លោកស្រី J.K Rowling ជាអ្នកនិពន្ធរឿង Harry Potter ។ លោកស្រីធ្លាប់និយាយក្នុងសាកលវិទ្យាល័យ Harvard ថា “ការក្លាយជាអ្នកនិពន្ធកើតចេញបទពិសោធន៍ដ៏ឈឺចាប់បំផុត”។ លោកស្រីក៏សម្រេចចិត្តនិពន្ធរឿងដំបូងគេដែលមានចំណងជើងថា Harry Potter នៅក្នុងឆ្នាំ១៩៩០ ក្រោយការនិពន្ធចប់សព្វគ្រប់ក្នុងឆ្នាំ១៩៩៥ ត្រូវបានរោងពុម្ពបដិសេធមិនព្រមបោះពុម្ពស្នាដៃគាត់រហូតទៅដល់ចំនួន ១២លើកឯណោះ។
ប៉ុន្តែគាត់មិនបានបោះបង់វាឡើយ រហូតដល់លើកទី១៣ ម្ចាស់រោងពុម្ពមួយបានផ្ដល់ឱកាសឱ្យស្នាដៃដំបូងរបស់លោកស្រីបានចេញមុខលើពិភពលោក។ តើអ្នកដឹងទេថា មុនលោកស្រី J.K Rowling ទទួលជោគជ័យពីក្រោយខ្នងមានបញ្ហាអ្វីខ្លះ? នៅឆ្នាំ១៩៩១ ម្តាយរបស់នាងបានទទួលមរណភាព។ នៅឆ្នាំ១៩៩៣ គាត់បានជួបជីវិតដ៏សែនជូរចត់ព្រោះតែអាពាហ៍ពិពាហ៍មានអាយុខ្លីត្រឹមតែមួយឆ្នាំជាមួយស្វាមី។ ខ្លួនជាម្ដាយមួយរូបដែលគ្មានការងារធ្វើ រស់ក្នុងភាពក្រីក្រជាមួយសម័យទំនើប និងកើតជំងឺបាក់ទឹកចិត្ត រហូតថែមទាំងធ្លាប់ចង់ធ្វើអត្តឃាតខ្លួនឯង ហើយគាត់ក៏ធ្លាប់ចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យចិត្តសាស្ត្រ។ រហូតជីវិតលោកស្រីដើរដល់ចំណុចមួយមានអារម្មណ៍ថាខ្លួនធ្លាប់ដល់ឋាននរក។
ភាពអស្ចារ្យរបស់លោកស្រី J.K Rowling កើតចេញបទពិសោធន៍អាក្រក់បំផុតបែបនេះឯង ហៅថា រស់ក្នុងសង្វៀនបរាជ័យ។ គាត់ធ្លាប់បានប្រាប់ការសែត The New Yorker ថា “ខ្ញុំគិតថា វាជាពេលវេលាដែលខ្ញុំមានអារម្មណ៍គួរឱ្យខ្លាចបំផុតក្នុងជីវិតនេះ។ ពេលខ្ញុំផ្លាស់ប្តូរការយល់ឃើញ វាជាជំហានដែលខ្ញុំទទួលយកការពិត ធ្វើឱ្យអត្តចរិតខ្ញុំចាក់គ្រឹះរឹងមាំ ដើម្បីងើបឡើងវិញ”។
សព្វថ្ងៃនេះ លោកស្រី J.K. Rowling បានលក់សៀវភៅ Harry Potter ចំនួន ៦០០លានក្បាល។ គិតត្រឹមឆ្នាំ ២០២៣ លោកស្រីជាអ្នកនិពន្ធទីមួយក្នុងលោកដែលមានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារ។ គាត់បានលើកឡើងថា យើងមិនត្រូវការវេទមន្តដើម្បីផ្លាស់ប្តូរពិភពលោកទេគឺត្រូវការក្តីស្រមៃ និងពលិកម្ម។ ទើបជីវិតយើងដល់ត្រើយនៃគោលដៅបាន”។ អ្នកស្រីអាចផ្លាស់ប្តូរជីវិតទាំងស្រុងគឺពលិកម្មលើក្តីស្រមៃ។
គ្រប់ជីវិតមនុស្សគ្រប់គ្នាសុទ្ធមានឱកាសធ្លាក់ខ្លួនដល់ចំណុចក្រោមសូន្យ ជាពេលមហាជនវាយប្រហាររិះគន់ ពេលមេជេរស្តីថាឱ្យដោយសម្តីមិនខ្វល់ពីអារម្មណ៍របស់អ្នក ពេលអ្នករកស៊ីបរាជ័យ ជំពាក់បំណុលគេជុំទិស លែងលះជាមួយគ្រួសារ ពេលអ្នកដាក់ពាក្យធ្វើការ ត្រូវគេបដិសោធរហូតអស់ក្តីសង្ឃឹម និងត្រូវគេដេញឈប់ជួលបន្ទប់ឱ្យ... ពេលអ្នកស្ថិតក្នុងស្ថានការណ៍អាក្រក់ៗ បែបនេះ
ការក្លាយជាអ្នកនិពន្ធកើតចេញបទពិសោធន៍ដ៏ឈឺចាប់បំផុត”។ “ខ្ញុំគិតថា វាជាពេលវេលាដែលខ្ញុំមានអារម្មណ៍គួរឱ្យខ្លាចបំផុតក្នុងជីវិតនេះ។ ប៉ុន្តែពេលខ្ញុំផ្លាស់ប្តូរផ្នត់គំនិតចាស់ចេញ វាជាជំហានដែលខ្ញុំទទួលយកការពិត ធ្វើឱ្យអត្តចរិតខ្ញុំចាក់គ្រឹះយ៉ាងរឹងមាំ។ យើងមិនត្រូវការវេទមន្តដើម្បីផ្លាស់ប្តូរពិភពលោកនេះទេ គឺត្រូវការក្តីស្រមៃ និងពលិកម្ម។ ទើបជីវិតយើងដល់ត្រើយនៃគោលដៅបាន។ J.K Rowling
