អាហារ
ញ៉ាំបន្លែ ១នេះរាល់ថ្ងៃ មិនធុញ កាន់តែសម្រកគីឡូ បញ្ចុះជាតិស្ករក្នុងឈាម ការពារទល់លាមក
Tror Sopheap
October 28 2025
2.7 K views

បើអ្នកចង់សម្រកគីឡូ និងបញ្ចុះជាតិស្ករក្នុងឈាម មិនដឹងហូបបន្លែមួយណានោះ កុំពិបាកចិត្តច្រើនទៀតណា! អ្នកគួរហូបបន្លែមួយនេះ មានអត្ថប្រយោជន៍ច្រើនដល់សុខភាព ព្រោះវាសម្បូរទៅដោយសារធាតុចិញ្ចឹមសំខាន់ៗ ដូចជា កាឡូរី៤,? ខ្លាញ់ ០,៣ក្រាម, កាបូអ៊ីដ្រាត ១១ក្រាម, ប្រូតេអ៊ីន ២ក្រាម, ជាតិសរសៃ ១.៥ក្រាម, វីតាមីនC ៨ ក្រាម, វីតាមីនK ៤៩mcg, ម៉ាញ៉េស្យូម ៣៩mcg, ប៉ូតាស្យូម ៤៤២មីលីក្រាម, និងម៉ង់ហ្គាណែស ០,២មីលីក្រាម...សម្រាប់បន្លែមួយនេះគឺបន្លែត្រសក់នេះឯង។ ហើយត្រសក់នេះមានជាតិទឹកកម្រិតខ្ពស់រហូត ៩៥%។

អ្នកញ៉ាំត្រសក់​រាល់ថ្ងៃ​ជួយ​អ្នក​សម្រកកីឡូ។ ព្រោះត្រសក់​មាន​ផ្ទុក​ជាតិទឹក​ច្រើន​ធ្វើឱ្យអ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​បាន​យូរ ហើយ​ជួយអ្នក​ក្នុង​ការគ្រប់គ្រង​គីឡូមិនឱ្យធាត់ផងដែរ។ ​ផ្លែ​ត្រសក់​​មិន​មាន​ផ្ទុក​ជាតិខ្លាញ់ តែ​មាន​កាឡូរី​ទាប​ដើម្បី​​សម្រក​គីឡូ។ ហើយត្រសក់នេះក៏​មាន​សមាសធាតុ fisetin ជួយកាត់បន្ថយ​ហានិភ័យជំងឺមហារីកមួយទៀត។

ត្រសក់ជួយកាត់បន្ថយជាតិស្ករក្នុងឈាម។ ការញ៉ាំត្រសក់រាល់ថ្ងៃមានសមត្ថភាពកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម ហើយជួយការពារផលវិបាកពីជំងឺទឹកនោមផ្អែមផងដែរ។ ហើយអ្វីដែលកាន់តែពិសេសនោះ វា​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​​អុកស៊ីតកម្ម ការពារ​ផលវិបាកការកើនឡើងជាតិស្ករក្នុងឈាម។ ព្រោះត្រសក់មាន​សមាសធាតុ phenolic flavonoids និងtriterpenes ដែលមានផលវិជ្ជមានដល់​ការគ្រប់គ្រង​កម្រិតជាតិស្ករក្នុងឈាមរបស់អ្នកយ៉ាងល្អបំផុត។

ចំពោះអ្នកខះជាតិទឹកក្នុងរាងកាយជាកត្តាមួយមានហានិភ័យចម្បងសម្រាប់ការទល់លាមក។ ត្រសក់​មាន​ជាតិ​ទឹក​ច្រើនជួយ​​ផ្តល់​ជាតិ​ទឹកក្នុងរាងកាយឱ្យមានគ្រប់គ្រាន់។ ការរក្សាជាតិទឹកក្នុងរាងកាយគ្រប់គ្រាន់ ធ្វើឱ្យគ្មានការទល់លាមកទេ ព្រោះពោះវៀនស្រួលដំណើរការ។ មកពីត្រសក់មានជាតិសរសៃជួយគ្រប់គ្រងចលនាពោះវៀន។ ជាពិសេសវាមានសារធាតុ pectin ដែលជាជាតិសរសៃរលាយមាននៅក្នុងត្រសក់ ជួយបង្កើនប្រេកង់ចលនាពោះវៀន ចិញ្ចឹមបាក់តេរីល្អដែលមានអត្ថប្រយោជន៍ក្នុងពោះវៀន និងកែលម្អសុខភាពរំលាយអាហារបានល្អបំផុត៕ យោងតាមគេហទំព័រ ​​Healthline  អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3334

អត្ថបទទាក់ទង
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia