ចិត្តសាស្ត្រ
៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
Tror Sopheap
April 10 2025
324 views

ការរស់នៅឱ្យមានអាយុវែង អ្នកត្រូវមានទម្លាប់ល្អដូចជាទម្លាប់ហាត់ប្រាណ ទម្លាប់គិតវិជ្ជមាន និងទម្លាប់ហូបអាហារបន្លែនិងផ្លែឈើ។ជាពិសេសជប៉ុនមានទម្លាប់ល្អជាច្រើនដែលធ្វើឱ្យពួកគេមានអាយុវែងគឺទម្លាប់៣នេះ៖

១. ពាក្យជប៉ុនថា ‘Ko-ko-ro-ga-mae’វាមានន័យថា អាកប្បកិរិយា វិធីសាស្រ្ត និងចេតនាពិត។ តាមគេហទំព័រ Forbes បានបញ្ជាក់ថា ពាក្យមួយនេះ ធ្វើឱ្យអ្នកប្រជាជន និងជំនួញជនជាតិជប៉ុនមានអាកប្បកិរិយាសុចរិត នាំឱ្យជនជាតិដទៃរកស៊ីជាមួយគ្នាមានទំនុកចិត្ត គ្មានការបោកប្រាស់នោះទេ។ ហើយវាក៏ជាសិល្បៈប្រពៃណីរបស់ជប៉ុនឱ្យរស់នៅមានក្តីសុខផងដែរ។ តើអ្នកមានមានអត្តចរិតភាពស្មោះត្រង់ ដើម្បីកសាងទំនុកចិត្តដល់អ្នកដទៃ? អាចនិយាយថា ភាពស្មោះត្រង់ធ្វើឱ្យមនុស្សមានអាយុវែង ព្រោះវាបង្កប់នៅពាក្យមួយក្នុងហ្នឹងគឺក្តីស្រឡាញ់។

២. ការអាននាំចិត្តរីករាយ។ តាមការសិក្សាមួយធ្វើឡើងដោយសាកលវិទ្យាល័យ Yaleបានបង្ហាញថា ការអានសៀវភៅ ជារឿងទាក់ទងដោយផ្ទាល់ទៅនឹងការរស់នៅបានយូរ។ តាមការពិសោធន៍ពីអ្នកអានសៀវភៅដែលមានអ្នកចូលរួម ៣.៥៣៦នាក់ មានអាយុលើសពី ៥០ឆ្នាំ បែងចែកជា ២ក្រុម៖ មានអ្នកអានសៀវភៅ ៣ម៉ោងក្នុង១សប្តាហ៍ និក្រុមទី ២ អានលើស ៣ម៉ោងក្នុង១សប្តាហ៍។ ការស្រាវជ្រាវរយៈពេល ១២ឆ្នាំនេះ បញ្ជាក់ថា អ្នកអានសៀវភៅក្រុមទី២នេះ រស់នៅបានយូរជាងក្រុមទី១ ចំនួន ២៣ខែឯណោះ និងគ្មានជំងឺវង្វេងថែមទៀត។

២. ញុំា៨០%នាំឱ្យស្រួលខ្លួនមានអាយុវែង។ ការហូបអាហារចំនួននេះជាហេតុនាំជនជាតិជប៉ុនមានអាយុវែងធ្វើឱ្យក្រពះរំលាយស្រួល។ ពេលអ្នកញុំាអាហារ៨០%តាមជប៉ុន អ្នកនឹងមានអាយុវែងជាមិនខានទេ។ យោងតាមច្បាប់៨០% ដើម្បីថែសុខភាពឱ្យបានរស់យូរ អ្នកគួរតែញុំាតិចៗជាជាងញុំាតាមតម្រូវការឃ្លានរបស់អ្នក។ ដូចសុភាសិតជប៉ុនមួយលើកឡើងថា ញុំាតែ៨០%ឆ្អែតល្មម អ្នកលែងស្គាល់ជាតិជួបមុខពេទ្យទៀតហើយ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2495

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
Tror Sopheap
April 10 2025
324 views

#ចិត្តសាស្ត្រ

ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ
Tror Sopheap
April 10 2025
727 views

#ចិត្តសាស្ត្រ

នារីអាយុ ២០ឆ្នាំត្រូវមានទម្លាប់បែបនេះ ថែសម្រស់ ជឿជាក់លើខ្លួនឯង លើអនាគត
Tror Sopheap
April 9 2025
564 views

#ចិត្តសាស្ត្រ

លោក ស្ទីវ ចប ម្ចាស់ក្រុមហ៊ុន Apple គិតបែបនេះ ធ្វើការមិនធុញ មិនស្រ្តេស មិនបាក់ទឹកចិត្ត
Tror Sopheap
April 8 2025
137 views

#ចិត្តសាស្ត្រ

៣ទម្លាប់នេះ នាំឱ្យអារម្មណ៍របស់អ្នកមានក្តីរីករាយ មានក្តីស្រឡាញ់
Tror Sopheap
April 7 2025
329 views

#ចិត្តសាស្ត្រ

កុំតូចចិត្តណា! ៣ក្បាច់នេះរួមភេទបានយូរនាទី ដៃគូមានអារម្មណ៍ពេញចិត្ត
Tror Sopheap
April 1 2025
10.6 K views
អត្ថបទថ្មីៗ
#ព័ត៌មានApril 13 2025
នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យក្រើនរម្លឹកពលរដ្ឋឱ្យប្រយ័ត្នអគ្គិភ័យថ្ងៃចូលឆ្នាំ ៣ថ្ងៃនេះ
#អាហារApril 13 2025
អ្នកមើលទូរស័ព្ទច្រើន ញ៉ាំអាហារបែបនេះ ការពារព្រិលភ្នែក ម្ញូប និងឈឺភ្នែក
#សម្រស់April 11 2025
ចង់ស្អាត? ញ៉ាំអាហារនេះជួយស្បែកអ្នកផលិតខូឡាជែនឱ្យក្មេងជាងវ័យស្បែកភ្លឺថ្លា
#ជំងឺApril 11 2025
ហានិភ័យ! បុរសៗ មានទម្លាប់ ៦នេះ ច្បាស់ជាគ្មានកូនប្រើនឹងគេទេ
#ចិត្តសាស្ត្រApril 10 2025
៣ទម្លាប់អស្ចារ្យនេះ ដឹកនាំជប៉ុនឱ្យមានអាយុវែង ផ្លូវចិត្តរីករាយ
#ចិត្តសាស្ត្រApril 10 2025
ខ្លាចាស់ Buffett បញ្ជាក់ថា កុំធ្វើរឿង ៦នេះជាហេតុនាំឱ្យអ្នកធ្លាក់ខ្លួនវេទនាគ្មានលុយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia