ព័ត៌មាន
សូមប្រយ័ត្ន! មន្រ្តី ក.ប.ប. កំពុងស្វែងរកប្រេងឆា ៥ម៉ាកជាផលិតផលវៀតណាម ប៉ះពាល់សុខភាពណាស់
Tror Sopheap
October 20 2025
854 views

នៅប្រទេសកម្ពុជាយើងនិយមប្រើប្រេងឆាជាម្ហូបអាហារដែរ។ សូមប្រយ័ត្នផង! យោងតាមនាយកដ្ឋានព័ត៌មាន News Department បានចុះផ្សាយថា តាមសេចក្តីជូនដំណឹង តាមប្រព័ន្ធអនឡាញរបស់រដ្ឋបាលសុវត្ថិភាពម្ហូបអាហារវៀតណាម (VFA) ដែលបានរកឃើញក្រុមហ៊ុន GF Vietnam Food Co., Ltd. អាសយដ្ឋាន៖ ភូមិ Yen Phu ឃុំ Nguyen Van Linh ខេត្ត Hung Yen ផលិត និងជួញដូរផលិតផលប្រេងឆាមួយចំនួនម៉ាក៖ ប្រេងឆា CHICA,TAMIN GOLD, GOLDMAX, TOT និងម៉ាក MEGAFOOD មានគុណភាពអន់ ជាទំនិញក្លែងក្លាយ ហើយបានចែកចាយទៅកាន់ខេត្ត-ក្រុងជាច្រើននៅទូទាំងប្រទេសវៀតណាម។

ដើម្បីបង្ការ ការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម នៅថ្ងៃសៅរ៍-អាទិត្យ... ត្រូវនឹងថ្ងៃទី១៨-១៩ ខែតុលា ឆ្នាំ២០២៥ មន្រ្តីសាខា ក.ប.ប. រាជធានីភ្នំពេញ ខេត្តកំពង់ស្ពឺ ខេត្តស្វាយរៀង ខេត្តកណ្ដាល ខេត្តរតនគិរី បានបន្តចុះពិនិត្យស្រាវជ្រាវស្វែងរកផលិតផលប្រេងឆាមិនមានអនុលោមផ្នែកគុណភាព និងក្លែងក្លាយ ដែលបានប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាម។

សម្រាប់សកម្មភាពនៃប្រតិបត្តិការរយៈពេលពីរថ្ងៃនេះ មន្រ្តីជំនាញបានចុះត្រួតពិនិត្យ ស្រាវជ្រាវ តាមបណ្ដាផ្សាររដ្ឋ ផ្សារឯកជន តូបលក់ទំនិញ ម៉ាត នៅក្នុងរាជធានីភ្នំពេញ និង បណ្តាខេត្តគោលដៅ ដោយមានការចូលរួមពីមន្រ្តីនៃមន្ទីរពាណិជ្ជកម្ម និងគណៈកម្មការផ្សារ បានចំនួន១០៧ ទីតាំង។ ជាលទ្ធផល មន្រ្តី ក.ប.ប. មិនទាន់បានរកឃើញផលិតផលប្រេងឆាក្លែងក្លាយទាំង ៥ម៉ាក ដែលប្រកាសដោយអាជ្ញាធរសុវត្ថិភាពម្ហូបអាហារវៀតណាមនៅឡើយ។

មន្រ្តី ក.ប.ប. សហការជាមួយមន្រ្តីនៃអង្គភាពពាក់ព័ន្ធ នឹងបន្តស៊ើបអង្កេត ស្រាវជ្រាវ ស្វែងរក និងមានវិធានការយ៉ាងម៉ឺងម៉ាត់ចំពោះផលិតផលក្លែងក្លាយទាំងនេះ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់។ ទន្ទឹមនឹងនេះ អគ្គនាយកដ្ឋាន ក.ប.ប. នៃក្រសួងពាណិជ្ជកម្ម សូមអំពាវនាវដល់ប្រជាពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន កុំទិញ លក់ ឬប្រើប្រាស់ផលិតផលប្រេងឆាដែលមានម៉ាកខាងលើ និងក្នុងករណីពើបប្រទះ សូមធ្វើការទំនាក់ទំនងតាមរយៈ CCF Complaint App, លេខទូរសព្ទ ១២៦៦ ដើម្បីមានវិធានការតាមនីតិវិធី ឱ្យបានទាន់ពេលវេលា៕

565708406 1419081066345738 8712931240923818272 N

566338236 1419081129679065 792328660946949464 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” និង "កាំប្រមាអេឡូន ម៉ាស" ។

អត្ថបទសរុប៖ 3330

អត្ថបទទាក់ទង

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.4 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
7.7 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
184 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
73 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views

#ព័ត៌មាន

ក្រសួងសុខាភិបាលប្រកាស៖ ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដ ១០ករណី
Tror Sopheap
July 10 2026
60 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់July 22 2026
អ្នកគ្រូសូលីដា បញ្ជាក់ថា ៣ទម្លាប់នេះថែសម្រស់ឱ្យស្រស់ស្អាត ឱ្យក្មេងជាងវ័យ
#អត្ថបទ PRJuly 22 2026
ពេទ្យខ្មែរកាន់តែខ្លាំង! មន្ទីរពេទ្យ១នេះ ព្យាបាលដោយជោគជ័យលើអ្នកជំងឺដាច់សរសៃឈាម និងឈាមកកក្នុងខួរក្បាល
#ចិត្តសាស្ត្រJuly 22 2026
មនុស្សមានសញ្ញា ៥នេះបង្ហាញថា ជាអ្នកលាក់ទុក្ខកង្វល់ច្រើន តែសម្តែងធ្វើធម្មតា
#កុមារJuly 21 2026
អ្នកគ្រូ សុខហេង ប្រាប់ថា កុមារអូទីស្សឹមមានឱកាសសាងពន្លឺអនាគត បើឪពុកម្តាយធ្វើរឿងនេះ
#សម្រស់July 21 2026
ហូបផ្លែឈើ ៤នេះ ជួយកាត់ស្រ្តេស បំប៉ន់សម្រស់ឱ្យក្មេងជាងវ័យ
#ព័ត៌មានJuly 20 2026
ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia