ជំងឺ
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក
Pov Saru
October 21 2025
407 views

មនុស្សជាច្រើនគិតថា ការឈឺស្មា គឺជារឿងធម្មតាអាចបណ្ដាលមកពីយើងធ្វើការខ្លាំង គេងឬអង្គុយខុសទម្រងជាដើម។ ប៉ុន្តែការពិតការឈឺស្មាមិនមែនគ្រប់ប្រភេទសុទ្ធតែកើតឡើងដោយសារមូលហេតុនេះទាំងអស់ទេ ព្រោះការឈឺស្មាមួយចំនួនទៀតវាអាចជារោគសញ្ញាព្រមានដំបូងនៃជំងឺមហារីក ដែលកំពុងលូតលាស់ក្នុងរាងកាយដោយយើងមិនដឹងក៏ថាបាន។ យោងតាមគេហទំព័រ Medical News Today ខាងក្រោមនេះជាប្រភេទនៃការឈឺស្មាទាំង ៤ ដែលអ្នកត្រូវប្រយ័ត្ន៖

- ឈឺស្មារិលចុះទៅដៃ ឬក៖ នេះអាចជារោគសញ្ញានៃជំងឺមហារីកសួត ព្រោះបើតាមអ្នកជំងឺមហារីកសួនជាច្រើនបាននិយាយថា អាការៈដំបូងរបស់ពួកគេគឺ ឈឺស្មា ឬស្ពឹកដៃ។ ការឈឺបែបនេះកើតឡើងបន្តិចម្ដងៗដោយមិនដឹងមូលហេតុ រហូតកាន់តែធ្ងន់ទៅៗតាមពេលវេលា។ ហើយមូលហេតុនោះគឺដោយសារដុំសាច់នៅផ្នែកខាងលើនៃសួត (ដែលហៅថា ដុំសាច់ Pancoast) សង្កត់លើសរសៃប្រសាទនៅតំបន់ក និងស្មា បណ្តាលឱ្យស្ពឹកដៃ ខ្សោយសាច់ដុំ។ ប្រសិនបើការឈឺស្មាមានរយៈពេលលើសពី ៣ សប្ដាហ៍ មិនធូរស្រាល ហើយអមដោយរោគសញ្ញាដូចជា ក្អកស្ងួត ស្រកទម្ងន់ ឬដកដង្ហើមខ្លីៗ អ្នកគួរទៅពិនិត្យសួតភ្លាមៗជៀសវាទុកយូរពិបាកព្យាបាល។ 

- ឈឺស្មាខ្លាំងនៅពេលយប់៖ នេះប្រហែលជារោគសញ្ញានៃមហារីកឆ្អឹង ឬការរាលដាលទៅឆ្អឹង បើដុំសាច់ដុះនៅក្នុងឆ្អឹងស្មា វាអាចធ្វើឱ្យសរសៃប្រសាទរលាក បណ្តាលឱ្យមានការឈឺចាប់ខ្លាំង និងធ្ងន់ធ្ងរជាពិសេសពេលយប់។ ការឈឺនេះមិនទាក់ទងនឹងចលនារបស់ស្មាទេ ហើយបើទោះបីជាអ្នកព្យាយាមសម្រាកមិនធ្វើចលនាក៏វាមិនបានធូរដែរ។ អ្នកជំងឺជាច្រើននិយាយថា ពួកគេមិនដែលបានដេកលក់ស្កប់ស្កល់ទេ ព្រោះពេលយប់ស្មាតែងតែឈឺជាបន្តបន្ទាប់។ នៅដំណាក់កាលចុងក្រោយ ស្មាអាចហើម ឬខូចទ្រង់ទ្រាយ។ ជំងឺមហារីកផ្សេងទៀតដូចជា សួត សុដន់ ឬក្រពេញប្រូស្តាត ក៏អាចរាលដាលទៅឆ្អឹងស្មាបានដែរ។ ប្រសិនបើអ្នកមានរោគសញ្ញាអស់កម្លាំង ស្រកទម្ងន់ ឬហើមកូនកណ្តុរ ត្រូវទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឱ្យបានឆាប់ ដើម្បីរកមូលហេតុពិតប្រាកដ។

- ឈឺស្មា ឈឺពោះ ឬខ្នង៖ នេះអាចទាក់ទងនឹងមហារីកថ្លើម និងថង់ទឹកប្រមាត់ ព្រោះមិនមែនការឈឺស្មាទាំងអស់មានប្រភពពីសន្លាក់ ឬសាច់ដុំទេ។ នៅពេលថ្លើម ឬថង់ទឹកប្រមាត់មានដុំសាច់ វាអាចធ្វើឱ្យសរសៃប្រសាទ phrenic រលាក បណ្តាលឱ្យការឈឺចាប់រាលដាលដល់ស្មាខាងស្តាំ។ អ្នកដែលមាន មហារីកថ្លើម ភាគច្រើននឹងមានការឈឺចាប់នៅតំបន់ខាងស្តាំពោះខាងលើ អមដោយរោគសញ្ញាដូចជា ខាន់លឿង អស់កម្លាំង ហើមពោះ និងស្រកទម្ងន់លឿន ដែរ។ ចំណែក មហារីកថង់ទឹកប្រមាត់ ក៏អាចបណ្តាលឱ្យឈឺខ្លាំងបន្ទាប់ពីបរិភោគអាហារដែលមានជាតិខ្លាញ់។ ប្រសិនបើអ្នកមានការឈឺស្មាស្តាំជាប់រហូត អមដោយអាការៈចង្អោរ ឬទឹកនោមមានពណ៍ដិតៗ គួរទៅពិនិត្យជាមួយវេជ្ជបណ្ឌិតឯកទេសខាងក្រពះពោះវៀន ដើម្បីធ្វើរោគវិនិច្ឆ័យឱ្យច្បាស់។

- ឈឺស្មា ឈឺទ្រូង និងបេះដូងលោតញាប់៖ វាប្រហែលជារោគសញ្ញានៃជំងឺមហារីកសុដន់ ឬមហារីកក្នុងទ្រូង ព្រោះស្ត្រីជាច្រើននៅដំណាក់កាលដំបូងនៃ មហារីកសុដន់ អាចមិនឈឺសុដន់ផ្ទាល់ទេ តែអាចមានអារម្មណ៍ថាតឹងណែន ឬឈឺនៅស្មា និងខ្នងផ្នែកខាងលើ។ នៅពេលដុំសាច់លូតលាស់ កោសិកាមហារីកអាចរាលដាលទៅកូនកណ្តុរនៅក្លៀក បណ្តាលឱ្យស្មាឈឺជាប់រហូត។ មនុស្សជាច្រើនយល់ច្រឡំថា វាជាបញ្ហាសាច់ដុំ ឬសន្លាក់ តែប្រសិនបើអមដោយរោគសញ្ញាដូចជា ដុំរឹងនៅសុដន់ ស្បែកសុដន់ប្រែពណ៌ ឬមានអារម្មណ៍តឹងក្នុងទ្រូង ត្រូវទៅពិនិត្យភ្លាមៗ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 70

អត្ថបទពេញនិយមប្រចាំខែ

#អាហារ

អនាគតអត់លាងឈា/មទេ! ៤ទម្លាប់ពេលព្រឹកបន្សាបជាតិពុលក្នុងតម្រងនោម
Tror Sopheap
October 15 2025
16.3 K views

#ចិត្តសាស្ត្រ

កុំបាក់ទឹកចិត្ត! ៣ក្បាច់នេះជាមួយដៃគូ ធានាបានយូរ ស៊ីអារម្មណ៍ឱ្យដៃគូកក់ក្តៅ និងពេញចិត្តស្ដូក
Tror Sopheap
October 13 2025
13.1 K views

#អាហារ

ឈប់ទៅ! ញ៉ាំអាហារ ៤នេះ លិ//.ង្គបុរសកាន់តែខ្សោយខ្លាំង
Tror Sopheap
October 15 2025
9.1 K views

#ចិត្តសាស្ត្រ

ស្រ្តីមានប្តី កុំបណ្តោយខ្លួន ខំធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ គេមិនហ៊ាមមើលងាយ
Tror Sopheap
October 9 2025
7.7 K views

#អាហារ

ពេលព្រឹកញ៉ាំផ្លែឈើទិព្វ ១នេះ ស្រូបខ្លាញ់ក្បាលពោះ ហើយប៉ូវសរសៃឈាមខួរក្បាល
Tror Sopheap
October 14 2025
7.4 K views

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
7.3 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រOctober 21 2025
ព្រះអង្គ គូ សុភាព សម្តែងថា អ្នកគិតបែបនេះ ផ្លូវចិត្តក៏មានក្តីស្ងប់ ហើយចិត្តក៏កើនក្តីស្រឡាញ់ថែមទៀត
#ចិត្តសាស្ត្រOctober 21 2025
មានអារម្មណ៍ភ័យៗ! មកដឹងពីគន្លឹះ ៦នេះធ្វើឱ្យអ្នកកាន់តែមានទំនុកចិត្ត
#ជំងឺOctober 21 2025
ឈឺឆ្អឹង ឬសន្លាក់មិនមែនជារឿងធម្មតាទេ អ្នកមានអាការៈ ៤ប្រភេទនេះ ជាសញ្ញាជំងឺមហារីក
#អាហារOctober 21 2025
ប្រយ័ត្ន៖ ផឹកកាហ្វេចំម៉ោងទាំងនេះ ប៉ះពាល់សុខភាពខ្លាំង
#កុមារOctober 20 2025
អ្នកចិត្តសាស្រ្ត៖ ចង់ឱ្យកូនធំឡើងក្លាយជាមនុស្សពូកែ ឪពុកម្តាយឆ្លាតវៃត្រូវឈប់និយាយពាក្យទាំងនេះដាក់កូន
#ព័ត៌មានOctober 20 2025
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia