ចិត្តសាស្ត្រ
៣ទម្លាប់នេះ នាំឱ្យអារម្មណ៍របស់អ្នកមានក្តីរីករាយ មានក្តីស្រឡាញ់

បើចិត្តអ្នកស្មុគស្មាញ គ្មានកម្លាំងចិត្តធ្វើការ និងគ្មានក្តីរីករាយទេនោះ នេះជាបញ្ហាតូចនៅពេលឥឡូវនេះ តែវាជាបញ្ហាធំបើអ្នកចេះតែពន្យាពេលយូរនោះ គឺអ្នកនឹងកើតបញ្ហាផ្លូវចិត្ត។ ៣ទម្លាប់នេះជួយអ្នកឱ្យរីករាយ។

១. ទម្លាប់ខំធ្វើឱ្យអស់ពីសមត្ថភាព៖ មានហេតុផលមួយដើម្បីអ្នកធ្វើការអ្វីឲ្យអស់ពីសមត្ថភាពគឺពេលអអ្នកប្រឹងឱ្យអស់១០០% អ្នកកាន់តែមានសេចក្តីរីករាយ។ អ្នកនៅចាំទេថា តើមានអារម្មណ៍បែបណាពេលអ្នកកំពុងដើរទៅសាលាជាមួយថ្ងៃដែលអ្នកខំធ្វើកិច្ចការសាលាអស់ពីសមត្ថភាពនោះគឺអ្នកមានអារម្មណ៍រីករាយ និងទំនុកចិត្តលើខ្លួនឯង។ គំនិតមួយនេះវាក៏ដូចគ្នាចំពោះការងារដែរ ពេលអ្នកខំប្រឹង អ្នកនឹងមានក្តីរីករាយមិនខានឡើយ។

២. ក្នុងពេលនេះ៖ បើអ្នករស់នៅក្នុងអតីតកាល និងអនាគតនោះ ចិត្តរបស់អ្នកគ្មានក្តីសុខទេ។ ចិត្តរស់នៅក្នុងអតីតកាល ធ្វើឱ្យអ្នកគិតពីរឿងដែលកន្លងហួស នាំឱ្យអ្នកឈឺចាប់ខ្លាំងឡើង។ បើអ្នករស់នៅក្នុងអនាគតនោះ វាធ្វើឱ្យអ្នកកើតចិត្តទុក្ខព្រួយច្រើនឡើង។ តាមលោកគ្រូ នឹម ឈុន្នី បានលើកឡើងថា មនុស្សដែលរីករាយបំផុត ជាអ្នកដែលចេះរស់នៅជាមួយបច្ចុប្បន្ន។ ជីវិតរបស់អ្នក​មានថាមពលខ្លាំងណាស់ បើអ្នកចេះរស់នៅជាមួយបច្ចុប្បន្នកាលដែលពោរពេញទៅដោយភាពវិជ្ជមាន និង​​ចេះរីករាយនៅគ្រប់ដំណាក់កាលនៃជីវិតរបស់ខ្លួន”។

៣. គិតវិជ្ជមាន៖ ការរៀនមើលអ្វីៗ ក្នុងផ្លូវល្អជាការស្ថាបនាសេចក្តីសុខចូលក្នុងជីវិតរបស់អ្នកកាន់តែច្រើន។ នេះជាសម្តីលោក ម៉ារទីន សេលិកម៉ែន សូម្បីនៅក្នុងសៀវភៅ Learned Optimism របស់លោកក៏បានបញ្ជាក់បន្ថែមថា ពេលអ្នកងើបពីការដួល ការបរាជ័យ និងការឈឺចាប់អ្វីមួយ មិនមែនការជម្នះលើអារម្មណ៍ផ្លូវចិត្តនោះទេ ប៉ុន្តែជាការសម្លឹងមើលជីវិតជាថ្មីក្នុងផ្លូវវិជ្ជមានដោយគិតថា ការដួលក្នុងជីវិតនេះ គ្រាន់តែជាមួយរឿងមួយកើតឡើងមួយរយៈពេលខ្លី រួចក៏រលាយបាត់ទៅវិញហើយ។” អ្នកអាចគិតមើលថា តើបញ្ហារាប់រយចូលមកក្នុងជីវិតអ្នកនេះ មានបញ្ហាមួយណាជាការពិត? គឺគ្មានទេ វាតែងរសាតតាមខ្យល់រហូត។ ការគិតបែបនេះ នាំឱ្យរឿងល្អៗ ក៏ចូលមកក្នុងជីវិតអ្នក៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2497

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៤ចំណុចជួយអ្នកកាត់កាត់ស្រ្តេស កាត់បញ្ហាបាក់ទឹកចិត្ត ឱ្យអ្នករស់នៅបានយូរ
Tror Sopheap
April 17 2025
75 views

#ចិត្តសាស្ត្រ

៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
Tror Sopheap
April 10 2025
328 views

#ចិត្តសាស្ត្រ

ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ
Tror Sopheap
April 10 2025
731 views

#ចិត្តសាស្ត្រ

នារីអាយុ ២០ឆ្នាំត្រូវមានទម្លាប់បែបនេះ ថែសម្រស់ ជឿជាក់លើខ្លួនឯង លើអនាគត
Tror Sopheap
April 9 2025
566 views

#ចិត្តសាស្ត្រ

លោក ស្ទីវ ចប ម្ចាស់ក្រុមហ៊ុន Apple គិតបែបនេះ ធ្វើការមិនធុញ មិនស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
April 8 2025
137 views

#ចិត្តសាស្ត្រ

៣ទម្លាប់នេះ នាំឱ្យអារម្មណ៍របស់អ្នកមានក្តីរីករាយ មានក្តីស្រឡាញ់
Tror Sopheap
April 7 2025
332 views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia