កុមារ
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
Pov Saru
October 19 2025
780 views

ការឱ្យកូនប្រើស្មាតហ្វូន ឬចូលប្រើប្រព័ន្ធផ្សព្វផ្សាយសង្គម ក្លាយជារឿងធម្មតាហើយសម្រាប់គ្រួសារជាច្រើន។ ឪពុកម្តាយមួយចំនួនធ្វើបែបនេះដោយចិត្តស្រលាញ់ និងចង់ឱ្យកូនមានភាពរីករាយ ប៉ុន្តែការបណ្ដោយឱ្យកូនប្រើទូរស័ព្ទ ឬចូលប្រព័ន្ធផ្សព្វផ្សាយសង្គមដោយគ្មានដែនកំណត់ អាចនាំឱ្យពួកគេមានបញ្ហាប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍផ្លូវអារម្មណ៍ទាំងវ័យក្មេង។

អ្នកចិត្តសាស្ត្រ Jean Twenge ដែលជាអ្នកស្រាវជ្រាវអំពីអន្តរបុគ្គលភាពនិងឥទ្ធិពលបច្ចេកវិទ្យាលើយុវវ័យ បានបញ្ជាក់ថា កុមារដែលទទួលបានទូរស័ព្ទឬចូលប្រើបណ្តាញសង្គមទាំងវ័យក្មេងពេក មានហានិភ័យខ្ពស់ក្នុងការបង្កើតបញ្ហាផ្លូវចិត្ត ដូចជា ការថប់បារម្ភ បាក់ទឹកចិត្ត ឬអាចធ្ងន់ធ្ងរដល់ថ្នាក់ធ្វើអត្តឃាតខ្លួនឯង។ ក្នុងសៀវភៅថ្មីរបស់ Jean Twenge ដែលមានចំណងជើងថា “10 Rules for Raising Kids in a High-Tech World” បានណែនាំឪពុកម្តាយឱ្យយកចិត្តទុកដាក់ជាពិសេសមុននឹងផ្តល់ឧបករណ៍បច្ចេកវិទ្យាទាំងនេះឱ្យកូនៗ។

នាងពន្យល់ថា មិនមានន័យថាឪពុកម្តាយត្រូវហាមឃាត់កូនមិនឱ្យប្រើទូរស័ព្ទ ឬបណ្តាញសង្គមទេ។ ប៉ុន្តែត្រូវរៀនបង្រៀនពួកគេឱ្យប្រើវាយ៉ាងសុវត្ថិភាព និងមានស្មារតីទទួលខុសត្រូវ។ ការបណ្តុះទម្លាប់ល្អៗតាំងពីកូននៅក្មេងបែបនេះអាចជួយឱ្យកុមារយល់ដឹងពីគ្រោះថ្នាក់នៃពិភពអនឡាញ ហើយអាចប្រើបច្ចេកវិទ្យាដោយយល់ដឹង និងមានសុខភាពផ្លូវចិត្តល្អ។

Twenge ណែនាំឪពុកម្តាយឱ្យចាប់ផ្តើមសន្ទនាជាមួយកូនតាំងពីពួកគេនៅវ័យក្រោម ១០ ឆ្នាំ ប្រសិនបើពួកគេបានចាប់ផ្តើមប្រើឧបករណ៍អេឡិចត្រូនិកដែលភ្ជាប់អ៊ីនធឺណិត ដូចជា ថេប្លេត ឬកុំព្យូទ័រ។ ការពិភាក្សាពីសុវត្ថិភាពអនឡាញ អាចជួយឱ្យកូនរៀនការពារខ្លួនពីអ្វីៗដែលអាចប៉ះពាល់ដល់ជីវិតផ្ទាល់ខ្លួន។ ឧទាហរណ៍ ឪពុកម្តាយគួរបង្រៀនកូនអំពីអ្វីដែលមិនគួរចែករំលែកតាមអ៊ីនធឺណិត ដូចជា រូបភាពផ្ទាល់ខ្លួន ព័ត៌មានសម្ងាត់ ឬលេខសម្គាល់សង្គម។ ពួកគេគួរយល់ថា អ្វីដែលដាក់បង្ហោះលើអ៊ីនធឺណិតមិនដែលជាឯកជនទេ ហើយអាចត្រូវបានចែករំលែក ឬរកឃើញឡើងវិញគ្រប់ពេល។

ក្រៅពីបង្រៀនអំពីសុវត្ថិភាពអនឡាញ Twenge ក៏បានផ្តោតលើការបង្រៀនកូនឱ្យយល់អំពីតម្លៃនៃពេលវេលាដែរ។ នាងបញ្ជាក់ថា កុមារជាច្រើននៅសម័យបច្ចេកវិទ្យានេះ ចំណាយពេលយូរណាស់នៅមុខអេក្រង់ ជំនួសឱ្យការចំណាយពេលលេង ឬនិយាយជាមួយមិត្តភក្តិ និងគ្រួសារ។ ការអប់រំឱ្យកូនដឹងថា “ពេលវេលាជាធនធានដ៏មានតម្លៃ” នឹងជួយឱ្យពួកគេចេះគ្រប់គ្រងពេលវេលារបស់ខ្លួន យល់ពីសារៈសំខាន់នៃជីវិតពិត និងរកសមាមាត្ររវាងជីវិតលើអនឡាញនិងជីវិតពិត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 67

អត្ថបទទាក់ទង

#កុមារ

អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
Pov Saru
October 19 2025
780 views

#កុមារ

ឪពុកម្តាយបណ្តោយកូនធ្វើទម្លាប់ទាំង ៨នេះ ខូចខួរក្បាល បំផ្លាញអនាគតកូនហើយ
Tror Sopheap
October 16 2025
680 views

#កុមារ

កូនញ៉ាំអាហារ ៤មុខនេះ ឆ្អឹងឆាប់លូត ខួរក្បាលឆាប់ឆ្លាត រៀនឆាប់ចេះ
Tror Sopheap
October 16 2025
2 K views

#កុមារ

ឪពុកម្តាយ! សញ្ញាព្រមានប្រាប់ពីកូនអ្នកកំពុងបាក់ទឹកចិត្ត និងបញ្ហាផ្លូវចិ//ត្ត
Tror Sopheap
October 16 2025
656 views

#កុមារ

ឪពុកម្ដាយត្រូវប្រយ័ត្ន ទម្លាប់ ៧ នេះបំផ្លាញខួរក្បាលរបស់កូន
Pov Saru
October 16 2025
372 views

#កុមារ

កូនអាយុក្រោមនេះ លេងទូរស័ព្ទច្រើន ប៉ះផ្លូវចិត្ត គ្មានទំនាក់ទំនងនឹងឪពុកម្តាយ
Pov Saru
October 10 2025
261 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#កីឡាOctober 19 2025
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
#កុមារOctober 19 2025
អ្នកចិត្តសាស្ត្រ៖ កុមារអាចប្រឈមបញ្ហាផ្លូវចិត្តច្រើន បើឪពុកម្ដាយនៅតែបណ្ដោយកូនឱ្យធ្វើទាំងនេះ
#អាហារOctober 19 2025
ហូបបាយរួច! ញ៉ាំផ្លែឈើខ្មែរ ១នេះ ពង្រឹងសុខភាពបេះដូង សម្រកគីឡូ និងកម្ចាត់បាក់តេរីចេញពីក្រពះពោះវៀន
#ចិត្តសាស្ត្រOctober 18 2025
អ្នកគេង ១យប់តិចម៉ោងដូចជាប្រធានាធិបតីត្រាំ តើមានអ្វីកើតឡើងចំពោះសុខភាពអ្នក?
#កីឡាOctober 18 2025
មានទម្លាប់ ៣នេះ កម្ចាត់ខ្លាញ់ក្នុងថ្លើមការពារគ្រួសក្នុងថង់ទឹកប្រមាត់
#ជំងឺOctober 18 2025
កុំឆ្ងាញ់មិនឈប់! អាហារ ៣ នេះគួរចៀសដាច់ខាន បើមិនចង់ខូច ក្រលៀន និង ស្បូន ទាំងវ័យក្មេង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia