ចិត្តសាស្ត្រ
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
Pov Saru
November 3 2025
949 views

ការរៀបការគឺជារឿងសំខាន់ ហើយមនុស្សដែលអ្នករើសធ្វើជាគូជីវិតក៏រិតតែសំខាន់ដូចគ្នា ព្រោះជាមនុស្សដែលអ្នកត្រូវចំណាយពេលរស់នៅជាមួយពេញមួយជីវិត បើកាលណាអ្នករើសខុសនោះកន្លះជីវិតក្រោយ បន្ទាប់ពីរៀបការប្រាកដជាឥតន័យ។ ដូច្នេះបើអ្នកកំពុងតែលង់ស្រលាញ់បុរសម្នាក់ ដែលមានលក្ខណៈដូចខាងក្រោមនេះ សូមគិតឡើងវិញមុនសម្រេចចិត្តចាប់ផ្ដើមគ្រួសារជាមួយគ្នា៖ 

១. បុរសគ្មានឆន្ទៈ៖ បុរសដែលគ្មានឆន្ទៈប្រៀបដូចនឹងទូកគ្មានចង្វារ ដែលរសាត់តាមចរន្តទឹកដោយគ្មានទិសដៅ។ បុរសប្រភេទនេះប្រហែលជាស្រលាញ់អ្នកខ្លាំង ប៉ុន្តែនៅពេលប្រឈមមុខនឹងបញ្ហា ឬភាពលំបាកក្នុងជីវិត គាត់អាចងាយនឹងបោះបង់ ឬដេកត្អូញត្អែរជំនួសឱ្យការរកដំណោះស្រាយ។ នៅក្នុងជីវិតប្រចាំថ្ងៃ អ្នកនឹងក្លាយជាមនុស្សតែម្នាក់ដែលត្រូវស្ទុះស្ទារ រកប្រាក់ ថែទាំគ្រួសារ និងដោះស្រាយគ្រប់បញ្ហាទាំងអស់ ខណៈដៃគូរបស់អ្នកអង្គុយរងចាំតែគេជួយ។ 

២. បុរសចិត្តក្តៅ ចូលចិត្តប្រើហឹង្សារ៖  ប្រសិនបើអ្នកជួបបុរសដែលម្ដងត្រជាក់ម្ដងក្ដៅ នាំឈ្លោះព្រោះរឿងតូចតាច វាយអ្នក ឬបំផ្លាញ់របស់របរក្នុងផ្ទះ ហើយបន្ទាប់មកក៏សូមទោសអ្នក ហើយសន្យាថា «វានឹងមិនកើតឡើងទៀតទេ» អ្នកគួរតែពិចារណាឡើងវិញ ព្រោះការសិក្សាជាច្រើនបញ្ជាក់ថា អំពើហឹង្សាក្នុងគ្រួសារមិនអាច "ព្យាបាលដោយស្នេហា" បានទេ។ ស្នេហាមិនគួរមានការឈឺចាប់ ឬការភ័យខ្លាច បើគាត់ធ្លាប់វាយអ្នក ឬប្រើពាក្យសម្ដីបំពាន កុំសង្ឃឹមថាគាត់នឹងផ្លាស់ប្តូរ ហើយពាក្យសន្យាដែលគាត់ឱ្យអ្នកក៏អាចនឹងមានម្ដងហើយម្ដងទៀតនៅពេលអនាគត ជម្រើសល្អគួរតែចាកចេញទៅរកកន្លែងសុវត្ថិភាពសម្រាប់ខ្លួនឯង។
 
៣. បុរសដែលមិនរក្សាពាក្យសន្យា៖ សន្យាដែលមានត្រឹមពាក្យសម្ដី តែគាត់មិនដែលធ្វើបានតាមសន្យាសូម្បីម្ដង ប៉ុន្តែបន្តក្បត់ និងបោកប្រាស់ ម្ដងហើយម្ដងទៀត។ ការរស់នៅជាមួយមនុស្សប្រភេទនេះ គឺជាជីវិតដែលពោរពេញដោយការសង្ស័យ និងការបារម្ភ។ មនុស្សដែលមិនគោរពពាក្យសន្យា គឺជាមនុស្សដែលបំផ្លាញ “ជំនឿទុកចិត្ត” ដែលជាមូលដ្ឋាននៃចំណងអាពាហ៍ពិពាហ៍។ បើគាត់អាចបំពានសន្យាជាមួយមិត្តភក្តិ ឬការងារគាត់ គាត់ក៏អាចបំពានសន្យាជាមួយអ្នកដែរ។ ស្នេហាមិនអាចដើរទៅមុខបានទេបើគ្មានការជឿទុកចិត្ត កុំឱ្យពាក្យសន្យាដ៏ទន់ភ្លន់មកបំផ្លាញអនាគតអ្នក។ 

៤. បុរសដែលមានតែក្ដីសុបិន្ត តែមិនធ្វើ៖ ការដែលមានក្ដីសុបិន្តគឺជារឿងល្អហើយ ប៉ុន្តែបើអ្នកជួបបុរសដែលមានតែក្ដីសុបិន្តតែខ្វះសកម្មភាព ជីវិតជាមួយបុរសប្រភេទនេះ អ្នកនឹងត្រូវជាអ្នកសម្រេចគ្រប់យ៉ាង ខណៈដែលគាត់រស់តែជាមួយក្ដីសុបិន្ត មានតែពាក្យថាចាំ ស្អែកហើយស្អែកទៀតតែមិនព្រមធ្វើ។ ហើយនៅពេលអនាគតមិនបានដូចអ្វីដែលគាត់គិត គាត់នឹងបន្ទោសពិភពលោកថា "មិនយុត្តិធម៌"។ បុរសល្អ គាត់មិនត្រឹមតែមានក្ដីសុបិន្តទេ តែគាត់ធ្វើឱ្យសុបិន្តក្លាយជាការពិតដោយការ ខិតខំ ប្រើកម្លាំងញើសឈាមរបស់គាត់។

ស្ត្រីជាច្រើនគិតថា «ស្នេហាអាចផ្លាស់ប្តូរគេបាន» ប៉ុន្តែជីវិតពិតមិនដូចក្នុងរឿងទេ។ ស្នេហាគួរតែជាអ្វីដែលបង្កើនកម្លាំង និងសុភមង្គល មិនមែនជាអ្វីឱ្យអ្នកហត់នឿយគ្រប់ពេល ព្រួយបារម្ភគ្រប់គ្រប់ ឬសង្ស័យគ្រប់ពេលទេ។ សូមស្រឡាញ់ដោយចិត្ត ប៉ុន្តែរៀបការដោយហេតុផល៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់ឱ្យគ្រួសារមានសុភមង្គល ប្តីប្រពន្ធកុំធ្វើរឿង ១នេះ
Tror Sopheap
February 10 2026
1.3 K views

#ចិត្តសាស្ត្រ

គូស្នេហ៍ធ្វើរឿង ៥នេះភ្ជាប់ទំនាក់ទំនងរឹងមាំ មានក្តីសុខ ដែលមនុស្សភាគច្រើនមិនអើពើ
Tror Sopheap
February 4 2026
1.4 K views

#ចិត្តសាស្ត្រ

ចង់ឱ្យសមត្ថភាពរីកចម្រើន និងសម្រេចគោលដៅជីវិត អ្នកត្រូវប្រើច្បាប់ ១នេះ
Tror Sopheap
January 30 2026
166 views

#ចិត្តសាស្ត្រ

គំនិតមាសទាំង១០ ពីព្រះពុទ្ធជួយខួរក្បាលកុំឱ្យគិតច្រើន មិនព្រួយចិត្ត មានចិត្តរីករាយ
Tror Sopheap
January 30 2026
864 views

#ចិត្តសាស្ត្រ

កុំគ្រាំចិត្តពេក! នេះក្បួនរស់តាមលំហូរចិត្តរំដោះបញ្ហាផ្លូវចិត្តឱ្យរីករាយ
Tror Sopheap
January 28 2026
306 views

#ចិត្តសាស្ត្រ

Elon Musk ឆាប់ៗខាងមុខ នឹងក្លាយជាសេដ្ឋី 1$ទ្រីលាន នេះជាក្បួនក្លាយជាអ្នកមានរបស់គាត់
Tror Sopheap
January 26 2026
194 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia