សម្រស់
មិនចង់ចាស់មុនអាយុ! ឆាប់បញ្ឍប់ភ្លាមអាហារ ៥ ប្រភេទនេះ ធ្វើឱ្យស្បែកស្ងួត មានស្នាមជ្រួញ និងឡើងមុនមិនឈប់
Pov Saru
October 22 2025
637 views

រាល់ថ្ងៃឆ្លុះកញ្ចក់មើលមុខខ្លួនឯងរួចអង្គុយតូចចិត្ត អាយុត្រឹមជាងម្ភៃស្ដើងតែមើលមកដូចអ្នកអាយុសាបក្រាស។ ទោះប្រឹងប្រើផលិតផលថ្លៃ ផឹកអាហារបំប៉នរាល់ថ្ងៃ តែស្បែកនៅតែស្ងួត នៅតែមានមុនស្នាមជ្រីវជ្រួញលេចចេញមកជាបន្តបន្ទាប់។ ហើយបញ្ហាធ្វើឱ្យមុខចាស់ជាងអាយុបែបនេះមិនមែនមកពីអ្នកខ្វះលទ្ធភាពប្រើផលិតផលថ្លៃទេ តែដោយសារអ្នកមើលរំលងចំណុចដ៏សាមញ្ញមួយគឺរបបអាហារប្រចាំថ្ងៃ។ ហើយអាហារទាំង ៥ ប្រភេទគឺជាអាវុធដែលកំពុងបំផ្លាញ collagen ធម្មជាតិរបស់ស្បែកដោយស្ងៀមស្ងាត់។

១. ស្ករចម្រាញ់៖ ជាតិស្ករចម្រាញ់មាននៅគ្រប់ទីកន្លែងដូចជា នំខេក ទឹកផ្លែឈើ និងភេសជ្ជៈផ្អែមៗ ហើយវាគឺជាសត្រូវដ៏ធំបំផុតរបស់ស្បែក។ នៅពេលស្ករចូលទៅក្នុងរាងកាយ វាបង្កើតប្រតិកម្មជាមួយប្រូតេអ៊ីន  រួមទាំង collagen ធ្វើឱ្យសរសៃទាំងនោះរឹង និងបាត់បង់ភាពបត់បែន។ ជាលទ្ធផលគឺស្បែកកាន់តែជ្រីវជ្រួញ ស្រអាប់ និងខ្វះសំណើម។ មិនត្រឹមតែប៉ុណ្ណោះ ស្ករច្រើនពេកក៏ជំរុញឱ្យមានការរលាកក្នុងរាងកាយ ធ្វើឱ្យកើតមុន និងបាត់បង់ភាពភ្លឺថ្លា។ ការកាត់បន្ថយភេសជ្ជៈផ្អែម និងស្ករតាមអាហារ គឺជាជំហានដ៏សាមញ្ញប៉ុន្តែមានអានុភាពក្នុងការការពារស្បែក។

២. សាច់ក្រក និងសាច់កែច្នៃ៖ ពួកអាហារទាំងនេះត្បិតថាវាឆ្ងាញ់ តែបើអ្នកចង់ឃើញខ្លួនឯងស្អាតមានសុខភាពល្អគួរតែកាត់បន្ថយ ឬបើអាចបញ្ឍប់តែម្ដង។ ដោយសារពពួកអាហារកែច្នៃមានសារធាតុរក្សាទុក និងនីត្រាត ដែលបង្កឱ្យកើតរ៉ាឌីកាល់សេរី។ ហើយវាជាមូលហេតុចម្បងនៃការរលាក និងធ្វើឱ្យការបាត់បង់ collagen។ ស្បែកដែលតែងតែប៉ះពាល់នឹងសារធាតុទាំងនេះ នឹងចាប់ផ្តើមទន់ខ្សោយ រន្ធញើសចាប់ផ្ដើមរីកធំ និងបាត់បង់សភាពទន់រលោង។ 

៣. អាហារបំពង៖ កុំឆ្ងាញ់ភ្លេចខ្លួន អាហារបំពងដូចជាមាន់បំពង ឬដំឡូងបំពង ត្រូវបានចម្អិននៅសិតុណ្ហភាពខ្ពស់ ដែលបង្កើតសមាសធាតុ AGE (Advanced Glycation End Products)។ សមាសធាតុនេះធ្វើឱ្យសរសៃ  collagen និង elastin រឹង និងខូច ធ្វើឱ្យស្បែកបាត់ភាពទន់ ឆាប់ជ្រីវជ្រួញ។ បន្ថែមលើនោះ ប្រេងដែលកំដៅឡើងវិញជារឿយៗនៅតាមហាងបំពង ក៏បង្កសារធាតុអុកស៊ីតកម្មដែលធ្វើឱ្យកោសិកាស្បែកចាស់លឿនដែរ។ 

៤. ជាតិអាល់កុល៖ កុំចង់ស្អាតអីបើអ្នកផ្ដាច់ជាតិអាកុលមិនបាន ការពិតទៅការផឹកស្រាម្ដងម្កាលអាចមិនប៉ះពាល់ច្រើនទេ តែបើអ្នកផឹកវាជារឿយៗ វានឹងធ្វើឱ្យស្បែកខ្សោះជាតិទឹក និងបាត់បង់វីតាមីន C ដែលជាចាំបាច់សម្រាប់ការផលិត collagen។ ជាតិអាល់កុលក៏រំខានដល់តុល្យភាពនៃអ័រម៉ូន បណ្តាលឱ្យស្បែកស្ងួត មានជើងក្អែក និងស្នាមខ្មៅជុំវិញភ្នែក។ សម្រាប់ស្ត្រីវ័យចន្លោះ ៣០ ទៅ ៤០ ឆ្នាំ វាជាបញ្ហាដែលមិនគួរមើលរំលង។

៥. មីកញ្ចប់៖ មីកញ្ចប់ ជាហារងាយចម្អិន ពេញនិយមណាស់ជាពិសេសនៅចុងខែ តែត្រូវដឹងផងថាអាហារប្រភេទនេះគឺជាអវុធសម្ងាត់ចូលទៅបំផ្លាញជាតិទឹកនៅក្នុងស្បែកធ្វើឱ្យស្បែកស្ងួត។ មីកញ្ចប់ ឬ Fast Food ប្រភេទនេះ មានអំបិល និងសារធាតុរក្សាទុកខ្ពស់ វាធ្វើឱ្យរាងកាយរក្សាជាតិទឹកច្រើន កើតអារម្មណ៍ហើម ជាពិសេសនៅតំបន់ភ្នែក។ អំបិលច្រើនក៏បង្កឱ្យស្បែកខ្វះសំណើម ប្រេះ និងស្ងួត។ ការញ៉ាំជាញឹកញាប់នឹងធ្វើឱ្យស្បែកស្រអាប់ និង collagen ថយចុះយ៉ាងឆាប់រហ័ស។ 

ជារួមមក ការរក្សាស្បែកឱ្យក្មេងជាងវ័យ មិនមែនទាំងអស់សុទ្ធតែត្រូវពឹងផ្អែកទៅលើការប្រើប្រាស់ផលិតផលដែលថ្លៃៗទេ តែវាក៏រួមបញ្ចូលពីការផ្លាស់ទម្លាប់តូចៗប្រចាំដូចជារបបអាហារនេះផងដែរ។ ដូច្នេះបើអ្នកអាចបន្ថយការញុំាអាហារទាំងនេះបាន ហើយជំនួសវិញដោយការញុំា បន្លែ ផ្លែឈើ ប្រូតេអ៊ីនស្ដើង និងផឹកទឹកឱ្យបានច្រើនៗ នោះស្បែករបស់អ្នកនឹងត្រឡប់មកមានសភាពភ្លឺថ្លា ទន់រលោង និងមានសំណើមដូចកូនក្មេងជាមិនខាន៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia