កុមារ
ចង់ឱ្យកូនធំឡើងរឹងមាំ មិនពឹងលើអ្នកដទៃ ឪពុកម្ដាយកុំធ្វើរឿង ៣ នេះដាក់កូន
Pov Saru
October 23 2025
750 views

នាមជាឪពុកម្ដាយប្រាកដជាគិតហើយថាខ្លួនមានតួនាទីសំខាន់ចំពោះកូនគឺត្រូវតែស្រលាញ់ យកចិត្តទុកដាក់ និងការពារពួកគេពីអ្វីគ្រប់យ៉ាងដែលអាចធ្វើឱ្យពួកគេឈឺចាប់។ តែជីវិតពិតក្ដីស្រលាញ់ពិតប្រាកដមិនមែនគ្រាន់តែការផ្ដល់អ្វីគ្រប់យ៉ាងឱ្យកូនទេ តែអ្នកត្រូវបង្រៀនពួកគេឱ្យចេះរឹងមាំ និងអាចដើរនៅក្នុងផ្លូវជីវិតដោយខ្លួនឯងបាន។ ជាក់ស្ដែង ៣ វិធីនេះទោះមើលដូចជាឃោឃៅ តែនឹងជួយបណ្តុះកូនឱ្យក្លាហាន មានទំនួលខុសត្រូវ និងមានជោគជ័យនៅថ្ងៃក្រោយ។

១. កុំជ្រៀតជ្រែកក្នុងការលំបាករបស់កូន៖ ឪពុកម្ដាយខ្លះព្រោះតែស្រលាញ់កូនខ្លាំងសុខចិត្តជួយកូនគ្រប់បញ្ហាមិនថារឿងតូចៗដូចជា បញ្ហាក្នុងសាលារៀន បញ្ហាជាមួយមិត្តភក្កិក្នុងថ្នាក់។ វាជាការពិតដែលថាការលូកដៃជួយកូនមិនមែនជារឿងខុស ប៉ុន្តែត្រូវដឹងថា ក្នុងជីវិតជាក់ស្ដែងថ្ងៃក្រោយគឺពួកគេត្រូវដើរខ្លួនឯង ហើយនៅលើផ្លូវជីវិតពិតកំពុងមានបញ្ហានិងការលំបាកជាច្រើនទៀតដែលកំពុងរងចាំពួគគេ។ ហើយបើអ្នកជាឪពុកម្ដាយចេះតែការពារកូនមិនឱ្យពួកគេប្រឈមជាមួយឧបសគ្គអ្វីសោះ ប្រៀបដូចជាអ្នកធ្វើឱ្យកូនបាត់បង់សមត្ថភាពដោះស្រាយបញ្ហាដោយខ្លួនឯង និងក្លាយជាមនុស្សដែលពឹងផ្អែកលើអ្នកដទៃ។

ជំនួសមកវិញអ្នកគួរបង្រៀនពួកគេឱ្យដឹងថាផ្លូវជីវិតគឺបែបនេះ មានទាំងសុខមានទាំងទុក្ខ ពេលខ្លះដួលតែត្រូវក្រោកឡើងដោយខ្លួនឯង។ នៅពេលដែលឪពុកម្តាយអនុញ្ញាតឱ្យកូនប្រឈមមុខនឹងបញ្ហា និងស្វែងរកដំណោះស្រាយដោយខ្លួនឯង ពួកគេនឹងរៀនពីភាពរឹងមាំ និងក្លាហានដែលសាលាណាមិនអាចបង្រៀនបាន។ ហើយតួនាទីអ្នកជាឪពុកម្តាយគួរតែសង្កេតមើលពីចម្ងាយ ហើយត្រូវស្ថិតនៅក្បែពេលពួកគេពិតជាត្រូវការជំនួយពិតប្រាកដ។

២. ហ៊ានឱ្យកូនរងទុក្ខ និងកុំតាមចិត្តកូនខ្លាំងពេក៖ ការស្រឡាញ់មិនមែនជាការផ្តល់អ្វីៗតាមបំណងរបស់កូនទាំងអស់ទេ។ ព្រោះជីវិតជាក់ស្ដែងមិនមានអ្វីដូចតាមបំណងរបស់យើងទាំងស្រុងឡើយ។ ហើយប្រសិនបើកុមារធំឡើងក្នុងបរិយាកាសដែលគេឱ្យអ្វីៗគ្រប់យ៉ាង បន្ថែមជាមួយការលួងលោមរាល់ពេលពួកគេចង់បាន ពួកគេនឹងមិនអាចទ្រាំទ្រសម្ពាធពិតក្នុងជីវិតពេលធំឡើងបានឡើយ។

ការបដិសេធអ្វីដែលពួកគេចង់បាន ឬបង្ខំឱ្យពួកគេធ្វើការផ្ទះ ធ្វើការសន្សំលុយ អាចធ្វើឱ្យកុមារមានអារម្មណ៍ថាត្រូវរងទុក្ខបន្តិច ប៉ុន្តែវាជាមេរៀនដ៏មានតម្លៃ។ ពួកគេនឹងរៀនចេះអត់ធ្មត់ ដឹងគុណ និងយល់ពីតម្លៃនៃការខិតខំប្រឹងប្រែង។ ការរងទុក្ខបន្តិចនៅថ្ងៃនេះ គឺជាគ្រាប់ពូជនៃភាពរឹងមាំនៅថ្ងៃស្អែក។ ពាក្យដែលថា “រងទុក្ខមុន រីករាយតាមក្រោយ” មានន័យជ្រៅជាងដែលគេគិត ព្រោះការអត់ធ្មត់ និងការតស៊ូជាផ្លូវឆ្ពោះទៅរកភាពជោគជ័យពិត។

៣. កុំការពារកូនពីភាពបរាជ័យ៖ ឪពុកម្តាយច្រើនព្យាយាមបំបាត់អ្វីៗដែលអាចនាំឱ្យកូនបរាជ័យ។ ពួកគេបារម្ភពេលកូនបានពិន្ទុទាប ខ្លាចកូនឈឺចិត្តពេលចាញ់ ឬរងការរិះគន់។ តែជីវិតពិត មិនអាចគេចផុតពីការបរាជ័យបានឡើយ។ តែភាពបរាជ័យទាំងនោះហើយជាគន្លងនាំឱ្យពួកគេមានជោគជ័យ។ កុមារដែលធ្លាប់បរាជ័យ តែងទទួលបានការបណ្តុះបណ្តាលឱ្យដឹង ចេះកែខ្លួន យល់ពីកំហុស និងបន្តព្យាយាម នឹងធំឡើងជាមនុស្សដែលរឹងមាំជាងគេ។ កុមារដូច្នេះនឹងរៀនដឹងថា ការបរាជ័យមិនមែនជាទីបញ្ចប់នៃជីវិតទេ ប៉ុន្តែជាជំហានដំបូងនៃភាពជោគជ័យ។

ត្រូវចាំថាកូនដែលធំឡើងក្រោមការបង្រៀនតាមលក្ខណៈបែបនេះ ទោះមើលទៅឃោឃៅបន្តិច តែពោរពេញដោយសេចក្ដីស្រឡាញ់ និងការទុកចិត្តពីឪពុកម្តាយ នឹងក្លាយជាមនុស្សដែលអាចឈរពឹងលើខ្លួនឯង មានភាពទំនួលខុសត្រូវ និងស្គាល់តម្លៃនៃជីវិតពិត៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 149

អត្ថបទទាក់ទង

#កុមារ

ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
Tror Sopheap
December 7 2025
9 views

#កុមារ

ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
Tror Sopheap
December 7 2025
395 views

#កុមារ

ឪពុកម្តាយគួរចិញ្ចឹមកូនរបៀបនេះ កូនមានសមត្ថភាព គោរពចាស់ទុំ និងរឹងមាំ
Tror Sopheap
December 3 2025
27 views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#កុមារ

វេជ្ជបណ្ឌិត ស៊ឹង សេដ្ឋបុត្ត បញ្ជាក់ថា ការចាក់វ៉ាក់សាំង ៣ដំណាក់កាលនេះ ទើបកូនមានសុខភាពរឹងមាំ
Tror Sopheap
November 30 2025
150 views

#កុមារ

វិធីសាមញ្ញ ៤ ជួយឱ្យខួរក្បាលកូនអ្នករឹងមាំ និងមានការចងចាំល្អជាងមុន
Pov Saru
November 29 2025
279 views
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
809 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia