ចិត្តសាស្ត្រ
អ្នកជំនាញណែនាំ ៥ ទម្លាប់ពេលព្រឹកគួរធ្វើឱ្យបានរាល់ថ្ងៃ ជួយឱ្យផ្លូវចិត្តរីករាយ ការងារអ្វីក៏រលូន
Pov Saru
October 28 2025
714 views


ពេលព្រឹក ជាពេលដែលរាងកាយនិងខួរក្បាលកំពុងត្រៀមខ្លួនសម្រាប់ការចាប់ផ្តើមថ្មី។ តាមការណែនាំរបស់អ្នកជំនាញលោក Arthur Brooks ដែលជាសាស្រ្តាចារ្យ បង្រៀនថ្នាក់អំពីការគ្រប់គ្រងសុភមង្គលនៅ Harvard និងជាអ្នកនិពន្ធជួរមុខ បានបង្ហាញថា ការរៀបចំទំម្លាប់ពេលព្រឹកឱ្យបានត្រឹមត្រូវ នឹងធ្វើឱ្យយើងទទួលបានារម្មណ៍ល្អ មានថាមពលក្នុងខ្លួន និងមានសុភមង្គលក្នុងជីវិត។ ហើយខាងក្រោមនេះគឺជាទម្លាប់តូចៗចំនួន ៥ ដែលអ្នកអាចអនុវត្តបាន៖ 

១. ត្រូវភ្ញាក់ពីព្រលឹម៖ ព្រឹកមុនពេលព្រះអាទិត្យរះ គឺជាពេលស្ងប់ស្ងាត់ដែលយើងអាចផ្តោតលើខ្លួនឯង និងមានគំនិតវិជ្ជមាន។ ការស្រាវជ្រាវក៏បានបញ្ជាក់ដែលថា មនុស្សដែលភ្ញាក់លឿននៅមុនពេលព្រះអាទិត្យរះ មានភាពច្នៃប្រឌិត និងការចងចាំល្អជាងមនុស្សទូទៅ។  

២. ធ្វើលំហាត់ប្រាណ៖ បន្ទាប់ពីភ្ញាក់ពីគេង ប្រហែល ១០ ទៅ ១៥ នាទី គួរចាប់ផ្តើមធ្វើសកម្មភាពរាងកាយ ដូចជាហាត់ប្រាណ ឬដើរលំហែ។ វាមិនត្រឹមតែបង្កើនកម្លាំងសាច់ដុំទេ ប៉ុន្តែជួយឱ្យខួរក្បាលដំណើរការលឿន និងបញ្ចេញអរម៉ូនរីករាយ ធ្វើឱ្យចិត្តស្រស់ថ្លា បំពេញការងារអ្វីក៏រលូន។ 

៣. ធ្វើសមាធិ៖ គួរចំណាយពេលខ្លះសម្រាប់ចិត្តវិញ្ញាណ  ធ្វើសមាធិ អធិស្ឋាន ឬសរសេរកំណត់ហេតុអ្វីក៏បាន។ វាជួយឱ្យចិត្តស្ងប់ស្ងាត់ និងរៀបចំអារម្មណ៍សម្រាប់ថ្ងៃថ្មី។ លោក Brooks ថា ការសរសេរផ្ទាល់ពីអ្វីដែលយើងស្រលាញ់ អាចជួយបន្ថយស្ត្រេស និងធ្វើឱ្យអារម្មណ៍វិជ្ជមានកើនឡើងយ៉ាងច្បាស់។

៤. ញុំាអាហារពេលព្រឹកដែលមានប្រូតេអ៊ីនខ្ពស់៖ សម្រាប់អាហារពេលព្រឹក គួរជ្រើសរើសអាហារដែលមានប្រូតេអ៊ីនខ្ពស់ ដូចជា Greek yogurt ឬ ស៊ុត ជាមួយបន្លែ និងផ្លែឈើតិចៗ។ អាហារបែបនេះជួយឱ្យឆ្អែតយូរ និងមានថាមពលពេញមួយព្រឹក។

៥. កុំលេងទូរស័ព្ទភ្លាមៗ៖ ភ្ងាក់ពីគេងភ្លាមមិនគួរស្រវ៉ាកាន់ទូរស័ព្ទភ្លាមទេ ជំនួសវិញដោយចាប់ផ្តើមធ្វើការលើសកម្មភាពដែលតម្រូវឱ្យប្រើការគិតច្នៃប្រឌិត ឬការងារដែលសំខាន់សម្រាប់ថ្ងៃនោះ។ នៅពេលដែលអ្នកចាប់ផ្តើមថ្ងៃជាមួយថាមពលល្អៗ នោះការងាររបស់អ្នកនឹងមានប្រសិទ្ធភាព និងអារម្មណ៍រីករាយច្រើនជាងមុន។

យ៉ាងណាក៏ដោយ លោក Brooks ណែនាំថា មិនចាំបាច់ធ្វើតាមទម្លាប់ទាំងនេះដូចគាត់ទាំងស្រុងទេ។ តែអ្នកអាចកែប្រែទម្លាប់ឱ្យសមនឹងជីវិតផ្ទាល់ខ្លួនរបស់អ្នក។ អ្វីដែលសំខាន់គឺការរក្សាទម្លាប់មួយចំនួនដែលជួយឱ្យអ្នកមានសុខុមាលភាពផ្លូវចិត្ត ថាមពល និងអារម្មណ៍ល្អជារៀងរាល់ថ្ងៃ។ ពេលព្រឹកគឺជាចំណុចចាប់ផ្តើមនៃថ្ងៃថ្មី បើអ្នកចាប់ផ្តើមវាដោយថាមពលវិជ្ជមាន សេចក្ដីសុខ និងអារម្មណ៍ល្អៗ នោះទាំងថ្ងៃរបស់អ្នកក៏នឹងពោរពេញដោយសុភមង្គល៕

អត្ថបទដោយ៖ សារួ 

 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ចង់កសាងសមត្ថភាពក្លាយជាមនុស្សឆ្នើមម្នាក់ អ្នកត្រូវឆ្លងកាត់ធ្វើរឿងនេះសិន
Tror Sopheap
December 5 2025
17 views

#ចិត្តសាស្ត្រ

លោកជំទាវទី១ ពេជ ចន្ទមុន្នីបានលើកឡើងថា ស្ត្រីជាកម្លាំងចលករជួយជម្រុញសេដ្ឋកិច្ចជាតិឱ្យរីកចម្រើន
Tror Sopheap
December 3 2025
12 views

#ចិត្តសាស្ត្រ

៤ ទម្លាប់ពេលព្រឹកធ្វើឱ្យសម្ពាធឈាមឡើងខ្ពស់ពេលមេឃត្រជាក់ បើនៅបន្តប្រយ័ត្នហានិភ័យដល់បេះដូង
Pov Saru
December 2 2025
494 views

#ចិត្តសាស្ត្រ

ប្រុសៗគួរដឹង! ធ្វើរឿង ៣ នេះឱ្យបានមនុស្សស្រីនឹងស្រលាញ់អ្នកងប់ តែបុរសមួយចំនួនបែរជាមើលរំលង
Pov Saru
November 27 2025
2.7 K views

#ចិត្តសាស្ត្រ

បើអ្នកមានសញ្ញាទាំងអស់នេះ បញ្ជាក់ថា អ្នកមានអាយុវែង មានក្តីសុខពេញមួយជីវិត
Tror Sopheap
November 26 2025
2.4 K views

#ចិត្តសាស្ត្រ

អស្ចារ្យមែន! នេះជាសារៈប្រយោជន៍ពេលអ្នកគេងលក់ ជួយអ្នកចៀសពីជំងឺធំៗ ទាំងនេះ
Tror Sopheap
November 25 2025
141 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia