សម្រស់
ចង់ស្អាតដូចនារីជប៉ុន មិនបាច់ប្រើផលិតផលថ្លៃ ញុំាតែអាហារ ៣ នេះស្បែកស្អាត និងមានអាយុវែង
Pov Saru
October 22 2025
1.4 K views

ធ្លាប់ឃើញស្រីៗជនជាតិជប៉ុនស្អាតៗ ស្បែកសរលោង ចង់ដឹងអត់ថា តើពួកគេមានវិធីសាស្ត្រអ្វី? ជាការពិតទៅស្រីៗនៅជប៉ុនមួយចំនួនពួកគេមិនសូវពឹងផ្អែកលើគ្រឿងសម្អាងថ្លៃៗទេ តែពួកគេនៅតែអាចរក្សារូបសម្រស់បានយ៉ាងស្រស់ស្អាត ស្បែកសភ្លឺថ្លា និងមានសុខភាពរឹងមាំ ដោយពឹងតែទៅលើរបបអាហារប្រចាំថ្ងៃប៉ុណ្ណោះ។ ហើយរបស់ ៣ ប្រភេទដែលស្រីៗនៅជប៉ុនមិនដែលរំលងនៅក្នុងរបបអាហារប្រចាំថ្ងៃរបស់ពួកគេគឺ៖

- សារាយសមុទ្រ៖  សារាយសមុទ្រ ជាអំណោយដ៏អស្ចារ្យពីមហាសមុទ្រ វាជាគ្រឿងផ្សំសំខាន់មួយនៃម្ហូបរបស់ប្រជាជនជប៉ុន។ ព្រោះវាជួយធ្វើឱ្យម្ហូបមានរសជាតិឆ្ងាញ់ ព្រមទាំងផ្តល់សារធាតុចិញ្ចឹមច្រើនដូចជា សារធាតុរ៉ែ អ៊ីយ៉ូត និងសារធាតុប្រឆាំងអុកស៊ីតកម្ម។ ស្ត្រីជនជាតិជប៉ុនជាច្រើនចូលចិត្តញ៉ាំវាជាប្រចាំដោយបន្ថែមវាក្នុងស៊ុបមីសូ សាឡាត់ ឬជាមួយបាយ។ ពួកគេមិនញ៉ាំវាច្រើនពេកទេ ប៉ុន្តែញ៉ាំវាទៀងទាត់ជារៀងរាល់ថ្ងៃ នោះហើយជាគន្លឹះនៃការថែរក្សាសម្រស់ឱ្យក្មេងជាងវ័យនៅជប៉ុន។ លើសពីនេះ សារាយសមុទ្រក៏ជួយសម្អាតរាងកាយបានយ៉ាងល្អ ជួយដល់ប្រព័ន្ធរំលាយអាហារ និងបង្កើនអារម្មណ៍ឆ្អែតយូរដោយមិនធ្វើឱ្យធ្ងន់ក្រពះ។ 

- ដំឡូងជ្វាពណ៌ស្វាយ៖ ដំឡូងជ្វាពណ៌ស្វាយគឺជាអាហារធម្មជាតិដែលមានប្រយោជន៍យ៉ាងខ្លាំង ហើយត្រូវបានគេចាត់ទុកថាជា “អាថ៌កំបាំងនៃអាយុវែង” នៅប្រទេសជប៉ុន។ ជាពិសេស នៅតំបន់អូគីណាវ៉ា ដែលជាតំបន់មានមនុស្សអាយុលើស 100 ឆ្នាំច្រើនបំផុតក្នុងពិភពលោក ដំឡូងជ្វាពណ៌ស្វាយគឺជាផ្នែកសំខាន់នៃរបបអាហារប្រពៃណី។ វាមានរសជាតិផ្អែមស្រាល ទន់ ហើយសម្បូរទៅដោយជាតិសរសៃដែលជួយសម្រួលដល់ការរំលាយអាហារ រក្សាលំនឹងជាតិស្ករក្នុងឈាម និងជួយបង្កើនថាមពល។

ពណ៌ស្វាយរបស់វាក៏មានសារធាតុ anthocyanin ដែលជាសារធាតុប្រឆាំងអុកស៊ីតកម្ម ដ៏មានប្រយោជន៍សម្រាប់ស្បែក និងបេះដូង។ ស្ត្រីជនជាតិជប៉ុនចូលចិត្តចំហុយ ឬដុតដំឡូងជ្វាពណ៌ស្វាយញ៉ាំជាមួយអាហារពេលព្រឹក ឬជាអាហារសម្រន់។ ការញ៉ាំវាពី ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ គឺគ្រប់គ្រាន់ដើម្បីផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ ដោយមិនបណ្តាលឱ្យឡើងទម្ងន់ឡើយ។ 

- ស្ពៃក្តោបពណ៌ស៖ ស្ពៃក្តោបពណ៌ស ឬរ៉ាឌីស ជាបន្លែឬសដែលស្ត្រីជប៉ុនចូលចិត្តខ្លាំងបំផុត។ វាត្រូវបានប្រើក្នុងស៊ុប ម្ហូបស្ងោរ ឬត្រាំជាគ្រឿងជ្រលក់។ បន្លែនេះមានលក្ខណៈត្រជាក់ ជួយសម្រួលប្រព័ន្ធរំលាយអាហារ កាត់បន្ថយអារម្មណ៍ធ្ងន់ ក្រោយបរិភោគអាហារមានខ្លាញ់ ហើយជួយឱ្យរាងកាយមានអារម្មណ៍ធូរស្រាល។ ក្រៅពីនេះ ស្ពៃក្តោបពណ៌សក៏សម្បូរទៅដោយវីតាមីន C និងអង់ស៊ីមធម្មជាតិ ដែលជួយបំបាត់សារធាតុពុលក្នុងរាងកាយ និងបន្ថយការចាស់នៃកោសិកាផងដែរ។ ការញ៉ាំវាជាប្រចាំជួយឱ្យស្បែកភ្លឺថ្លា មានសភាពទន់ល្អ និងមើលទៅក្មេងជាងវ័យ៕

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia