អាហារ
ហូបអាហារពេលព្រឹកមុនម៉ោងនេះ ដុតជាតិខ្លាញ់ ដុតជាតិស្ករក្នុងឈាម និងបេះដូងល្អ
Tror Sopheap
April 1 2025
10.2 K views

ប្រជាជនខ្មែរយើងមានទម្លាប់ហូបអាហារពេលព្រឹកណាស់។ មានអ្នកខ្លះ គាត់ហូបខុសពេលនាំឱ្យខូចអារម្មណ៍ពេលព្រឹក ហើយចេះតែគីឡូអត់ដឹងខ្លួនទៀត។ សូម្បីជាតិស្ករក្នុងឈាមក៏កើនដែរ។ មានសំណួរមួយថា តើហូបអាហារពេលព្រឹក ហូបពេលណាល្អ? តាមលោកស្រី Samantha Cassetty ជាអ្នកឯកទេសអាហារូបត្ថម្ភបានលើកឡើងថា ពេលវេលាល្អសម្រាប់ហូបអាហារពេលព្រឹក ចូរអ្នកហូបអាហារមុនម៉ោង ៨.៣០នាទីដើម្បីដុតជាតិខ្លាញ់ កាត់បន្ថយជាតិស្ករក្នុងសរសៃរឈាម ឱ្យសុខភាពបេះដូងដំណើការបានល្អ។

សម្រាប់អាហារពេលព្រឹកមានដូចជា ស្ងោរផ្កាខាត់ណាពណ៌ខៀវហូបជាមួយស៊ុត មានផ្លែប័រ ញ៉ាំយ៉ាអ៊ួជាអាហារពេលព្រឹក ផឹកទឹកដោះគោ កាហ្វេ តែបៃតង ទឹកដូងពេលព្រឹក ក៏មានដំឡូង បាយពងទារ និងគ្រាប់ធញ្ញជាតិជាដើម... ប៉ុន្តែមានរឿងហាមអ្នកខ្លាំងបំផុតនោះគឺហាមហូបអាហារដាក់ស្ករច្រើន ហាមហូបប្រៃ និងហាមហូបអាហារសំបូរជាតិខ្លាញ់។ ពេលអ្នកហូបបែបនេះមុនម៉ោង ៨.៣០នាទី អ្នកនឹងទទួលបានផលតបស្នងមកវិញដូចជាស្រកគីឡូ បេះដូងសុខភាពល្អ និងកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃរឈាម។

ហើយលោកស្រី Cassetty បានបន្តថា ការហូបអាហារ​ពេលព្រឹក​មាន​តួនាទី​បម្រើរាងកាយមានថាមពល និងសុខភាពរឹងមាំ។ ព្រោះវាល្អដល់ចង្វាក់ circadian របស់អ្នកថែមទៀតគឺចង្វាក់ការគេងលក់ស្រួលពេលយប់។ ហើយលោកស្រីបានបញ្ជាក់បន្ថែមថា មានការសិក្សាមួយផ្សេងទៀតបានរកឃើញថា ការហូបអាហារពេលព្រឹកយឺតនៅម៉ោង៩ ជំនួសម៉ោង ៨ពេលព្រឹក និងហូបអាហាររាងយប់បន្តិចចាប់ពីម៉ោង ៩យប់ជំនួសមុនម៉ោង ៨យប់នោះ វាបង្កឱ្យមានហានិភ័យជំងឺសរសៃឈាមបេះដូងជាពិសេសចំពោះស្ត្រីតែម្តង។

តាមការស្រាវជ្រាវបង្ហាញថា ពេលអ្នកហូបអាហារពេលព្រឹកមានកាឡូរីទាប ជួយកាត់បន្ថយគីឡូឱ្យមានសុខភាពល្អដល់បេះដូងដែលមានតួនាទីសំខាន់បំផុតក្នុងការផលិតឈាម។ ដូច្នេះ! បានលោកស្រី Cassetty កត់សម្គាល់ឃើញថា ការហូបអាហារពេលព្រឹកមុនម៉ោង ៨.៣០នាទីពេលព្រឹកគឺល្អដល់រាងកាយងាយនឹងអាំងស៊ុយលីននៅពេលព្រឹកជួយដំណើរការកាបូអ៊ីដ្រាតដើម្បីរក្សាលំនឹងជាតិស្ករក្នុងសរសៃឈាមហើយមានថាមពលពេញមួយថ្ងៃផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

What Happens to Your Body When You Skip Breakfast F799cb0c4b804abc96e9ef7c80e3c0f5

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.7 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
1.9 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.4 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
498 views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
290 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia