ចិត្តសាស្ត្រ
អ្នកចិត្តសាស្ត្រ៖ ចង់ឱ្យជីវិតគូមានសុភមង្គល គូស្នេហ៍ត្រូវមាន ៤ ចំណុចនេះដូចគ្នា
Pov Saru
October 28 2025
1.1 K views

លោក Mark Travers ដែលជាអ្នកចិត្តសាស្ត្រ បានចែករំលែកថា ទំនាក់ទំនងស្នេហាដែលយូរអង្វែងមិនអាស្រ័យលើភាពស្រដៀង ឬភាពខុសគ្នា ប៉ុន្តែអាស្រ័យលើអ្វីដែលមនុស្សពីរនាក់អាចចែករំលែកជាមួយគ្នាបាន។ ហើយខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលគូស្នេហ៍ឬគ្រួសារដែលមានសុភមង្គលតែងតែធ្វើ៖ 

១. ចេះចែករំលែកភាពរីករាយជាមួយគ្នា៖ មិនថាសុខឬទុក្ខឱ្យតែដៃគូទាំងពីរចេះយល់ចិត្តគ្នា ចេះនិយាយលេងសើច បង្កើតភាពរីករាយឱ្យគ្នាបាននោះគឺជាគូដែលគួរឱ្យច្រណែនខ្លាំង។ ការបង្កើតភាពរីករាយជាមួយគ្នា មិនចាំបាច់ឱ្យអ្នកទាំងពីរត្រូវចូលចិត្តរឿងកំប្លែង ឬភាពយន្តដូចគ្នាទេ ប៉ុន្តែវាស្ថិតលើ “អត្តចរិតចេះលេងសើច” និងភាពរីករាយបង្កើតឡើងដោយការយល់ចិត្តគ្នា។ នៅពេលគូស្នេហ៍អាចសើចជាមួយគ្នា មិនថាជីវិតស្ថិតក្នុងគ្រាលំបាក ឬធម្មតា នោះគឺជាការបង្កើតភាពស្និទ្ធស្នាលយូរអង្វែង។ ការសើចជាមួយគ្នាគឺជាថ្នាំព្យាបាលភាពតានតឹង និងជាគន្លឹះដ៏សាមញ្ញប៉ុន្តែមានអត្ថន័យសម្រាប់រក្សាចំណងស្នេហាឱ្យនៅគង់វង់។ 

២. មានហេតុផល ចេះយល់ពីគ្នា៖ គ្មានទំនាក់ទំនងណាដែលគ្មានការឈ្លោះ ឬការមិនយល់ស្របគ្នាទេ។ តែភាពខុសគ្នាគឺស្ថិតនៅលើរបៀបដែលពួកគេដោះស្រាយបញ្ហា។ គូស្នេហ៍ដែលល្អ មិនវាយប្រហារគ្នាតាមពាក្យសម្ដី ឬប្រើកម្លាំងទេ។ ពួកគេចេះសន្ទនាដោយសន្តិវិធី ឬយ៉ាងហោចណាស់ចេះរង់ចាំពេលសមរម្យដើម្បីនិយាយ។ ពួកគេចេះយល់ថា “យើងនៅលើទំព័រដូចគ្នា” មានន័យថា ទោះបីមានមតិយោបល់ខុសគ្នា ក៏ពួកគេចង់ដោះស្រាយបញ្ហាដោយគោរពគ្នា និងរក្សាការទុកចិត្តលើគ្នា។

៣. ចេះយល់ពីគ្នាចំពោះរបៀបរស់នៅក្នុងសង្គម៖ ទោះបីជាគូស្នេហ៍មានលក្ខណៈខុសគ្នាតិចតួចដូចជាម្នាក់ចូលចិត្តភាពសប្បាយអ៊ួអរ ហើយម្នាក់ទៀតចូលចិត្តភាពស្ងៀមស្ងាត់ក៏ដោយ តែនោះមិនមែនជាបញ្ហាទេ។ សម្រាប់គូស្នេហ៍ដែលមានសុភមង្គល គឺពួកគេចេះគោរពតម្រូវការផ្ទាល់ខ្លួនរបស់គ្នា និងមិនបង្ខំគ្នាឱ្យធ្វើអ្វីដែលមិនសប្បាយចិត្តទេ។ ពួកគេដឹងថា ពេលណាគួរចេញទៅជួបមិត្តភក្តិ និងពេលណាគួរនៅផ្ទះ ដោយមិនចាំបាច់មានអ្នកបង្វំ ។ នេះជាគន្លឹះមួយដែលជួយឱ្យជីវិតកាន់តែមានសុភមង្គល ដោយមិនមានអារម្មណ៍ថាសម្ពាធ ឬតានតឹង។ 

៤. រក្សាអារម្មណ៍ស្រលាញ់ចំពោះគ្នាឱ្យនៅដូចដើម៖ មិនថាជាទំនាក់ទំនងយូរឆ្នាំយ៉ាងណាក៏ដោយ ចំពោះគូស្នេហ៍ដែលមានសុភមង្គល ពួកគេមិនឈប់សួរគ្នាពីអារម្មណ៍និងជីវិតរបស់គ្នាទេ។ ពួកគេមិនប្រកួតគ្នាខាងផ្លូវចិត្ត ឬធ្វើឱ្យភាគីសងខាងមានអារម្មណ៍ថា ស្នេហាហាក់ដូចជាល្បែងកំសាន្តឡើយ។ ការយកចិត្តទុកដាក់ សួរសំណួរតូចៗទៅកាន់គ្នាដូចជា “ថ្ងៃនេះអ្នកសុខសប្បាយទេ?” ឬ “មានអ្វីធ្វើឱ្យអ្នកញញឹម?” បង្ហាញថា ពួកគេនៅតែចង់ដឹងចង់ឃើញគ្នា។ ពួកគេបន្តសរសើរគ្នា និងឱ្យគ្នាដឹងជានិច្ចថា “អ្នកសំខាន់សម្រាប់ខ្ញុំ”។ អារម្មណ៍ចង់ដឹង និងការយកចិត្តទុកដាក់បែបនេះជាអ្វីដែលធ្វើឱ្យស្នេហាមានភាពស្រស់បំព្រង និងស្រស់ថ្លាជានិច្ច៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
17 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
12 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
494 views

#ចិត្តសាស្ត្រ

ប្រុសៗគួរដឹង! ធ្វើរឿង ៣ នេះឱ្យបានមនុស្សស្រីនឹងស្រលាញ់អ្នកងប់ តែបុរសមួយចំនួនបែរជាមើលរំលង
Pov Saru
November 27 2025
2.7 K views

#ចិត្តសាស្ត្រ

បើអ្នកមានសញ្ញាទាំងអស់នេះ បញ្ជាក់ថា អ្នកមានអាយុវែង មានក្តីសុខពេញមួយជីវិត
Tror Sopheap
November 26 2025
2.4 K views

#ចិត្តសាស្ត្រ

អស្ចារ្យមែន! នេះជាសារៈប្រយោជន៍ពេលអ្នកគេងលក់ ជួយអ្នកចៀសពីជំងឺធំៗ ទាំងនេះ
Tror Sopheap
November 25 2025
141 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia