លោក Warren Buffett មិនត្រឹមតែជាអ្នកវិនិយោគដ៏ឆ្លាតវៃប៉ុណ្ណោះទេ ជាមហាសេដ្ឋីពិភពលោកជាប្រធានក្រុមហ៊ុន Berkshire Hathaway ផងដែរ។ ទោះបីគាត់មានលុយច្រើនក៏ដោយ ក៏គាត់រក្សាទម្លាប់ចាស់ៗ ឱ្យគាត់មានក្តីសុខ និងសល់លុយកាន់តែច្រើនឡើង។ ព្រោះតែទម្លាប់ទាំង ៦នេះឱ្យគាត់សល់លុយ៖
១.លោក Buffett ជាបុគ្គលម្នាក់ចូលចិត្តវិនិយោគលើខ្លួនឯងដោយគាត់ជឿថា ពេលសមត្ថភាពយើងរីកចម្រើនដោយការរៀនសូត្រ ចំណូលយើងក៏ច្រើនតាមហ្នឹងដែរ។ លោក Buffett បានសង្កត់ធ្ងន់ថា "ការវិនិយោគដ៏សំខាន់បំផុតគឺការវិនិយោគលើខ្លួនអ្នក" ។ ការរៀនសូត្រជាអភិវឌ្ឍន៍សមត្ថភាពឱ្យអ្នករកលុយបានច្រើន។
២.កុំចាយលុយលើសចំណូលរបស់អ្នកនាំតែក្រខ្លួនទេ។ លោក Buffett តែងប្រាប់យុវជនថា ខំរកលុយ តែត្រូវមានចិត្តធ្ងន់ជាចិត្តអ្នកសន្សំ។ បើអ្នកមានទម្លាប់ចាយតិចជាងចំណូលរកបានច្រើន អ្នកគ្មានថ្ងៃខ្វះលុយទេ។
៣.ចំណាយលុយលើរបស់ចាំបាច់ ទើបអ្នកសល់លុយច្រើន។ តាមលោក Buffett ទោះបីគាត់មានលុយច្រើនមែន តែលោកចាយលើរបស់ចាំបាច់បំផុតមានូចជាអាហារ លើសៀវភៅ លើសាំងឡាន កាតទូរស័ព្ទ និងថ្លៃភ្លើងជាដើម។ កុំឈ្លកវង្វេជាមួយរបស់ប្រណិតដូចជាទូរសព្ទថ្មី ឬរបស់រចនាម៉ូដទំនើប នាំតែអ្នកក្រខ្លួនទេ។
៤.កុំទិញឡានថ្មីដើម្បីអួតគេ។ លោក Buffett មានការប្រុងប្រយ័ត្នខ្លាំងក្នុងការទិញរថយន្ត ព្រោះគាត់ជឿថាទ្រព្យសម្បត្តិដែលធ្លាក់ចុះយ៉ាងលឿនបំផុត ព្រោះមនុស្សខំទិញឡានថ្លៃៗ លើសហួសពីចំណូលរបស់ខ្លួន។ ជារឿយៗ គាត់ជ្រើសរើសទិញឡានជជុះជាមួយតម្លៃធូរថ្លៃ។ លោក Buffett បាននិយាយថា “ខ្ញុំជិះឡានចំណាយតែ ៥០០ទៅ៦០០គីឡូម៉ែត្រក្នុងមួយឆ្នាំ ដូច្នេះខ្ញុំមិនចាំបាច់ទិញរថយន្តថ្មីៗ មកធ្វើអី”។
៥. ទោះបីលោក Buffett មានទ្រព្យច្រើនមែន តែលោកចាយបែបសន្សំណាស់។ លោកធ្លាប់បានអញ្ជើញលោក Bill Gates មកទទួលទានអាហារថ្ងៃត្រង់នៅភោជនីយដ្ឋានអាហារប្រើប័ណ្ណដើម្បីបង់ប្រាក់តិចតួចប៉ុណ្ណោះ។ លោក Bill Gates គិតថា នេះជារៀនអស្ចារ្យចំពោះភាពសន្សំសំចៃរបស់លោក Buffett។ វាថែមទាំងបានមើលឃើញថា គាត់មានទម្លាប់លើការចំណាយប្រកបដោយភាពឆ្លាតវៃពេញមួយជីវិតថែមទៀត។ ហើយលោក Buffett តែងចំណាយលុយធ្វើជាសប្បុរសធម៌ច្រើនណាស់។
៦. កុំញ៉ាំអាហារថ្លៃក្រៅញឹកញាប់ពេក។ សេដ្ឋី និងអ្នកវិនិយោគតែងហូបអាហារសាមញ្ញៗ ក្នុងផ្ទះ កម្រចេញទៅខាងក្រៅហូបរបស់ថ្លៃៗ ណាស់។ នៅក្នុងបទសម្ភាសមួយលោក Buffett បាននិយាយថា ខ្ញុំញ៉ាំបឺហ្គឺបានរាល់ថ្ងៃដោយមិនធុញ។ ខ្ញុំមានអារម្មណ៍ថាមិនត្រូវផ្លាស់ប្តូរទម្លាប់ញ៉ាំមួយនេះទេ ហើយមិនចាំបាច់ទៅភោជនីយដ្ឋានថ្លៃៗ ផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព