សម្រស់
ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
Tror Sopheap
April 11 2025
989 views

អាហារពិតជាសំខាន់សម្រាប់សម្រស់ណាស់។ មានអ្នកខ្លះហូបអាហារប្រៃផ្អែមរាល់ថ្ងៃ និងផឹកស្រា មើលទៅសម្រស់ចាស់ជាងវ័យហើយធាត់ថែមទៀត។ ចឹងហើយ! ការហូបអាហារល្អ ពិតជា​​ជួយ​ស្បែក​ផលិត​កូឡាជែន​នាំឱ្យសម្រស់ក្រចាស់ជាងវ័យ។ សម្រាប់ខូឡាជេនជាប្រូតេអ៊ីនជួយពន្យាភាពចាស់របស់ស្បែកជម្រុញចលនាឈាមរត់ និងបន្ថយសញ្ញាភាពចាស់។ ខាងក្រោមនេះ ជាអាហារល្អសម្រាប់ស្បែក។

១. ស៊ុតជាប្រភពអាស៊ីតអាមីណូសំខាន់សម្រាប់ផលិត collagen ដល់ស្បែក។​ ការហូបទាន​ស៊ុត​​ជួយ​ឱ្យ​ស្បែកមានសុខភាពល្អកាន់តែភ្លឺ​រលោង។ បន្ថែមពីលើអត្ថប្រយោជន៍របស់ស៊ុតសម្រាប់ស្បែក វាជាអាហារមានប្រូតេអ៊ីនខ្ពស់លើកជាលិកា និងសាច់ដុំបានល្អ។

២. ផ្លែក្រូចឆ្មា និងក្រូចថ្លុងសម្បូរទៅដោយជាតិវីតាមីន C ជាការចាំបាច់សម្រាប់ការផលិតកូឡាជែនរបស់ស្បែក។ ព្រោះជាតិវីតាមីន C ជារនាំការពារស្បែកពីរ៉ាឌីកាល់សេរី ការពារភាពចាស់មុនអាយុ។ ផ្លែឈើនេះធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធភាពស៊ាំនៃរាងកាយ និងសម្រស់របស់អ្នក។ យល់ល្អ! អ្នកគួរញ៉ាំផ្លែក្រូចស្រស់ៗ មានគុណភាពដល់ស្បែកជាងផឹកទឹកក្រូច។

៣. ពេលខ្ញុំហហូបផ្លែប័រមានរសជាតិរាងសាបបន្តិចមែន ប៉ុន្តែវាជួយឱ្យខ្ញុំមានអារម្មណ៍ល្អនិងកាត់ជាតិខ្លាញ់ចេញពីរាងកាយផងដែរ។ លោក​ Jaramillo អ្នកជំនាញផ្នែកចំណីអាហារបាននិយាយថា ការញ៉ាំផ្លែប័រ ពេលព្រឹកគឺល្អខ្លាំងណាស់។ ផ្លែប័រមានផ្ទុកដោយសារធាតុខ្លាញ់ អូមេហ្កា៣ ដែលជួយផ្ដល់សំណើមដល់ស្បែក ជួយឱ្យកោសិកាស្បែកលូតលាស់បានល្អ។ ពិសេសជាងនេះ ផ្លែឈើមួយប្រភេទនេះ​ គឺជួយឱ្យអ្នកឆាប់ឆ្អែត ដូចនេះវាក៏អាចជួយទប់ស្កាត់ការឡើងគីឡូរបស់អ្នកផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia