ចិត្តសាស្ត្រ
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

បច្ចុប្បន្នទូរស័ព្ទបានក្លាយជាផ្នែកមួយដ៏សំខាន់នៅក្នុងជីវិតប្រចាំថ្ងៃរបស់មនុស្ស ដោយសារយើងត្រូវការប្រើប្រាស់វាសម្រាប់ទំនាក់ទំនង ធ្វើការងារ និងកំសាន្ត ជាដើម។ ដ្បិតថាទូរស័ព្ទផ្ដល់អត្ថប្រយោជន៍ច្រើនក៏ពិតមែន តែបើយើងទុកដាក់វាមិនបានល្អ វាអាចបង្កគ្រោះថ្នាក់ដល់ខ្លួនយើងវិញដោយមិនដឹងខ្លួន។ យោងតាមគេទំព័រ The Healthy កន្លែង ៤ ដែលអ្នកមិនគួរទុកទូរស័ព្ទ បើមិនចង់ឱ្យខូចសុខភាព៖

១. ទុកទូរស័ព្ទក្នុងហោប៉ៅខោ៖  ការទុកទូរស័ព្ទក្នុងហោប៉ៅខោ ជារបៀបពេញនិយមខ្លាំងដោយសារវាងាយស្រួលនៅពេលត្រូវការយកចេញមកប្រើប្រាស់ ប៉ុន្តែទុកទូរស័ព្ទរបៀបនេះវាអាចប៉ះពាល់ខ្លាំងដល់សុខភាព ជាពិសេសចំពោះបុរសៗ។ ទូរស័ព្ទអាចបញ្ចេញរលកអេឡិចត្រូម៉ាញេទិក និងបង្កើនសីតុណ្ហាភាពនៅតំបន់ដែលប៉ះពាល់វា។ ការសិក្សាជាច្រើនបានបង្ហាញថា ការទុកទូរស័ព្ទនៅតំបន់ជិតក្រលៀនអាចប៉ះពាល់ដល់សមត្ថភាពមានកូនរបស់បុរស។ ម្យ៉ាងវិញទៀត ការអង្គុយក្នុងពេលទូរស័ព្ទនៅក្នុងហោប៉ៅអាចប៉ះពាល់ដល់សរសៃប្រសាទ Sciatica បណ្តាលឱ្យឈឺចាប់ និងបង្កហានិភ័យនៃជំងឺឆ្អឹងខ្នង។

២. ទុកទូរស័ព្ទជិតក្បាលពេលគេង៖ ទម្លាប់មួយរបស់មនុស្សជាច្រើនគឺនៅពេលយប់ដេកចុចទូរស័ព្ទ ពេលងងុយក៏ទុកទូរស័ព្ទនៅជិតក្បាលដំណេកតែម្ដង។ តែការធ្វើបែបនេះមានគ្រោះថ្នាក់ណាស់ ពន្លឺពណ៌ខៀវពីអេក្រង់ទូរស័ព្ទអាចរារាំងដល់ការផលិតអរម៉ូនមេឡាតូនីន ដែលជាអរម៉ូនជួយឱ្យគេងលក់ស្រួល។ លើសពីនេះ ការសាកថ្មពេញមួយយប់ ឬដាក់ទូរស័ព្ទក្រោមភួយអាចធ្វើឱ្យឧបករណ៍ឡើងកំដៅខ្លាំង បង្កហានិភ័យឱ្យឆេះ ឬផ្ទុះបាន។

៣. ទុកទូរស័ព្ទក្នុងហោប៉ៅក្បែសុសុដន់៖ ការស្រាវជ្រាវ និងករណីសិក្សា មួយចំនួន បង្ហាញថា ការទុកទូរស័ព្ទនៅក្នុងហោប៉ៅអាវក្បែសុដន់ អាចជាប់ទាក់ទងនឹងជំងឺមហារីកសុដន់ ដោយសារតែវិទ្យុសកម្ម និងរំញ័រចេញពីទូរសព្ទ។ ទោះបីជាមិនមានភស្តុតាងច្បាស់ថា ការទុកបែបនេះបង្កឱ្យកើតមហារីកសុដន់ក៏ដោយ តែការទុកឧបករណ៍ដែលបញ្ចេញរលកអេឡិចត្រូម៉ាញេទិកជិតតំបន់ទ្រូងអាចប៉ះពាល់ដល់សុខភាពបាន។ 

៤. កាន់ទូរស័ព្ទជិតមុខពេលនិយាយ៖ ការនិយាយទូរស័ព្ទដោយយកឧបករណ៍ដាក់ជិតមុខ ឬត្រចៀកជាប្រចាំអាចបង្កបញ្ហាស្បែក។ ទូរស័ព្ទគឺជាប្រភពនៃបាក់តេរី និងមេរោគដែលកើតឡើងពីដៃ ឬតុដែលបានប៉ះវា។ នៅពេលដែលយើងនិយាយ ហើយទូរស័ព្ទប៉ះស្បែក មេរោគទាំងនេះអាចផ្ទេរទៅមុខ បណ្តាលឱ្យស្បែករលាក ឬកើតមុន។ ដើម្បីជៀសវាងបញ្ហានេះ គួរប្រើឧបករណ៍ស្តាប់បន្ថែម (earphones) ឬបើកសម្លេង speaker ពេលនិយាយ។

ទូរស័ព្ទដៃជាឧបករណ៍ចាំបាច់ ប៉ុន្តែការប្រើប្រាស់មិនប្រុងប្រយ័ត្នអាចបង្កផលប៉ះពាល់ដល់សុខភាពបាន។ ដូច្នេះគួរប្រើវាឱ្យបានត្រឹមត្រូវ ដាក់ឧបករណ៍ទាំងនេះឱ្យឆ្ងាយពីរាងកាយពេលមិនប្រើ ហើយកុំទុកវានៅកន្លែងដែលអាចបង្កគ្រោះថ្នាក់ដូចដែលបានរៀបរាប់ខាងលើ។ ការផ្លាស់ប្តូរទម្លាប់តូចៗទាំងនេះអាចជួយអ្នកក្នុងការពារសុខភាព៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 95

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#ចិត្តសាស្ត្រ

មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
Pov Saru
November 3 2025
520 views

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

កុំឱ្យកំហឹងក្លាយជារឿងធំ! អ្នកត្រូវធ្វើរឿងងាយ ៣នេះ ឈ្នះចិត្តខ្លួនឯងឱ្យត្រជាក់ ហើយស្ងប់
Tror Sopheap
October 29 2025
191 views

#ចិត្តសាស្ត្រ

អ្នកចិត្តសាស្ត្រ៖ ចង់ឱ្យជីវិតគូមានសុភមង្គល គូស្នេហ៍ត្រូវមាន ៤ ចំណុចនេះដូចគ្នា
Pov Saru
October 28 2025
981 views

#ចិត្តសាស្ត្រ

អ្នកជំនាញណែនាំ ៥ ទម្លាប់ពេលព្រឹកគួរធ្វើឱ្យបានរាល់ថ្ងៃ ជួយឱ្យផ្លូវចិត្តរីករាយ ការងារអ្វីក៏រលូន
Pov Saru
October 28 2025
383 views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
6.6 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
3.1 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
2.2 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
1.1 K views

#សម្រស់

អ្នកជំនាញចែករំលែក 5គន្លឹះធ្វើឱ្យសក់វែងស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
858 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
824 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia