ជំងឺ
ឈប់ទៅ! ញ៉ាំអាហារឆ្ងាញ់ទាំង ៣នេះ កើតដំបៅក្នុងក្រពះពោះវៀន
Tror Sopheap
April 4 2025
4.6 K views

នៅប្រទេសវៀតណាមមានស្រ្តីម្នាក់បានកើតជំងឺដំបៅក្នុងក្រពះពោះវៀន។ អ្នកនាង ង៉ុក លីញ មានអាយុ ៣៣ឆ្នាំរស់នៅក្នុងទីក្រុងហាណូយហើយធ្វើការពីព្រឹកដល់យប់ជ្រៅ។ នាងមានទម្លាប់ហូបអាហារជាប្រចាំថ្ងៃលឿន រហ័ស ឆ្ងាញ់ មានដូចជាមីកញ្ចប់ នំបុ័ង នំសាំងវិច និងកាហ្វេឬភេសជ្ជៈប៉ូវកម្លាំងផ្អែមៗនៅពេលយប់បន្ថែមទៀត។ នាង លីញ បាននិយាយថា នេះជាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំ ការហូបបែបនេះវាងាយស្រួលនិងជួយសន្សំសំចៃលុយសម្រាប់ខ្ញុំ។

មុនពិនិត្យឃើញជំងឺរបស់នាង នាងចាប់ផ្តើមមានរោគសញ្ញាគួរឱ្យព្រួយបារម្ភគឺថា ចេះតែអស់កម្លាំងឥតឈប់ឈរ ប្រព័ន្ធរំលាយអាហាររាងខ្សោយ នាងឡើងគីឡូយ៉ាងលឿន។ ហើយនាងរងសម្ពាធការងារថែមទៀត ធ្វើឱ្យនាងគេងមិនលក់ ស្ត្រេសច្រើន និងក្រហាយពោះ(ភាពតានតឹងរ៉ាំរ៉ៃជាការរួមចំណែកដល់ការលូតលាស់នៃកោសិកាមហារីកក្រពះ និងពោះវៀនធំ)។ ពេលនាងទៅពិនិត្យក៏រកឃើញថា នាងមានដំបៅក្រពះពោះវៀនធំ។ ហើយលទ្ធផលនេះអាចឈានដល់ការកើត​ជំងឺ​មហារីកពោះវៀនថែមទៀត។

 តាមគេហទំព័រ Vnexpress បានចុះផ្សាយថា អ្នកមានជំងឺរលាកក្រពះអាចបណ្តាលមកពីរបបអាហារមិនហូបទៀងទាត់ និងភាពតានតឹងរយៈយូរ។ យោងតាមអ្នកជំនាញថា ជីវិតសម័យទំនើបមានភាពមមាញឹកខ្លាំង ដែលធ្វើឱ្យយុវវ័យចូលចិត្តហូបអាហាររហ័ស អាហារកែច្នៃ... ព្រោះវា "លឿន ងាយស្រួល ថោក"។ មិនត្រឹមតែប៉ុណ្ណោះទេ! វាមានរសជាតិឆ្ងាញ់ ហើយសម្បូរលក់ថែមទៀត។

 យោងតាមលោកវេជ្ជបណ្ឌិត Nguyen Anh Tuan ប្រធាននាយកដ្ឋានវះកាត់រំលាយអាហារបានលើកឡើងថា របបអាហារគ្មានសុខភាពល្អជាមូលហេតុនៃការកើនជំងឺមហារីកប្រហែល ៣០%ទូទាំងពិភពលោក។ ព្រោះតែហូបអាហារកែច្នៃ អាហាររហ័ស និងភេសជ្ជៈមានជាតិផ្អែមៗ លើសកម្រិតជាកត្តាប្រឈមហានិភ័យក្រពះពោះវៀន។ មកពីអាហារកែច្នៃមានសារធាតុ nitrites និង nitrates ជាសារធាតុដែលអាចបំប្លែងទៅជាសមាសធាតុបង្កជំងឺមហារីកលឿនខុសពីធម្មតា។ ដូច្នេះ! អ្នកគួរយែប្តូរទម្លាប់មកហូបអាហារត្រី បន្លែស្រស់ៗ និងផ្លែឈើវិញ ទើបសុខភាពរឹងមាំការពារអ្នកពីកើតជំងឺមហារីកពោះវៀនផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3332

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ព័ត៌មានJuly 24 2026
សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
#អត្ថបទ PRJuly 23 2026
មន្ទីរពេទ្យអន្តរជាតិខេមាទួលគោក បើកដំណើរការសេវាកម្មផ្នែកសម្ភព និងសុខភាពស្ត្រីឡើងវិញ
#ចិត្តសាស្ត្រJuly 23 2026
លោកគ្រូ សេធុល បញ្ជាក់ថា នេះជាវិធីពង្រឹងសុខភាពផ្លូវចិត្តឱ្យរឹងមាំ កុំឱ្យស្រ្តេស
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia