ចិត្តសាស្ត្រ
លោក ស្ទីវ ចប ម្ចាស់ក្រុមហ៊ុន Apple គិតបែបនេះ ធ្វើការមិនធុញ មិនស្រ្តេស មិនបាក់ទឹកចិត្ត

បើអ្នកខ្សោះកម្លាំងកាយ គ្រាន់តែហូបអាហារ ពេលបន្តិចអ្នកក៏មានថាមពលមកវិញ។ បើអ្នកខ្សោះកម្លាំងចិត្តហើយ ទាំងធ្វើការ និងរកស៊ី ពិតជាស្រ្តេស និងស្មុគខួរណាស់។ តាមសៀវភៅ លំហូរចិត្ត បានប្រាប់ពីលោក ស្ទីវ ចប ធ្វើការមានក្តីសុខបំផុត។ លោក ស្ទីវ ចប ជាអ្នកដឹកនាំក្រុមហ៊ុន Apple កើតចេញពីយានដ្ឋានតូចមួយដោយមានមហិច្ឆតាធំជាកម្លាំងចលករជម្រុញចិត្តសាងផលិតផលកុំព្យូទ័រថ្មី ខុសប្លែកពីគេ និងភាពស្រស់ស្អាត ដែលគាត់ប្រើពេលរាប់ឆ្នាំទម្រាំតែក្លាយជាក្រុមហ៊ុនលេខ ១លើពិភពលោក។ លោក ស្ទីវ ចប អាចធ្វើការងារតាមលំហូរចិត្តដោយមានក្តីរីករាយព្រោះតែគាត់រស់ក្នុងក្តីស្រមៃ។

គាត់បានលើកឡើងថាការស្លាប់ជាគោលដៅគ្មាននរណាម្នាក់អាចគេចផុតពីវាបានទេ។ សេចក្តីស្លាប់ជាវិធីតែមួយគត់នាំឱ្យអ្នកខំធ្វើការ និងខំគិតច្នៃប្រតិដ្ឋអ្វីមួយឱ្យកាន់តែអស្ចារ្យ។ ហើយវាជាអ្នកនាំផ្លូវឱ្យជីវិតរបស់អ្នកមានការផ្លាស់ប្តូរលាងជម្រះស្នាមអតីតកាល ដើម្បីរកផ្លូវថ្មីជាក្តីស្រមៃ។ នៅថ្ងៃណាមួយ អ្នកចាប់ផ្តើមចាស់បន្តិចម្ដងៗ ហើយអ្នកនឹងស្លាប់ ឱ្យខ្ញុំសូមអភ័យទោសផងដែលធ្វើឱ្យអ្នកមានការភ្ញាក់ផ្អើល ប៉ុន្តែវាជាការពិត។

គាត់បានបន្ថែមថា"ពេលវេលារបស់អ្នកមានដែនកំណត់ ដូច្នេះកុំខ្ជះខ្ជាយវាក្នុងការរស់នៅតាមជីវិតរបស់អ្នកដ៏ទៃ។ កុំជាប់គាំងជាមួយលទ្ធផលនៃការគិតរបស់អ្នកដទៃ។ កុំឱ្យសំឡេងរំខាននៃគំនិតរបស់អ្នកដទៃមកបញ្ឈប់ក្តីស្រមៃរបស់អ្នក។ អ្នកត្រូវចាំថា សំឡេងខាងក្នុងមានឥទ្ធិពលខ្លាំងណាស់សម្រាប់ដំណើរជីវិតនេះ អ្នកត្រូវមានភាពក្លាហានធ្វើតាមលំហូរចិត្ត និងវិចារណញាណរបស់ខ្លួន។ ខ្ញុំជឿថា ដំណាក់កាលនីមួយៗ នៃជីវិតនេះសុទ្ធតែផ្សាភ្ជាប់គ្នាជាមួយអនាគត។ បើអ្នកព្យាយាមធ្វើរឿងអ្វីមួយដូចជាថ្ងៃចុងក្រោយនៃជីវិតរបស់អ្នក គង់តែអនាគតមានពន្លឺមិនខានឡើយ”។ មានសំណួរថា តើស្តាប់ខ្លួនឯង ឬស្តាប់សម្តីអ្នកដទៃ? ចំពោះលោក ចប ស្តាប់ស្តាប់បេះដូងខ្លួនឯង ហើយហ៊ានធ្វើតាមបេះដូងខ្លួនឯង នេះហើយធ្វើឱ្យជីវិតគាត់មានក្តីសុខមួយជីវិត។

នេះជារបៀបគិតរបស់លោកស្ទីវ ចប ធ្វើឱ្យគាត់មានក្តីសុខក្នុងការងារ និងការរកស៊ីពេញមួយជីវិត។ មកពីគាត់រវល់ជាមួយក្តីស្រមៃរបស់ខ្លួ​ន គាត់គ្មានពេលស្រ្តេស និងបាក់ទឹកចិត្តនោះទេ។ ព្រោះតែពេលវេលារបស់គាត់មានតម្លៃណាស់។ សូម្បីលោក Robert Greene បានលើកឡើងថា មុនពេលអ្នកស្វែងរកគោលដៅឃើញ រស់ក្នុងភាពរីករយ មានក្តីសុខនោះ អ្នកត្រូវឆ្លងកាត់ដំណើររឿងទាំងអស់នេះ មានដូចជា ការសង្ស័យលើខ្លួនឯង ការធុញជាមួយម៉ោងការងារ ការឈឺចាប់ ការបរាជ័យ កំហុសឆ្គង និងអារម្មណ៍ច្រណែន... នេះវាធ្វើឱ្យអ្នកមានការអភិវឌ្ឍអត្តចរិតរឹងមាំ និងបង្កើតទំនុកចិត្តដល់អ្នកដទៃថែមទៀតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

អ្នកអាចទិញសៀវភៅ លំហូរចិត្ត ទិញតាមនេះhttps://t.me/BusinessCambodiaBook

Photo 2025 02 18 10 54 25

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2497

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
Tror Sopheap
April 17 2025
75 views

#ចិត្តសាស្ត្រ

៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
Tror Sopheap
April 10 2025
328 views

#ចិត្តសាស្ត្រ

ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ
Tror Sopheap
April 10 2025
731 views

#ចិត្តសាស្ត្រ

នារីអាយុ ២០ឆ្នាំត្រូវមានទម្លាប់បែបនេះ ថែសម្រស់ ជឿជាក់លើខ្លួនឯង លើអនាគត
Tror Sopheap
April 9 2025
566 views

#ចិត្តសាស្ត្រ

លោក ស្ទីវ ចប ម្ចាស់ក្រុមហ៊ុន Apple គិតបែបនេះ ធ្វើការមិនធុញ មិនស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
April 8 2025
137 views

#ចិត្តសាស្ត្រ

៣ទម្លាប់នេះ នាំឱ្យអារម្មណ៍របស់អ្នកមានក្តីរីករាយ មានក្តីស្រឡាញ់
Tror Sopheap
April 7 2025
332 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia