សម្រស់
ឈប់ភ័យរឿងមុខចាស់ជាងអាយុ អនុវត្តតែ ៣ ចំណុចនេះឱ្យបានរាល់ព្រឹកស្អាតដោយមិនបាច់ប្រើរបស់ថ្លៃ
Pov Saru
October 23 2025
1.5 K views

គន្លឹះថែសម្រស់ឱ្យក្មេងស្អាត ស្បែកសភ្លឺថ្លា មើលទៅក្មេងជាងអាយុ មិនមែនជាអ្វីដែលពិបាកដូចគ្នាយើងគិតទេ ហើយក៏មិនស្ថិតលើការប្រើគ្រឿងសម្អាង ឬផលិតផលថ្លៃៗដែរ តែមួយចំណែកធំគឺអាស្រ័យលើទម្លាប់ប្រចាំថ្ងៃតូចៗរបស់យើង។ ហើយ ៣ ទម្លាប់ពេលព្រឹកខាងក្រោមនេះបើអ្នកអាចអនុវត្តបានរាល់ថ្ងៃគឺពិតជាល្អណាស់សម្រាប់រាងកាយ ស្បែកភ្លឺថ្លា និងធ្វើឱ្យអ្នកមានភាពស្រស់ស្អាតបែបធម្មជាតិ។

១. ផឹកទឹកក្តៅឧណ្ហៗភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង៖ ក្រោយពីគេងយូរ រាងកាយរបស់យើងប្រាកដជាបាត់បង់ជាតិទឹក ដូច្នេះ ការផឹកទឹកក្តៅឧណ្ហៗមួយកែវភ្លាមៗបន្ទាប់ពីភ្ញាក់ពីគេង គឺជាវិធីល្អបំផុតក្នុងការស្ដាជាតិទឹកឡើងវិញ ធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការបានល្អ សម្រួលដល់ចរាចរឈាម និងជួយឱ្យស្បែកភ្លឺស្រស់ថ្លាពីខាងក្នុង។ ទឹកក្តៅឧណ្ហៗជួយបណ្ដេញជាតិពុលពីរាងកាយ និងបង្កើនជាតិសំណើមដល់ស្បែក។ ប្រសិនបើអ្នកចង់បានលទ្ធផលល្អជាងមុន អ្នកអាចបន្ថែមក្រូចឆ្មាស្រស់ពីរបីចំណិត ឬទឹកឃ្មុំបន្តិច ដើម្បីជួយបន្សាបជាតិពុល និងបន្ថែមភាពធន់របស់រាងកាយ។

២. សម្អាតមុខ និងផ្តល់សំណើមឱ្យបានត្រឹមត្រូវ៖ ការលាងមុខពេលព្រឹកពិតជាសំខាន់ បន្ទាប់ពីយើងគេងពេញមួយយប់ ស្បែករបស់យើងនឹងបញ្ចេញជាតិប្រេង និងញើស ដូច្នេះប្រសិនបើមិនបានសម្អាតទេ វាអាចនាំឱ្យស្ទះរន្ធញើស និងកើតមុន។ ដើម្បីលាងមុខឱ្យទទួលបានផល អ្នកត្រូវជ្រើសរើសផលិតផលដែលត្រូវជាមួយប្រភេទស្បែកដែរ ជាពិសេសផលិតផលដែលមានភាពទន់ មិនមានជាតិអាល់កុល ឬសារធាតុលាងសម្អាតខ្លាំង ដើម្បីរក្សាស្រទាប់ប្រេងធម្មជាតិ។

បន្ទាប់ពីលាងមុខរួច ការលាបក្រែមផ្តល់សំណើមគឺជាជំហានដែលមិនអាចរំលងបាន ព្រោះវាជួយទប់ជាតិសំណើមនៅក្នុងស្បែក ការពារស្បែកមិនឱ្យស្ងួត និងបន្ថយស្នាមជ្រួញមុនអាយុ។ ហើយអ្វីដែលសំខាន់បំផុតនោះគឺកុំភ្លេចឱ្យសោះឡេការពារកម្ដៅថ្ងៃ បើទោះបីជាអ្នកនៅក្នុងផ្ទះក៏ដោយ។ ហើយឡេការពារកម្ដៅដែលល្អអ្នកត្រូវជ្រើសរើសឡេដែលមានរបាំងការពារ SPF 30 ឬខ្ពស់ជាងនេះ ដើម្បីការពារស្បែកពីភាពចាស់ និងស្នាមអុជខ្មៅ។

៣. ត្រូវញុំាអាហារដែលសម្បូរវីតាមីន និងសារធាតុប្រឆាំងអុកស៊ីតកម្ម៖ ស្បែកស្អាតមិនស្ថិតលើការថែទាំពីខាងក្រៅតែមួយមុខទេ តែអ្នកត្រូវថែវាពីខាងក្នុងដែរ។ ដោយអ្នកអាចចាប់ផ្ដើមពីការផ្លាស់ប្ដូររបបអាហារ ព្រោះពេលព្រឹកគឺជាពេលល្អបំផុតក្នុងការផ្តល់សារធាតុចិញ្ចឹមដល់រាងកាយ។ អាហារដែលសម្បូរវីតាមីន C, E, A និងសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា polyphenols និង flavonoids ភាគច្រើនមាននៅក្នុងផ្លែឈើស្រស់ បន្លែបៃតង គ្រាប់ធញ្ញជាតិ និងគ្រាប់អាល់ម៉ុន។

វីតាមីន C ជួយបង្កើនការផលិតកូឡាជែន ធ្វើឱ្យស្បែកភ្លឺថ្លា។ វីតាមីន E ការពារកោសិកាពីរ៉ាឌីកាល់សេរី ខណៈសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងទៀតជួយបន្ថយការរលាក និងភាពចាស់មុនវ័យ។ អាហារពេលព្រឹកដែលមានសុខភាពល្អមិនត្រឹមតែជួយឱ្យស្បែករលោងស្អាតទេ ប៉ុន្តែថែមទាំងជួយបង្កើនថាមពល និងសុខភាពទូទៅផងដែរ៕ 

អត្ថបទដោយ៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 178

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំង ក្រសួងពាណិកម្មឱ្យលក់ចាប់ពីថ្ងៃទី ១២នេះ
Tror Sopheap
May 11 2026
9.8 K views

#ព័ត៌មាន

ក្តៅៗ នេះតម្លៃប្រេងសាំង ឱ្យលក់ចាប់ពីថ្ងៃទី៦ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
May 6 2026
5.6 K views

#ជំងឺ

ប្រយ័ត្នបន្តិច! នេះជារោគសញ្ញា អ្នកអាចមានជំងឺមហារីកថ្លើម
Tror Sopheap
May 5 2026
5.6 K views

#ជំងឺ

លោកគ្រូពេទ្យ ហួ ភារ៉ា បញ្ជាក់ថា នេះជារោគសញ្ញា​ជំងឺ​តម្រងនោម ​អ្នក​គួរដឹងទុកជាមុន
Tror Sopheap
May 12 2026
4.6 K views

#ព័ត៌មាន

រដ្ឋាភិបាលប្រកាសហាមមិនឱ្យផលិតផលទាំង ២ប្រភេទនេះ ផ្ដល់រង្វាន់តាមក្រវិលកំប៉ុងទៀតហើយ
Tror Sopheap
May 6 2026
4.4 K views

#សម្រស់

នារីមិនចង់មុខចាស់ សុខភាពទ្រុតទ្រោមទាំងវ័យក្មេង កុំធ្វើរឿង ១នេះដាច់ខាត
Tror Sopheap
May 7 2026
3.5 K views
អត្ថបទថ្មីៗ
#ជំងឺMay 18 2026
អ្នកមានរោគសញ្ញា ៣នេះនៅពេលយប់ ថ្លើមរបស់អ្នកកំពុង“ស្រែករកជំនួយហើយ”
#អាហារMay 18 2026
ភេសជ្ជៈ ៣នេះ ជួយលាងជាតិពុលឱ្យថ្លើម ឱ្យតម្រងនោមមានសុខភាពរឹងមាំ
#ព័ត៌មានMay 18 2026
ក្រសួងសុខាភិបាល៖ នេះជារបៀបចម្លង និងរោគសញ្ញាឆ្លងជំងឺអេបូឡា (Ebola)
#ព័ត៌មានMay 17 2026
ប្រយ័ត្ន! មនុស្ស ៤ក្រុមនេះ ងាយប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
#ព័ត៌មានMay 17 2026
WHO ប្រកាស៖ ការផ្ទុះរាត្បាតជំងឺអេបូឡា​ចំនួនអ្នកឆ្លងកើនឡើង និងអ្នកស្លា.\ប់
#អត្ថបទ PRMay 17 2026
ក្រុមហ៊ុន Herbalife និងកីឡាករលំដាប់ពិភពលោក Cristiano Ronaldo នាំយកអាហារូបត្ថម្ភសម្រាប់ការបង្កើនសមត្ថភាពរាងកាយ មកកាន់ទម្លាប់រស់នៅប្រចាំថ្ងៃ តាមរយៈយុទ្ធនាការ "Fuel Like Ronaldo”

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia