ជំងឺ
ហានិភ័យ! បុរសៗ មានទម្លាប់ ៦នេះ ច្បាស់ជាគ្មានកូនប្រើនឹងគេទេ
Tror Sopheap
April 11 2025
6.8 K views

ពេលអ្នករៀបការហើយច្បាស់ជាចង់បានកូនប្រើនឹងគេហើយ ប៉ុន្តែបើអ្នកអសមត្ថភាពគ្មានកូនវិញនោះ វាធ្វើឱ្យបុរសបាក់ទឹកចិត្ត និងគិតថាខ្លួនមិនបានការ...ថែមទៀត។ បុរសគ្មានកូនអាចមកពីកត្តាទម្លាប់រស់នៅជាប្រចាំថ្ងៃដែរ។ តាមលោកវេជ្ជបណ្ឌិត Dang Tuan Anh ជាអ្នកជំនាញបន្តពូជបានលើកឡើងថា ក្រៅពីកត្តាហ្សែន មានទម្លាប់ប្រចាំថ្ងៃរបស់បុរសតែងតែធ្វើអាចបង្កផលប៉ះពាល់ដល់គុណភាពមេជីវិតឈ្មោលមិនអាចកូន។

១. បុរសចូលចិត្តអាហារមិនល្អងាយប៉ះពាល់មេជីវិតណាស់។ មានរបបអាហារជាប្រភេទជាតិខ្លាញ់ឆ្អែត អាហាររហ័ស អាហារកែច្នៃ និងបន្លែបៃតងតិចអាចប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោល។ បុរសខ្វះមីក្រូជាសារជាតិសំខាន់ៗដូចជា ស័ង្កសី សេលេញ៉ូម អាស៊ីតហ្វូលិក វីតាមីន C និងវីតាមីន E ជាកត្តាហានិភ័យគ្មានកូន។

២. ភាពតានតឹងជាប្រចាំថ្ងៃក៏ធ្វើឱ្យបុរសអស់អារម្មណផ្លូវភេទដែរ។ វេជ្ជបណ្ឌិត Tuan Anh បានលើកឡើងថា “ភាពតានតឹងខ្ពស់ធ្វើឱ្យមានហានិភ័យបំបែក DNA និងធ្វើឱ្យមេជីវិតឈ្មោលរបស់បុរសខូចទ្រង់ទ្រាយឬផ្លាស់ទីកាន់តែយឺតៗ។ ភាពតានតឹងយូរជាមូលហេតុចម្បងមួយនៃបញ្ហាអ័រម៉ូនបន្តពូជរបស់បុរសផងដែរ”។

៣. បុរសៗ ចូលចិត្តអង្គុយច្រើនម៉ោងនៅកន្លែងធ្វើការអាចបង្អាក់ចរន្តឈាមទៅកាន់ប្រដាប់បន្តពូជធ្វើឱ្យមុខងារពងស្វាសចុះខ្សោយ។ ការ​អង្គុយយូរបែបនេះក៏​បង្កើន​សីតុណ្ហភាព​នៃ​ពងស្វាស​ប៉ះពាល់​ដល់​ដំណើរការ​បង្កើត​មេជីវិត​ឈ្មោល​។ ព្រោះពងស្វាសបុរសក៏ត្រូវការបរិយាកាសត្រជាក់ មានចលនាដើម្បីឈាមដើរស្រួល។ តាមលោកវេជ្ជបណ្ឌិត Tuan Anh ណែនាំឱ្យបុរសឱ្យដើរនិងធ្វើលំហាត់ប្រាណយ៉ាងហោចណាស់ ៣០នាទីក្នុងមួយថ្ងៃ ដើម្បីជួយសម្រួលចរន្តឈាមទៅកាន់សរីរាង្គប្រដាប់បន្តពូជ។

៤. បុរសៗ កង្វះការគេងភាគច្រើនគ្មានអារម្មណ៍ផ្លូវចិត្តភេទទេ។ បុរស​​គេង​មិន​បាន​គ្រប់គ្រាន់ មាន​កម្រិត​អ័រម៉ូន glucocorticoid កើនឡើង ហើយ​ថយចុះ​អ័រម៉ូន Testosterone ជាផលប៉ះពាល់​ដល់​ភាព​ចាស់ទុំ​របស់​មេជី​វិត​ឈ្មោល​។ ព្រោះដង់ស៊ីតេមេជីវិតឈ្មោលទាប មានចលនាខ្សោយ វានឹងមានហានិភ័យខ្ពស់ដល់ការបន្តពូជ។ ដូច្នេះ បុរសៗ ​គួរតែ​គេង​ចាប់ពី ៧ទៅ៨ ម៉ោង​ក្នុង​មួយ​ថ្ងៃ។ ដើម្បីបាត់ស្រ្តេស មានអារម្មណ៍រីករាយ។

៥. ការជក់បារីមានជាតិនីកាកូទីន និងសារធាតុគីមីពុលក្នុងផ្សែងអាចបំផ្លាញ DNA មេជីវិតឈ្មោលបង្កើនអត្រានៃមេជីវិតឈ្មោលចុះខ្សោយជាងពេលធម្មតា។ ការរងរបួសមេជីវិតឈ្មោលនាំឱ្យបុរសៗ គ្មានកូននោះឯង។ ចូរអ្នកបញ្ឈប់ការជក់បារីដើម្បីកាត់បន្ថយកម្រិតតេស្តូស្តេរ៉ូន កុំឱ្យងាប់លិង្គនិងគ្មានកូនប្រើនឹងគេនោះឯង។

៦. ការផឹកស្រាច្រើនក្នុងរយៈពេលខ្លីធ្វើឱ្យប្រព័ន្ធសរសៃប្រសាទកណ្តាលចុះខ្សោយរវាងខួរក្បាល និងលិង្គក៏ថយចុះខ្សោយដូចគ្នាដែរ។ ព្រោះសារធាតុអាល់កុលក៏អាចប៉ះពាល់ដល់កោសិកា Leydig ដែលមានមុខងារផលិតអ័រម៉ូនតេស្តូស្តេរ៉ូននាំឱ្យថយចុះមុខងារពងស្វាសនិងប៉ះពាល់ដល់ចំនួនមេជីវិតឈ្មោលកាន់តែថយចុះដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2933

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
7.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.3 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
879 views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
870 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia