កីឡា
មកពីបញ្ហា ១នេះនាំឱ្យខ្លាញ់ក្បាលពោះធំ ទោះបីអ្នកមិនញ៉ាំអាហារច្រើនក៏ដោយ
Tror Sopheap
January 21 2026
1.9 K views

មានអ្នកខ្លះឆ្ងល់ថា ហេតុអ្វីខ្លួនធាត់លើសពីធម្មតា ឬមានអារម្មណ៍ថាក្បាលពោះកាន់តែធំ? យោងតាមគេហទំព័រសុខភាព Healthline បានលើកឡើងថា ក្បាលពោះរបស់អ្នកកើនខ្លាញ់ ព្រោះតែភាពតានតឹង និងស្រ្តេសយូរ នាំឱ្យរាងកាយមិនអាចប្រើប្រាស់អស់ពីរបរអាហារដែលអ្នកញ៉ាំ។ នេះជាបញ្ហាមួយធំដែលមនុស្សជាច្រើនកំពុងតែជួប។

ស្រ្តេសរយៈពេលយូរ ធ្វើឱ្យប្រព័ន្ធសរសៃប្រសាទ និងប្រព័ន្ធ endocrine មានប្រតិកម្មតាមវិធីជាច្រើន។ ហើយអរម៉ូនស្ត្រេស cortisol កើនឡើង នាំឱ្យមានការរំខានដល់វដ្តនៃការគេង-ភ្ញាក់ ហើយផ្លាស់ប្តូរកម្រិតជាតិស្ករក្នុងឈាម និងបម្រែបម្រួលអាំងស៊ុយលីន។ ចំពោះការផ្លាស់ប្តូរទាំងនេះក៏ប៉ះពាល់ដល់ជាលិកា adipose ដែលធ្វើឱ្យជាតិខ្លាញ់កាន់តែងាយស្រួលក្នុងការប្រមូលផ្តុំនៅក្នុងតំបន់ក្បាលពោះជាពិសេសជាតិខ្លាញ់Visceral(ពិបាករំលាយ)នេះឯង។

មនុស្សភាគច្រើនដែលមានបញ្ហាស្រ្តេសនាំឱ្យគេងតិច ឬគេងមិនសូវលក់តែម្តង។ ការគេងស្ងប់ មិនត្រឹមតែសម្រាប់ការសម្រាករាងកាយ និងផ្លូវចិត្តប៉ុណ្ណោះទេ វាក៏ដើរតួនាទីក្នុងការគ្រប់គ្រងជាតិស្ករក្នុងឈាម និងអរម៉ូនផងដែរ។ ដូច្នេះ ការគេងមិនគ្រប់គ្រាន់នឹងបង្កើនភាពធន់នឹងអាំងស៊ុយលីន ការឃ្លានអាហារដែលមានជាតិស្ករ និងកាបូអ៊ីដ្រាតជាការបង្កើនស្តុកទុកជាតិខ្លាញ់នៅក្នុងក្បាលពោះកាន់តែច្រើនឡើង។ នេះយោងតាម ​​Healthline។ ដើម្បីបំបែកខ្លាញ់ក្បាលពោះ អ្នកត្រូវហូបបន្លែ ផ្លែឈើ ការគេង និងបន្ថែមហាត់ប្រាណ ទើបរាងកាយអស់ស្រ្តេស អស់ជាតិខ្លាញ់ដែលនៅក្នុងក្បាលពោះ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 3122

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia