កីឡា
កំហុស៣ សម្រាប់អ្នកហាត់ប្រាណ បង្កគ្រោះដល់សុខភាព និងអាយុជីវិត
Tror Sopheap
October 28 2025
2.9 K views

ការហាត់ប្រាណល្អដល់សុខភាព ប៉ុន្តែបើអ្នកហាត់ខុសក្បួនអាចប៉ះពាល់សុខភាពដែរ។ មានអ្នកខ្លះចេះតែលើកលើសកម្រិតឬលើសកម្លាំងខ្លួននាំឱ្យខូចសរសៃរ និងបាក់ដៃក៏មានដែរ។ ជាពិសេសអ្នកហាត់ប្រាណត្រូវដឹងរឿងទាំង ៣នេះដើម្បីខ្លួនពីគ្រោះថ្នាក់៖

កំហុសទីមួយគឺលើកដុំដែកគ្មានគ្រូ ហើយចេះតែលើកធ្ងន់ៗ ក៏ប៉ះពាល់ដល់សុខភាពដែរ។ តាមលោកវេជ្ជបណ្ឌិត Pham Duy Hung អនុប្រធានផ្នែកវេជ្ជសាស្ត្រផ្នែកសួតបានលើកឡើងថា ពេលអ្នកប្រើរាងកាយលើកទម្ងន់លើសកម្រិតពេកក្នុងការហាត់ប្រាណនោះ នាំឱ្យបង្កើនសម្ពាធក្នុងដើមទ្រូងបណ្តាលឱ្យពពុះខ្យល់នៅក្រោម pleura ប្រេះ( pleura ជា​ភ្នាស​ស្តើង​ពីរ​ស្រទាប់នៅ​រុំ​ជុំវិញ​សួត និង​តម្រង់​តាម​ប្រហោង​ទ្រូង)។ នេះជាមូលហេតុប៉ះពាល់ដល់សួតផ្នែកខាងក្រៅ (pneumothorax ) បើទោះបីជាអ្នកជំងឺមិនមានជំងឺសួតក៏ដោយ។ ព្រោះបញ្ហាសួតនេះជាបញ្ហាឈឺស្ងាត់ៗ រហូតដល់ពេលមួយ វាចាប់ផ្តើមធ្វើទុកដល់អ្នកតែម្តង។ មកពីវា​គៀប​សរសៃឈាម​បេះដូង និង​សរសៃ​ឈាម​ធំៗ បណ្តាល​ឱ្យ​ស្ទះ​ផ្លូវដង្ហើម ហើយអាចធ្វើឱ្យអ្នកបាត់បងជីវិតផងដែរ។

សម្រាប់កំហុសទីពីរវិញនោះគឺអ្នកហាត់ប្រាណជាច្រើនប្រើអាហារបំប៉នមុនពេលហាត់ប្រាណដូចជាម្សៅប្រូតេអ៊ីនWhey លើសកម្រិត ហើយហាត់ប្រាណមិនអាចបញ្ចេញជាតិម្សៅប្រូតេអ៊ីននេះអស់ទេ ក៏ប៉ះពាល់ដល់សុខភាព។ ព្រោះសារធាតុទាំងនេះអាចបណ្តាលឱ្យស្ទះសរសៃឈាម និងប៉ះពាល់ដល់ចង្វាក់បេះដូងថែមទៀត។ មុនប្រើម្សៅប្រូអ៊ីនពង្រឹងសាច់ដុំ អ្នកគួរនិយាយជាមួយអ្នកជំនាញ និងគ្រូពេទ្យ ដើម្បីការពារសុខភាពបេះដូងរបស់អ្ន​​កផងដែរ។

ពេលខ្លះកំហុសតិចតូចក៏អាចឆក់អាយុជីវិតរបស់អ្នកបានដែរ។ ដូចជាពេលអ្នកធ្វើលំហាត់ប្រាណ ​បើមានអ្វីមួយខុសប្រក្រីមានដូចជា អស់កម្លាំងខុសពីធម្មតា វិលមុខ ស្ទើរតែដួលសន្លប់ ញ័រទ្រូង និងចង្វាក់បេះដូងលោតយ៉ាងលឿន។ ហើយចំណែកដៃ ជើងត្រជាក់ និងសម្រាករួចហើយជីពចរមិនថយចុះសោះ ទាំងនេះជារោគសញ្ញានាំបញ្ហាដល់ពិការរាងកាយរបស់អ្នកលឿនណាស់។ ចូរអ្នកឈប់សម្រាកសិន ឬមួយអ្នកគួរពិគ្រោះជាមួយគ្រូពេទ្យសិនសិន។ កុំឱ្យបញ្ហានេះបង្កជាបញ្ហាកាន់តែធំដល់រាងកាយគឺដាច់សរសៃឈាមខួរក្បាល ឬមួយអាយុជីវិតផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2999

អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
10.6 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
8.2 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.4 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.1 K views

#ជំងឺ

ប្រយ័ត្នគ្រោះថ្នាក់ពេលដេក! មានសញ្ញា ៤ អាចលេចឡើងបង្ហាញថាសរសៃឈាមកំពុងចាប់ផ្តើមខូច
Pov Saru
December 10 2025
4.9 K views

#ជំងឺ

គេងបើកភ្លើងពេលយប់ អ្នកកំពុងនាំជំងឺទាំង ៤នេះដាក់ខ្លួនហើយ
Tror Sopheap
December 12 2025
4.3 K views
អត្ថបទថ្មីៗ
#អាហារDecember 15 2025
អាហារល្អពេលព្រឹកទាំង ៣នេះ ជួយសម្រកទម្ងន់ ហើយស្រឡះខួរក្បាល
#កុមារDecember 15 2025
ឱ្យកូនញ៉ាំផ្លែឈើទាំង ៥នេះជួយអភិវឌ្ឍខួរក្បាលកូនឆ្លាត ពូកែចងចាំ
#ជំងឺDecember 15 2025
បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
#អាហារDecember 15 2025
អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
#កុមារDecember 15 2025
គ្រួសារដែលមានគុណសម្បត្តិ 3នេះ កូនៗនឹងធំឡើងក្លាយជាមនុស្សជោគជ័យ ជាសសរទ្រូងប្រទេសជាតិ
#ព័ត៌មានDecember 15 2025
ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia