បើអ្នកមានមើលមកខ្លួនឯងមានសម្រស់ចាស់ជាងវ័យ និងសាច់ឈាមស្រអាប់រាងខ្មៅហើយមានអារម្មណ៍អន់ចិត្តនឹងខ្លួនឯងមិនល្អដូចគេ សូមអ្នកចាប់ផ្តើមកែប្រែទម្លាប់អាក្រក់ចេញ ទើបសម្រស់អ្នកប្រែ។ តាមលោកវេជ្ជបណ្ឌិត Quach Thu Trang ជានាយកដ្ឋានសើស្បែកនៅមន្ទីរពេទ្យ Tam Anh General Hanoi បាននិយាយថា ស្បែកយើងស្អាតមិនមែនពឹងលើគ្រឿងសម្អាងថ្លាៗ នោះទេ អ្នកត្រូវមានទម្លាប់ល្អៗ បន្ថែមដែរ។ ទម្លាប់ទាំង ១០នេះកែប្រែវាសនាសម្រស់របស់អ្នកឱ្យក្មេងជាងវ័យ៖
១. ផឹកទឹកក្ដៅឧណ្ហៗ ពេលអ្នកភ្ញាក់ពីគេងដើម្បីផ្តល់ជាតិទឹកឱ្យរាងកាយនិងស្បែករបស់អ្នក។ ព្រោះមួយយប់រាងកាយរបស់អ្នកបានបាត់បង់ជាតិទឹកអំឡុងពេលគេងតាមរយៈការដកដង្ហើម និងការបញ្ចេញតាមទឹកនោមពេលព្រឹក។ ពេលអ្នកផឹកទឹក ១កែវធំធ្វលឱ្យស្បែកទន់រលោង និងភ្លឺថ្លាជាងមុន។ អ្នកអាចបន្ថែមទឹកឃ្មុំ និងក្រូចឆ្មារពីរបីចំណិតដើម្បីបង្កើនសំណើមដល់ស្បែក និងមានវីតាមីនC ជួយស្បែកភ្លឺថ្លា ហើយការពារការកើតមុនផងដែរ។
២. ការលាងសម្អាតមុខពេលព្រឹកដើម្បីកម្ចាត់ភាពកខ្វក់ បាត់តេរី និងជាតិខ្លាញ់ដែលកកកុញលើផ្ទៃមុខអំឡុងពេលអ្នកគេងពីយប់ទល់ព្រឹក។ អ្នកគួរប្រើសាប៊ូលាងមុខដែលមានគុណភាពជួយសម្អាតជាតិញើសចេញពីរន្ធស្បែក ជួយគ្រប់គ្រងជាតិខ្លាញ់ និងកាត់បន្ថយហានិភ័យការកើតមុន។
៣. ចូរអ្នកយកកន្សែងត្រជាក់ មកដាក់លើផ្ទៃមុខរយៈពេល ១នាទី ដើម្បីបង្រួមរន្ធញើស កាត់បន្ថយភាពជ្រីវជ្រួញ និងផ្តល់សំណើមដល់ស្បែករបស់អ្នកកាន់តែល្អគន់។
៤. ប្រើសេរ៉ូមជួយស្បែកមុខមានសំណើមការពារពីពន្លឺថ្ងៃមានប្រសិទ្ធភាព។ អ្នកគួរប្រើសេរ៉ូមមានសារធាតុសកម្មដូចជាអាស៊ីត hyaluronic, niacinamide, glycerin..ដើម្បីរក្សាជាតិទឹកលើផ្ទៃមុខនិងជៀសវាងការស្ទះរន្ធញើស។
៥. ស្រ្តីមានទម្លាប់ចូលចិត្តគេងយប់ជ្រៅធ្វើឱ្យអរម៉ូនលូតលាស់បញ្ចេញមកយឺតបង្កជាផលប៉ះពាល់ដល់សម្រស់ងាយធ្វើឱ្យស្បែករបស់អ្នកស្រអាប់ គ្មានសំណើម ឡើងមុន ភ្នែកខ្មៅ និងឡើងគីឡូទៀត។ ដូច្នេះ! ចូរអ្នកព្យាយាមគេងមុនម៉ោង ១១យប់ ទើបសម្រស់របស់អ្នកកាន់តែក្មេងជាងវ័យ។
៦. លាបឡេការពារកម្តៅថ្ងៃជាវិធីថែសម្រស់ ការពារកោសិកាស្បែកពីផលប៉ះពាល់ពីពន្លឺព្រះអាទិត្យ។ ទោះបីជាវាមានពពក ឬក្នុងផ្ទះក៏ដោយ កាំរស្មី UVA/UVB នៅតែអាចជ្រាបចូលទៅក្នុងកញ្ចក់ និងនាំប៉ះពាល់អវិជ្ជមានដល់ស្បែករបស់អ្នកដែរ។ ដូច្នេះ អ្នកត្រូវលាបឡេការពារកម្ដៅថ្ងៃយ៉ាងតិច ១៥-២០ នាទីមុនពេលចេញក្រៅដែរ។
៧. ការធ្វើលំហាត់ប្រាណស្រាលៗ ប្រហែល ១៥ទៅ៣០នាទីជារៀងរាល់ព្រឹកដូចជាការដើរ រត់តិចៗ ហាត់យូហ្គា ... ដើម្បីបង្កើនចរន្តឈាមផ្តល់អុកស៊ីហ្សែន និងសារធាតុចិញ្ចឹមដល់ស្បែកក្នុងពេលតែមួយ ហើយវាជួយបន្សាបជាតិពុលតាមរយៈការបញ្ចេញញើស។
៨. ញ៉ាំអាហារពេលព្រឹកមានសារធាតុចិញ្ចឹមដូចជា ប្រូតេអ៊ីន ជាតិសរសៃ ខ្លាញ់ល្អ វីតាមីនC និងស័ង្កសីជួយរក្សាលំនឹងជាតិស្ករក្នុងឈាម និងចិញ្ចឹមស្បែកពីខាងក្នុងឱ្យស្រស់។ ផ្លែឈើដែលសម្បូរទៅដោយវីតាមីនC ដូចជា ក្រូច គីវី និងស្ត្របឺរី ជួយជម្រុញការផលិតកូឡាជែន និងធ្វើឱ្យស្បែកភ្លឺថ្លា។ មានគ្រាប់ធញ្ញជាតិដូចជា គ្រាប់កៅឡាក់ គ្រាប់រីករាយ គ្រាប់អាល់ម៉ុន... បានផ្តល់នូវអូមេហ្គា៣ និងជាតិសរសៃដែលកាត់បន្ថយការរលាក និងការពាររការខូចស្បែក។ មានស៊ុត ទឹកដោះគោជូរ និងទឹកសណ្តែក ជាប្រភពប្រូតេអ៊ីនដ៏ល្អ និងមានស័ង្កសី ដែលជួយជួសជុលស្បែកខូចៗ ឱ្យមកស្រស់ស្អាតឡើងវិញ។ អាហារទាំងនេះជួយលើកសម្រស់របស់អ្នកចេញពីភាពចាស់បានល្អបំផុត៕ អត្ថបទដោយ៖ ទ្រ សុភាព