ខណៈបែបណា​ អ្នកជាកូននឹងបន្តហ្សែនមានអត្ថចរិតបែបនោះដែរ ដូចឪពុកអ្នកឆាប់ឆេវ ឆាវ អ្នកក៏៏ជាមនុស្សឆាប់ឆេវ ឆាវ(៥០% ទៅ ៧៥%)។ នៅកោះអូគីណាវ៉ាសម្បូរទៅដោយមនុស្សមានអាយុវែងក៏ដូចគ្នាដែរ។ មកពីកត្តាហ្សែននេះឯង។

២. មនុស្សចាស់អូគីណាវ៉ាតែងបរិភោគរបបអាហារ មានមូលដ្ឋានលើរុក្ខជាតិស្ទើរតែពេញមួយជីវិតដូចជាអាហារបន្លែ ចៀនដំឡូងផ្អែម តៅហ៊ូរបស់ពួកគេមានសារធាតុចិញ្ចឹមខ្ពស់ និងមានកាឡូរីតិច។ ​អាហារបែបនេះជួយឱ្យពួកគេមានសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម និងសមាសធាតុផ្សំដែលកាត់បន្ថយជាតិស្ករក្នុងសរសៃរឈាម។ អ្នកអូគីណាវ៉ាមានអាយុវែង មកពីកត្តាអាហារមានបន្លែ និងផ្លែឈើធម្មជាតិ ចំពោះសាច់ជ្រូក​ និងសាច់ផ្សេងៗ មានបរិមាតិចតួចបំផុត។ ហើយប្រជាជននៅអូគីណាវ៉ាមានទម្លាប់ញ៉ាំសណ្តែក ពីព្រោះវាជួយការពារបេះដូង និងការពារពីជំងឺមហារីកសុដន់។ អាហារធ្វើពីសណ្តែកសៀងជួយធ្វើឱ្យពោះវៀនមានសុខភាពល្អ និងផ្តល់នូវសារធាតុចិញ្ចឹមកាន់តែប្រសើរ។

៣. នៅកោះអូគីណាវ៉ាមនុស្សមានទម្លប់ក្នុងថែរក្សាសួនបន្លែ និងសួនច្បាររបស់ពួកគេខ្លាំងណាស់។ វាជាប្រជាភពនៃសកម្មភាពរាងកាយប្រចាំថ្ងៃ ជាលំហាត់ប្រាណដោយមានចលនាច្រើន​ ​និងជួយកាត់បន្ថយស្រ្តេស ដែលរស់នៅជុំវិញមានប្រភពធម្មជាតិបែតងយ៉ាងស្រស់ស្អាត់។ ការធ្វើសកម្មភាពប្រចាំថ្ងៃជាមួយការរស់នៅក្នុងធម្មជាតិបែតង នេះជាហេតុផលមួយ ដែលេធ្វើឱ្យពួកគេមានអាយុវែង។ តាមការស្រាវជ្រាវលោក Dan Buettner ជាអ្នកនិពន្ធសៀវភៅ​ Blue Zones បានសរសេរថា មនុស្សដែលមានអាយុវែង មិនមែនជាមនុស្សធ្វើលំហាត់ប្រាណខ្លាំងនោះទេ តែជាមនុស្សមានចលនាសកម្មបំផុតក្នុងការរស់នៅ។ ការពិត ចាស់ៗ នៅអូគីណាវ៉ាមានទម្លាប់ ក្រោកឡើងពីព្រឹក និងដើរយ៉ាងសកម្មក្នុងមួយថ្ងៃ​ៗ ដើម្បីបង្កើតកម្លាំង និងរក្សាតុល្យភាពក្នុងរាងកាយ ដែលជួយការពារប្រឆាំងនឹងជំងឺផ្សេង?

៤. តាមក្រុមអ្នកស្រាវជ្រាវអំពីការស់នៅប្រជាជនជប៉ុននៅលើកោះអូគីណាវ៉ាបានបង្ហាញថា ការកាត់បន្ថយជំងឺមហារីកទាប មកពីការញ៉ាំការឡូរីតិច ហើយពួកគេទទួលទានបន្លែ និងផ្លែឈើច្រើន ចំណែកសាច់ត្រីក្នុងបរិភោគជាតិខ្លាញ់ល្អចំពោះសុខភាព ហើយពួកគេបានបរិភោគអាហារដែលមានជាតិសរសៃច្រើន និងធ្វើឱ្យរាងកាយពួកគេមានភាពសកម្មក្នុងការងារប្រចាំថ្ងៃ។ ចំណែកឆ្អឹងពួកគេ ក៏មានសុខភាពល្អផងដែរ។ តាមដង់ស៊ីតែ ឆ្អឹងសម្រាប់មនុស្សនៅវ័យកណ្តាលមានភាពល្អជាងជនជាតិអាមេរិក វាបណ្តាលមកពីការទទួលជាតិកាល់ស្យូមខ្ពស់នៅក្នុងរបបអាហារនៅកោះអូគីណាវ៉ា និងមានការទទួលក្នុងការប្រឈមនឹងវីតាមីនឌីកាន់តែច្រើនតាមរយៈពន្លឺព្រះអាទិត្យ និងកម្រិតខ្ពស់នៃសកម្មភាពរាងកាយ។

ប្រជាជនអូគីណាវ៉ាតែងមានទម្លាប់ល្អក្នុងការរស់នៅ ទាំងរបបអាហារល្អ ការធ្វើលំហាត់ប្រាណ និងការភ្ជាប់ខ្លួនជាមួយធម្មជាតិយ៉ាងល្អ។ នេះជាកត្តាដែលធ្វើឱ្យពួកគេមានការរស់នៅមានអាយុវែង តែក៏មានស្រាជ្រាវមួយបាននិយាយថា ប្រជននៅអូគីណាវ៉ាទៅរស់នៅកន្លែងផ្សេង គេមិនអាចរស់នៅបានយូរដូចជាការរស់នៅលើកោះអូគីណាវ៉ាដែរ។ ដូចនេះយើងអាចកំណត់ថា កត្តាបរិស្ថាន ជាអ្នកកំណត់ក្នុងការស់នៅរបស់មនុស្ស៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2545

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia