កីឡា
លោកគ្រូ សំណាង ថា៖ ៣ទម្លាប់នេះ ជាគ្រឹះសម្រកគីឡូឱ្យប្លែកលឿន កម្ចាត់ជាតិពុលឱ្យសម្រស់ក្មេងជាងវ័យ
Tror Sopheap
October 23 2025
368 views

ទម្លាប់ប្រចាំថ្ងៃរបស់យើងជាអ្នកកំណត់ការឡើងគីឡូ ឬស្រកគីឡូ និងជាអ្នកកំណត់សម្រស់កម្រចាស់ ឬចាស់ជាងវ័យ។ ដូចជាទម្លាប់ផឹកស្រា ខ្ចិលហាត់ប្រាណ និងហូបជាតិស្ករលើសកម្រិត សុទ្ធតែជាសញ្ញាធាត់ហើយ។ តាមលោកគ្រូ កែវ សំណាង ជាអ្នកចូលរួមការកាយវប្បកម្មអន្តរជាតិ និងជាគ្រូហាត់ប្រាណរាប់សិបឆ្នាំមកហើយលោកគ្រូបានបញ្ជាក់ថា ៣ទម្លាប់សំខាន់ខាងក្រោមនេះ ជួយអ្នកសម្រកគីឡូ និងរក្សាសម្រស់ឱ្យក្មេងជាងវ័យ។

តាមលោកគ្រូ កែវ សំណាង បានណែនាំថា មនុស្សយើងមិនខ្វះទម្លាប់ហាត់ប្រាណបានទេ ព្រោះវាជួយពង្រឹងរាងកាយ ការពារឡើងគីឡូ ជួយសម្រកគីឡូ ហើយថែសម្រស់ឱ្យក្មេងជាងវ័យផងដែរ។ មកពីការធ្វើលំហាត់ប្រាណមិនត្រឹមតែជួយសរសៃឈាមបេះដូងរបស់មនុស្សយើងទេ គឺជួយដេញជាតិពុលចេញពីសរសៃឈាមឱ្យស្បែកនិងសម្រស់កាន់តែក្មេងជាងវ័យ។ ការធ្វើលំហាត់ប្រាណជាទម្លាប់សំខាន់ថែសម្រស់ និងប្រែកាយពីធាត់មករាងស្អាត។ ហើយលោកគ្រូបន្តថា ដើម្បីជោគជ័យសម្រកគីឡូ យើងត្រូវការរបបអាហារល្អដុតខ្លាញ់ និងប្រភេទលំហាត់ប្រាណសមស្រូបនឹងរាងកាយដែលខ្លួនចូលចិត្តផងដែរ"។

តាមការសិក្សាជាច្រើនក៏បានបញ្ជាក់ដែរថា ស្បែកកាន់តែចាស់ ពេលកាយរាងខ្វះជាតិទឹកហើយខូចដល់តម្រងនោមថែមទៀត។ តាមលោកគ្រូ សំណាង បានលើកឡើងថា អ្នកចង់សម្រកគីឡូ មិនគួរខ្វះជាតិខ្លួនក្នុងខ្លួននោះទេ។ មុនរាងកាយសម្រកគីឡូ រាងកាយយើងត្រូវការជាតិទឹកដើម្បីទប់លំនឹង។ យើងចាំបាច់ផឹកទឹកឱ្យបាន៤ទៅ៦លីត្រក្នុងមួយថ្ងៃសម្រាប់អ្នកហាត់ប្រាណ ធ្វើឱ្យសម្រស់របស់យើងមើលទៅមានសភាពភ្លឺថ្លា និងកម្ចាត់ជាតិខ្លាញ់ធ្វើឱ្យរាងកាយអ្នកឆាប់ប្លែកលឿន។” គាត់បានបន្ថែមថា “យើងមើលឃើញថា អ្នកខ្វះជាតិទឹកក្នុងខ្លួននាំឱ្យស្បែករាងស្ងួតៗ និងឆាប់ចាស់ជាងវ័យ។” សូម្បីលោកវេជ្ជបណ្ឌិតគួច ម៉េងលី ក៏មានប្រសាសន៍ដែរថា “បើអ្នកថែរក្សាសម្រស់ឱ្យស្អាត គ្មានមុខ និងស្បែកមានសំណើមនោះ អ្នកគួរតែផឹកទឹកឱ្យបានគ្រប់គ្រាន់(ចាប់ពី៤លីត្រឡើង)។ ព្រោះនៅក្នុងខ្លួនយើងត្រូវការជាតិទឹកប្រហែល៧០% ដើម្បីចិញ្ចឹមរាងកាយទាំងមូលនិងការពារជំងឺផងដែរ។

នៅសល់ទម្លាប់សំខាន់មួយទៀត គឺរបបអាហារនេះឯង។ តាមលោកគ្រូ កែវ សំណាង និយាយថា “ដើម្បីការពាររាងកាយរបស់យើង កុំឱ្យឡើងគីឡូ យើងត្រូវស្គាល់រាងកាយរបស់ខ្លួនត្រូវការរបបអាហារបែបណាសិន។ សម្រាប់អ្នកធាត់ និងអ្នកការពារឡើងគីឡូជាដំបូង គួរកាត់បន្ថយជាតិផ្អែម ជាតិប្រៃ ជាតិខ្លាញ់លើសកម្រិត និងជាតិអាកុល ប្តូរមកហូបបន្លែដូចជាការរ៉ុត ស្ពៃ ត្រសក់... ផ្លែឈើដូចជាប័រ ប៉ោម ចេក... និងត្រី ជាពពួកមានខ្លាញ់ទាប(បាយមួយចាន បន្លែ សាច់ និងត្រី )។ ដើម្បីឱ្យការហូបបានល្អ យើងហូបតាមតម្រូវការរាងកាយ (កុំហូបឱ្យឆ្អែតពេក)។” យើងហូបអាហារឱ្យល្មម ដល់ពេលហាត់ប្រាណរាងកាយរបស់យើងបានប្រើប្រាស់ជាតិអាហារបានអស់ កុំឱ្យគីឡូង និងជួយសម្រកគីឡូ ឬកម្ចាត់ជាតិខ្លាញ់ក្បាលពោះមានប្រសិទ្ធភាពបំផុត៕ នេះជាផេកលោកគ្រូ៖ កែវ សំណាង(Clay Tk) លោកអ្នកសូមទំនាក់ទំនងជាមួយលោកគ្រូ សំណាង តាមរយៈលេខទូរស័ព្ទ៖ ០៩៦ ៧២ ២២ ៩១២// ០៩៥ ៦៨៨ ៨៩៦៕ អត្ថបទដោយ៖ ទ្រ សុភាព

481278548 1887857368619073 5314239527570024833 N

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2979

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
5.9 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
5 K views

#សម្រស់

គន្លឹះជួយឱ្យអ្នកស្អាតជាងមុនត្រឹមរយៈពេល ២ សប្ដាហ៍ឱ្យតែអនុវត្តទម្លាប់ ៤ នេះឱ្យជាប់
Pov Saru
December 3 2025
2.1 K views

#ព័ត៌មាន

សមាជិក ប.ស.ស. អស់លទ្ធភាពបង់ភាគទាន ធ្វើរឿង ២នេះភ្លាម
Tror Sopheap
December 4 2025
1.5 K views

#កុមារ

៤ រឿងឪពុកម្ដាយមិនគួរធ្វើ ព្រោះអាចធ្វើឱ្យកូនមានបញ្ហាផ្លូវចិត្តមិនដឹងខ្លួន
Pov Saru
December 3 2025
1.3 K views

#ជំងឺ

ហានិភ័យដាច់សរសៃឈាមខួរក្បាល៖ ទម្លាប់ប្រចាំថ្ងៃ ៣ ដែលកំពុងបំផ្លាញសរសៃឈាមអ្នកមិនដឹងខ្លួន
Pov Saru
December 2 2025
811 views
អត្ថបទថ្មីៗ
#កុមារDecember 7 2025
ចង់កូនមានសមត្ថភាព ឆ្លាតពូកែ និងអនាគតភ្លឺស្វាង អ្នកត្រូវចិញ្ចឹមកូនតាមម្ដាយ អេឌីសុន របៀបនេះ
#កុមារDecember 7 2025
ឪពុកម្តាយកុំធ្វើទង្វើទាំង ២នេះ នាំឱ្យកូនរបស់អ្នកងាយចាញ់ច្រាបគេណាស់
#សម្រស់December 7 2025
សក់ឧស្សហ៍ឡើងប្រេង ងាយដាច់ ស្ងួត បែកចុង! សាកល្បង ៤ វិធីនេះធានាសក់របស់អ្នកនឹងទន់ រលោង និងរឹងមាំល្អ
#ជំងឺDecember 7 2025
សញ្ញាទាំង ៥ បង្ហាញថាអ្នកមានជំងឺខ្សោយតម្រងនោម៖ គួរទៅពិនិត្យសុខភាពឱ្យបានឆាប់តាមដែលអាចធ្វើបាន
#សម្រស់December 5 2025
ចង់កម្ចាត់មុនក្បាលខ្មៅ និងមុនអង្កាម! សាកល្បង ២ វិធីនេះ ស្បែកអ្នកនឹងស្អាត ទន់ល្វើយ ជួយផ្ចិតរន្ធរោម
#អត្ថបទ PRDecember 5 2025
មូលនិធិគ្រួសារ Herbalife ផ្តល់ជំនួយសរុបចំនួន 184,500 ដុល្លារ ដល់អង្គការមិនស្វែងរកប្រាក់ចំណេញចំនួន 3 នៅក្នុងប្រទេសកម្ពុជា

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia