អាហារ
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
Tror Sopheap
October 19 2025
685 views

បើអ្នកហូបអាហារមិនគិតពីសុខភាពទេ អនាគតអ្នកនឹងប្រមូលជំងឺចូលក្នុងខ្លួនមិនខានទេ។ មានអ្នកខ្លះល្ងាចមិនទាន់ទេផឹកស្រារហូត ហើយពួកគាត់និយាយថា មុនស្លាប់ត្រូវសប្បាយឱ្យអស់ចិត្ត ប៉ុន្តែជីវិតជាក់ស្តែងមិនទាន់ស្លាប់ផង វេទនារស់ក្នុងជំងឺខូចថ្លើម ជំងឺបេះដូង និងជំងឺក្រពះ ខ្លួនដេកនៅផ្ទះទេ តែលំបាកដល់គ្រួសារ...(អ្នកផឹកជាមួយគ្នា ពេលអ្នកមានជំងឺ តើនរណាជួយចេញលុយថ្លៃព្យាបាល?)។ គិតពីគ្រួសារ គិតពីលុយ និងសុខភាព អ្នកឈប់ផឹកស្រា ហើយកុំរំលងផ្លែឈើខ្មែរ ១នេះឱ្យសោះ។ តាមគេហទំព័រ Healthline និងWebMD ថាផ្លែចេកជួយសុខភាពរបស់អ្នកច្រើនមុន។

ចាស់ៗ ខ្មែរយើងតែងប្រាប់ថា ហូបបាយរួច កុំឱ្យឈឺក្រពះនិងសុខភាពល្អ ហូបចេកមួយឬពីរផ្លែ។ ព្រោះផ្លែ​ចេក​មាន​គុណប្រយោជន៍​ជួយពង្រឹងប្រព័ន្ធ​រំលាយ​អាហារ ដើម្បីកម្ចាត់បាក់តេរី​​ចេញពីក្នុង​ក្រពះ ព្រម​ទាំង​កាត់បន្ថយ​ជាតិ​អាស៊ីតថែមទៀត។ ហើយផ្លែ​ចេក​​សម្បូរ​​​ជាតិ​សរសៃ​ដើម្បី​ជួយ​សម្រួល​ដល់​ការ​បន្ទោរបង់ និងកុំឱ្យ​ទល់លាមក។

ហើយផ្លែចេកក៏មាន​សារជាតិ​ pectin ជួយកាត់បន្ថយជាតិខ្លាញ់ ឱ្យអ្នកសម្រកគីឡូ និងគ្រប់គ្រងកម្រិតជាតិស្ករក្នុងឈាមបន្ទាប់ពីអ្នកហូបអាហាររួច។ នៅក្នុងផ្លែចេកមានសារធាតុរ៉ែល្អដូចជាប៉ូតាស្យូមជួយបន្ថយសម្ពាធឈាម និងផ្តល់អត្ថប្រយោជន៍ដល់សុខភាពបេះដូង។ សម្រាប់ម៉ាញ៉េស្យូមជាសារធាតុរ៉ែគ្រប់គ្រងសម្ពាធឈាម និងកម្រិតជាតិស្ករក្នុងឈាមបង្កើតឆ្អឹងឱ្យរឹងមាំ។

ផ្លែចេកមានជាតិវីតាមីនB6 ដែលជួយរាងកាយអ្នកមានថាមពលពេញមួយថ្ងៃ។ មកពីវីតាមីន B6 ជួយដល់ប្រព័ន្ធរំលាយអាហារ មានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍខួរក្បាល ជួយសម្រួលអារម្មណ៍ឱ្យស្ងប់មុនចូលគេង និងសម្រកគីឡូបានលឿន។ សម្រាប់អ្នកមាន​ជំងឺ​ទឹក​នោម​ផ្អែម​គួរ​ជៀស​វាងការហូបចេកទុំ​ច្រើន​ពេក។ វាកើនកម្រិតជាតិស្ករក្នុងឈាម៕ យោងតាមគេហទំព័រ ​​Healthline, WebMD

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2912

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
#អាហារOctober 19 2025
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
#ចិត្តសាស្ត្រOctober 18 2025
អ្នកគេង ១យប់តិចម៉ោងដូចជាប្រធានាធិបតីត្រាំ តើមានអ្វីកើតឡើងចំពោះសុខភាពអ្នក?
#កីឡាOctober 18 2025
មានទម្លាប់ ៣នេះ លាហើយជាតិខ្លាញ់ក្នុងថ្លើម
#ជំងឺOctober 18 2025
កុំឆ្ងាញ់មិនឈប់! អាហារ ៣ នេះគួរចៀសដាច់ខាន បើមិនចង់ខូច ក្រលៀន និង ស្បូន ទាំងវ័យក្មេង
#អាហារOctober 17 2025
តិចប្តូរឈាមរាល់ខែ! ញ៉ាំអាហារ ៤នេះជាប្រចាំ ច្បាស់ជាប្តូរក្រលៀនឆាប់ៗ មិនខាន

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia