ព័ត៌មាន
ឯកឧត្តមសុខ សំណាង អបដំណើរឯកឧត្តម ម៉ម ប៊ុននាង អញ្ជើញទទួលជំនួយ លើកទី១៣ របស់មូលនិធិ Global Life Sharing នៃសាធារណរដ្ឋកូរ៉េ
Vuthea Morn
October 28 2025
105 views

នាព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥៖ ឯកឧត្តម សុខ សំណាង ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជាតំណាងអោយមូលនិធិ(GLS)និងជាប្រធានកិត្តិយសសមាគមគ្រូពេទ្យព្យាបាលដោយចលនាកម្ពុជា ចូលរួមអមដំណើរជាមួយ ឯកឧត្តម ម៉ម ប៊ុននាងប្រធានគណៈកម្មការអង្កេត បោសសម្អាត និងប្រឆាំងអំពើពុករលួយ នៃព្រឹទ្ធសភាកម្ពុជា បានអញ្ជើញទទួលជំនួយមនុស្សធម៌លើកទី១៣ របស់មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ស្ថិតនៅ​វិមានព្រឹទ្ធសភាកម្ពុជា។

អំណោយជំនួយមនុស្សធម៌លើកទី១៣ របស់មូលនិធិសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ (Global Life Sharing) ដែលមានសម្ភារវេជ្ជសាស្ត្រ(ឧបករណ៍ផលិតអ៊ុកស៊ីសែន គ្រែពេទ្យ ម៉ាស៊ីន X-ray កៅអីសម្រាប់រុញអ្នកជំងឺ ឧបករណ៍សម្រាប់ច្រក់រៀនដើរ...) ឱសថ និងសម្ភារប្រើប្រាស់ប្រចាំថ្ងៃ ក្នុងទំហំទឹកប្រាក់ប្រមាណជាង ១លានដុល្លារអាមេរិក។

ឯកឧត្តម សុខ សំណាង ក៏សូមថ្លែងអំណរគុណដល់លោក MIN BYONG JANG នាយកគ្រប់គ្រងអគារ PGCT ដែលតែងតែជួយសម្របសម្រួលការងារមូនិធិកូរ៉េ ក៏ដូចជាផ្តល់ទីតាំងសម្រាប់ទំនាក់ទំនង ប្រជុំកិច្ចការសប្បុរសធម៌នេះ ដែលផ្តល់ភាពងាយស្រួលរវាងភាគីកម្ពុជា និងកូរ៉េដើម្បីសហប្រត្តិបត្តិការការងារ ផ្តល់នូវផលប្រយោជន៍ជាច្រើនដល់ប្រជាជនខ្មែរយើង ជាពិសេសក្នុងគ្រាដែលកម្ពុជា​ជួបការលំបាកកន្លងមក។

2025 10 28 11.06.59

សូមបញ្ជាក់ផងដែរថា ពិធីប្រគល់-ទទួលជំនួយមនុស្សធម៌នេះ ប្រព្រឹត្តទៅដោយមានការអញ្ជើញចូលរួមពីសំណាក់សមាជិកគណៈកម្មកាទី១០ព្រឹទ្ធសភា តំណាងមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ និងឯកឧត្តម សុខ សំណាង ជំនួយការសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមការងារសម្រសម្រួលជំនួយមនុស្សធម៌ព្រឹទ្ធសភាកម្ពុជា ជាមួយមូលនិធិចែករំលែកសង្គ្រោះជីវិតសកលនៃសាធារណរដ្ឋកូរ៉េ៕

2025 10 28 11.07.362025 10 28 11.07.412025 10 28 11.07.462025 10 28 11.07.132025 10 28 11.07.082025 10 28 11.07.182025 10 28 11.07.292025 10 28 11.07.25

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

From Surplus to Something Special: A fund-raising event
Kaochou Ly
October 26 2026
77 views

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
3 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
201 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
90 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 10 2026
មោទនភាព!មន្ទីរពិសោធន៍វេជ្ជសាស្ត្រ កូនខ្មែរ ដំបូងគេបង្អស់ ទទួលបាន ការទទួលស្គាល់គុណភាពតាមស្តង់ដាអន្តរជាតិ 𝐈𝐒𝐎 15189:2022
#អត្ថបទ PRNovember 4 2026
គុណភាពទឹកនៅដដែល ប្លាស្ទិកតិចជាងមុន ជំហានកាន់តែធំឆ្ពោះទៅអនាគតបៃតង
#ព័ត៌មានOctober 26 2026
From Surplus to Something Special: A fund-raising event
#អត្ថបទ PROctober 9 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីគន្លឹះសម្រាប់ការទទួលទានអាហារដែលមានសុខភាពល្អ និងការជៀសវាងការឡើងទម្ងន់ក្នុងអំឡុងពេលថ្ងៃឈប់សម្រាក
#អត្ថបទ PRSeptember 26 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីការផ្លាស់ប្តូរទម្លាប់តូចៗ ដើម្បីសុខភាពខួរក្បាលកាន់តែល្អប្រសើរ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia