កីឡា
ចាយលុយតិចទេ! នេះជាក្បួនរក្សាសម្រស់ ហើយកម្ចាត់ជាតិខ្លាញ់ឱ្យស្រកគីឡូ
Tror Sopheap
October 22 2025
608 views

មានមនុស្សជាច្រើនបានចំណាយលុយយ៉ាងច្រើន ដើម្បីកែសម្រស់ចាក់ថ្នាំប៉ូវមុខ(ប៉ះអ្នកស្ទើរជំនាញអនាគតខូចសម្រស់) និងប្រើថ្នាំសម្រកគីឡូឱ្យឆាប់មានរាងស្អាត។ ទោះបីវិធីងាយៗ ទាំងនេះ មានលទ្ធផលលឿនក៏ពិតមែន ប៉ុន្តែមានផលប៉ះពាល់សុខភាពនៅពេលក្រោយខ្លាំងណាស់។ បើអ្នកចង់ចំណាយលុយតិចហើយបានសម្រស់ស្អាត និងស្រកគីឡូ នេះជាក្បួនធ្វើឱ្យអ្នកមានលទ្ធផល។ តាមលោកគ្រូ នៅ ស៊ីថុន បានលើកឡើងថា ការរក្សាវ័យបានល្អ អ្នកកុំធាត់ពេក។ ពេលអ្នកសម្រកគីឡូ សម្រស់មើលទៅកាន់តែក្មេងជាងវ័យមិនខានឡើយ។

ហើយលោកគ្រូបន្តថា មនុស្សមានសម្រស់ចាស់ជាងវ័យ មានកត្តាជាច្រើន តែមានកត្តាធំមួយគឺហូបអាហារលើសកម្រិតនៃរសជាតិ។ បើគាត់ហូបផ្អែមគឺផ្អែមពេក។ បើគាត់ហូបប្រៃគឺប្រៃលើសកម្រិត... ការលើសរសជាតិបែបនេះ វាធ្វើឱ្យកោសិកាស្បែកថយចុះ ហើយសម្រស់អ្នកកាន់តែចាស់ជាងវ័យម្តងបន្តិចៗ ដែរ។ គ្រាន់តែអ្នកបន្ថយកម្រិតជាតិប្រៃ ជាតិផ្អែម និងជាតិខ្លាញ់ ម្តងបន្តិចៗ រហូតដល់គាត់ហូបរាងសាប ទើបសម្រស់អ្នកក៏ក្មេងជាងវ័យដែរ។ ពេលអ្នកហូបបែបនេះ គឺរស់ជាតិហូបរាងសាប អ្នករាងអស់បន្តិចមែន តែនៅពេលហូបអាហារធម្មជាតិបែបនេះ(នៅក្នុងអាហារមានថាមពលរួចហើយ) ធ្វើឱ្យសម្រស់អ្នកក្មេងជាយវ័យ និងមានកម្លាំងលើសពីធម្មតាផងដែរ។ តាមលោកវេជ្ជបណ្ឌិត Hippocrates បាននិយាយថា “អាហារល្អ គឺជាថ្នាំប៉ូវសុខភាពរបស់មនុស្សឱ្យរឹងមាំ។”

ហើយលោកគ្រូ នៅ ស៊ីថុន បានបញ្ជាក់ថា អ្នកត្រូវតែរក្សារាងកាយឱ្យរឹងមាំស្ថិតនៅលើចំណីអាហារដូចជាផ្លែប៉ោម ផ្លែក្រូច បន្លែបែតង មានត្រី សាច់... នេះជាប្រភេទអាហារមានជាតិប្រូតេអ៊ីន វិតាមីន និងញ៉ាំទឹកឱ្យបានគ្រប់គ្រាន់។ ទើបស្បែករបស់អ្នកឡើងថ្លាដោយសារវាគ្មានជាតិពុល។ អ្នកគួរហាត់ប្រាណជាប្រចាំ ជួយឱ្យអ្នកមានរស់នៅសុខភាពល្អ ហើយសម្រសក្មេងជាងវ័យ។

លោកគ្រូនៅ ស៊ីថុន បាននិយាយថា អត្ថប្រយោជន៍ធ្វើលំហាត់ប្រាណនេះ ជួយកាត់បន្ថយស្រ្តេស និងកម្ចាត់ជាតិពុល(ផឹកស្រា ជាក់បារី) កុំឱ្យសម្រស់របស់អ្នកចាស់តាមវ័យ។ ហើយឱ្យអ្នកមានភាពជឿជាក់លើខ្លួនឯងទៀត។ និយាយពីពេលវេលាវិញ មនុស្សមានពេលសម្រាប់ហាត់ប្រាណនេះ ដើម្បីរក្សាវ័យកាន់តែក្មេង។ ការហាត់ប្រាណខ្លះក្នុងមួយថ្ងៃ ត្រឹមតែ៣០នាទី ជួយឱ្យយើងបញ្ចេញជាតិពុលពីរាងកាយ ដើម្បីថែស្បែកឱ្យស្រស់ថ្លា និងសម្រកគីឡូបានលឿន។ ពេលយើងចាប់ផ្តើមហាត់ប្រាណ សូម្បីរបបបអាហាររបស់យើងក៏មានអាហារផ្លាស់ប្តូរ ហើយអ្នកនឹងឃើញពីលទ្ធផលពីនៃសម្រស់របស់អ្នកក្មេងជាងវ័យ។” បន្ទាប់ការធ្វើលំហាត់ប្រាណហើយ យើងគួរតែមានរបបអាហារល្អៗ គេងឱ្យបានគ្រប់គ្រាន់ និងផឹកទឹកមួយថ្ងៃឱ្យបានគ្រប់គ្រាន់ ទើបអ្នកស្រកគីឡូ ហើយសម្រស់កាន់តែស្អាត៕

លោកគ្រូនៅ ស៊ីថុន Sithun Trainer ជាអ្នកបង្ហាត់ផ្នែកហាត់ប្រាណ នេះជាលេខទូរស័ព្ទ៖071 9692 987 ​អត្ថបទដោយ៖ ទ្រ សុភាព

506698424 634784982913707 2999718117983444892 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3271

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia