ព័ត៌មាន
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
Tror Sopheap
April 13 2025
123 views

នៅសល់ពេលមួយថ្ងៃទៀតជាថ្ងៃចូលឆ្នាំខ្មែរហើយ ជាពិសេសបើគ្មានការប្រុងប្រយ័ត្ននោះទេ អាចបង្កហានិភ័យដល់ផ្ទះ និងទ្រព្យសម្បត្តិក្នុងផ្ទះច្រើនផងដែរ។ តាមលោកឧត្ដមសេនីយ៍ឯក នេត វន្ថា ប្រធាននាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនៃក្រសួងមហាផ្ទៃបានរម្លឹកឱ្យដឹងថា នៅក្នុងរយៈពេល ៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៣ មានករណីអគ្គិភ័យកើតឡើង ១៥ករណី បណ្ដាលឱ្យឆេះផ្ទះ១៣ខ្នង បន្ទប់ស្នាក់នៅ៦បន្ទប់ ឃ្លាំង១ខ្នង និងរថយន្ត៤គ្រឿង។ ពុំមានអ្នកស្លាប់ និងបួស គ្រោះអគ្គិភ័យកាលណោះ មានមូលហេតុចម្បង ដូចជាការឆ្លងចរន្តអគ្គិសនី៨ករណី ភ្លើងទៀននិងធូប៥ករណី។

ហើយលោកបន្តថា នៅឆ្នាំ២០២៤ នៃពិធីបុណ្យចូលឆ្នាំដូចគ្នាគ្រោះអគ្គិភ័យបានកើតឡើង២០ករណី កើន៥ករណី ធៀបនឹងឆ្នាំចាស់ ប៉ុន្តែមិនបង្កឱ្យមានអ្នករងរបួស និងស្លាប់នោះទេ។ កាលណោះ គ្រោះអកុសលនេះ បានបណ្ដាលឱ្យឆេះផ្ទះ១៥ខ្នង ហ្គាសជួសជុលរថយន្ត១ខ្នង រថយន្ត៩គ្រឿង ម៉ូតូ៦គ្រឿង និងព្រៃដីចម្ការកសិកម្មចំនួន២១ហិចតា ខណៈមូលហេតុ គឺដោយសារឆ្លងចរន្តអគ្គិសនី៦ករណី ផ្ទុះកំប៉ុងហ្គាស១ករណី ប្រើប្រាស់ភ្លើងទៀននិងធូប៦ករណី និងករណីផ្សេងៗទៀត៧ករណី។

បើតាមឧត្ដមសេនីយ៍ឯក នេត វន្ថា ក្រោមការដឹកនាំបញ្ជាពីឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការនគរបាលជាតិ និងការដឹកនាំតម្រង់ទិសជាប្រចាំពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្រាប់ពីធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំ២០២៥នេះ នាយកដ្ឋានបានរៀបចំកម្លាំងជំនាញទូទាំងរាជធានី ខេត្ត ឱ្យផ្សព្វផ្សាយ ណែនាំប្រជាពលរដ្ឋនៅតាមខ្នងផ្ទះ និងនៅតំបន់ងាយរងគ្រោះ ឬគោលដៅមានហានីភ័យ និងប្រឈមករណីអគ្គិភ័យ។

ជាថ្មីម្តងទៀត លោកបានសំណូមពរប្រជាពលរដ្ឋទាំងអស់ គឺ មុននិងក្រោយពិធីបុណ្យចូលឆ្នាំថ្មី សូមបង្កើនការប្រុងប្រយ័ត្នខ្ពស់នូវការប្រើប្រាស់ប្រភពភ្លើង ពោលគឺមុនចាកចេញពីលំនៅដ្ឋានត្រូវពន្លត់ភ្លើង ទៀន ធូប ឬបិទកុងតាក់ភ្លើង ចង្ក្រានហ្គាសឱ្យបានរួចរាល់ និងមានសុវត្ថិភាព។ លោកក៏ស្នើសុំកម្លាំងអាជ្ញាមូលដ្ឋាន ប្រជាការពារ និងប្រជាពលរដ្ឋចូលរួមសហការគ្នា ឃ្លាំងមើល ប្រសិនបើមានករណីផ្សែងហុយ ឬបញ្ហាអ្វីមួយ សូមរាយការណ៍ទៅសមត្ថកិច្ច អង្គភាពពន្លត់អគ្គិភ័យឱ្យបានទាន់ពេលវេលាដើម្បីងាយស្រួលក្នុងការចេញអន្តរាគមន៍។ ប្រភពពីក្រសួងព័ត៌មាន

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2495

អត្ថបទទាក់ទង

#ព័ត៌មាន

នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
Tror Sopheap
April 13 2025
123 views

#ព័ត៌មាន

ជំងឺមិនឆ្លងធំៗ៤ ដែលពលរដ្ឋខ្មែរយើងកើតច្រើន ក្នុងចំណោមជំងឺមិនឆ្លងផ្សេងទៀត
Vuthea Morn
April 3 2025
60 views

#ព័ត៌មាន

សង្រ្គាមពន្ធ! តែទំនិញពិសេស ១ប្រភេទនេះនឹងមិនជាប់ក្នុងការប្រកាសពន្ធទេ
Tror Sopheap
April 3 2025
5.1 K views

#ព័ត៌មាន

ឆ្នាំ២០២៤ កម្ពុជាបាននាំទំនិញប្រភេទទាំងនេះ ទៅកាន់ទីផ្សារបរទេសកើនឡើង១៥,៧%
Tror Sopheap
April 3 2025
153 views

#ព័ត៌មាន

នៅមីយ៉ាន់ម៉ាមនុស្សស្លា.ប់ ២៧០០នាក់ រឿង ៣នេះ អាចឱ្យមនុស្សស្លា.ប់កើនឡើង
Tror Sopheap
April 2 2025
169 views

#ព័ត៌មាន

ចូលរួមសោកស្តាយ! នេះជាចំនួនអ្នកស្លា.ប់ និងរបួ.សកើនខ្លាំងនៅមីយ៉ាន់ម៉ា ថ្ងៃទី២៩
Tror Sopheap
March 29 2025
136 views
អត្ថបទថ្មីៗ
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក
#សម្រស់April 11 2025
ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
#ជំងឺApril 11 2025
ហានិភ័យ! បុរសៗ មានទម្លាប់ ៦នេះ ច្បាស់ជាគ្មានកូនប្រើនឹងគេទេ
#ចិត្តសាស្ត្រApril 10 2025
៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
#ចិត្តសាស្ត្រApril 10 2025
ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia